សមត្ថកិច្ចខេត្តកំពង់ស្ពឺចុះស្រាវជ្រាវក្រុមឡានដឹកដីស៊ីផ្លេផ្អើលព្រៃគិរីរម្យ និងតាមរកអ្នកបើកបរ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងម្ចាស់គណនីហ៊្វេ​សបុកឈ្មោះ រាត្រី​ត្រជាក់​ ដែលបានបញ្ចេញនូវព័ត៌មាន​ មានខ្លឹមសារថា ៖​ នៅគីរីរម្យ​អ្នកបេីកឡា​នដឹក​ដី​មួយក្រុមផឹកសុីចាក់បាសឡូឡា​ សុីផ្លេរពេញព្រៃ​ ដែលជាអំពេីគ្មានសីលធម៌ដែលធ្វេីឱ្យប៉ះពាល់មហាជនដែលបានធ្វេីដំណេីរកម្សាន្ដនិងបោះតង់នៅទី​នោះ សូមសមត្ថកិច្ចហៅពួកគាត់យកទៅណែនាំអប់រំផង​

ក្រោយទទួលបា​ននូវព័ត៌មានខាងលេី​លោកឧត្តមសេនីយ៍ទោ សម​ សាមួន​ ស្នងការនគរបាលខេត្ត ប​ញ្ជាឱ្យ​កំលាំង​នគរបាល​ចុះស្រាវជ្រាវករណី​ខាង​លើ​នៅទីតាំងផ្លូវឡេីងភ្នំគីរីរម្យ​ ឃុំចំបក់​ ស្រុក​ភ្នំស្រួ​ច​ ខេត្ដកំពង់ស្ពឺ​ (នៅតំបន់ទេសចរណ៍មាត់ទឹក​ស្រះស្រង់​គីរីរម្យ)​។ ផ្អែកតាមរបាយការបំភ្លឺរបស់ឈ្មោះ​ ម៉ា​ សុខហេង​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ជាអ្នកលក់ដូរ​ នៅចំណុច​ទីតាំង​ខាងលេី​ រៀបរាប់​ប្រាប់​ថា​ កាលពី​ថៃ្ងទី​៣០​ ខែឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១១​ និង​ ៣៥នាទី​ មានក្រុមរថយន្ដបែនដឹកដី​ ប្រមាណ​ ០៦​គ្រឿង​ បានឡេីងមកឈប់សំរាកលេង​នៅចំណុច​មាត់ទឹកស្រះស្រង់​ ។

បញ្ជាក់​ទីតាំង​ចំណុច​កេីតហេតុ​ គឺស្ថិត​ក្នុង​ភូមិ​ស្ទឹងច្រាល​ ឃុំអូរ​បាក់រទេះ​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​ ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស​និងផឹកស្រាបៀ​ រាំច្រៀង​យ៉ាងសប្បាយ​ អឹងកង​ ប៉ុន្ដែ​ការផឹកសុីរហូតដល់ម៉ោងប្រមា​ណ​ ១៥​ និង​ ៣០​ នាទី​ ទេីបក្រុម​ពួកគេបាន​ចាកចេញ​ទៅវិញ​ ក្នុងនោះ​ផងដែរ​ ក្រុម​រថយន្ត​បែន​ ០២គ្រឿង​ ដែលចេញក្រោយគេ​ គឺបានចុចសុីផ្លេរ​ ឡានយ៉ាងយូរឮរំពងពេញព្រៃ​ ប្រមាណ​ ១៥​ នាទី​ទេីបឈប់​រួចចេញបាត់ទៅចំណុចនេះហេីយដែលធ្វេីឱ្យភ្ញៀវទេស​ចរណ៍ដទៃទៀតមានការខឹងសម្បានិងក្រុមរថយន្ដ​ឡានបែន​ដឹកដី​ទាំងនោះ​ ។

ជាលទ្ធផល​ ៖​ តាមរយៈ​កិច្ច​សហការជា​មួយជំនា​ញពាក់ព័ន្ធ​ កំលាំង​នគរ​បាល​ធ្វើការស្រាវជ្រាវករ​ណីនេះ​និងប​ញ្ជាក់​ថា​ពិតជាមានសកម្មភាពដូចការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ម្ចាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ រាត្រី​ត្រជាក់​នោះមែន​ តែក្រុម​រថយន្ត​បែន​ដឹកដីទាំង​ ០៦​ គ្រឿង​ គឺមិនមានទីលំនៅក្នុងភូមិសា​ស្រ្ដខេត្ដកំពង់ស្ពឺនោះទេ​ ។

លុះដល់ព្រឹកថ្ងៃទី០៣.០៦.២០២១ វេលាម៉ោង​ ១០​ និង​ ២០​ នាទី កំលាំង​នគរបាល​បានព្យាយា​មរករូបភាពជាអត្ដសញ្ញាណក្រុមរថយន្ដបែនដឹកដីទាំង​នោះដេីម្បីបង្ហាញនិងពិនិត្យលេីស្លាក​លេខរថយន្ដ​ ក្នុង​ចំណោម​រូបភាព​រកឃេីញ​ស្លាកលេខ​រថយន្ត​(ច​ង្កូតស្ដាំ) 2_1986​ យោងតាម​កំណត់ត្រា​ស្វែងរក​យានយន្ត​ ម៉ាក​ NISSAN ឆ្នាំ​ផលិត​ 1998​ ជាកម្មសិទ្ធិរ​បស់ឈ្មោះ​ នឹម​ ទុំ អាសយដ្ឋាន​ :​ ផ្ទះ​​.៨៨​ ផ្លូវ.៥​ #48​ អង្គប្រទះឡាង​ ដង្កោ​ ភ្នំពេញ​ ។

វិធាន​កា​រ​បន្ដ​ គឺមន្រ្ដី​ឧទ្យាន​នុរក្ស​បរិ​ស្ថាន​ គ្រប់​គ្រង​តំបន់គីរីរម្យ​ និងធ្វេីការ​ត្រួតពិនិត្យ​លេីករណី​ដែលភ្ញៀវទេស​ចរណ៍​ឡេីងមកកំសាន្ដនៅក្នុងតំបន់នោះជាបន្ដទៀត​ ។ អាស្រ័យហេតុនេះ សូមសាធារណជន និងម្ចាស់គ​ណនី​ ហ៊្វេសបុក​ រាត្រី​ត្រជាក់​ ពិសេស​អ្នកនិយម​លេ​ងបណ្តាញទំនាក់​ទំនងសង្គមមេត្តាជ្រាប៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!