ពេលជិះម៉ូតូជ្រេ លេងទឹកមុខដូចអត់ជំពាក់គេម៉ារៀល ពេលចូលប៉ុស្ដិ៍លេងទឹកមុខផ្សេង

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នង​ការដ្ឋាននគរបាល​ខេត្តបាត់ដំបង បានផ្សព្វផ្សាយ​ជូន​សាធារណជន​ ជាពិសេសបងប្អូន​និយមប្រេីប្រាស់​បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះអ្នកប្រេីប្រាស់​បណ្តាញសង្គមបានចែករំ​លែក​នូវរូបភាពឃ្លីបវីដេអូ​មុស្សស្រីម្នាក់​ជិះម៉ូតូមិនពាក់មួក​សុវត្ថិភាព​បេីកជ្រេពេញផ្លូវ​ បង្កឱ្យអ្នកធ្វេីដំណេីរចាប់​អារម្មណ៍ និងសម្តែងការហួសចិត្តចំ​ពោះសកម្មភាព​មួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័​សនៃអគ្គស្នង​ការដ្ឋាននគរបាលជាតិ​ លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានដាក់បទ​បញ្ជាដល់សមត្ថកិច្ច​នគរបាលស្រុកមោងឫស្សីដែល​មានលោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិ​ការនគរបាលស្រុក​ ធ្វេីការស្រាវជ្រាវជាប​ន្ទាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារសៀលថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០២១ នេះសមត្ថ​កិច្ចនគរបាលស្រុកមោងឫស្សី បានស្វែងរកឃេីញ​ សាមីខ្លួនដែល​ជាក្មេងស្រី​ មានអាយុទេីបតែ ១៥ឆ្នាំ​ រស់នៅស្រុកមោងឫស្សី​ ជាអ្នកជិះម៉ូតូជ្រេពេញ​ផ្លូវពីថ្ងៃមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានទទួល​ស្គាល់នូវកំហុសឆ្គង​ សមត្ថកិច្ចនគរបាល​បានធ្វេីការអប់រំណែនាំ​ឱ្យបញ្ឈប់សកម្មភាព​បែបនេះទៀត​ និងបានប្រគល់ជូនអាណា​ព្យាបាលអប់រំនៅមូល​ដ្ឋានបន្តទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​សូមគោរពថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ​ចូលរួម​សហការណ៍ផ្តល់ព័ត៌មាន​ពីគ្រប់មជ្ឈដ្ឋាន​ដល់សមត្ថកិច្ចនគរបាល​ ជាមួយនេះសូមអំ​ពាវ​នាវដល់ប្អូនៗយុវជន​ យុវតី​ ទាំងអស់មេត្តាកុំយកគំរូ​ដែលមិនល្អ ដូចក្នុងករណីមួយនេះ​ ដែល​នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល​ក៏ដូចក្រុមគ្រួសារ​ផងដែរ។ ដូចបានជម្រាប​ជូនខាងលេី​ សូមសាធារណជន​ អ្នកនិយមប្រេីប្រាស់​បណ្តាញ​សង្គម​មេត្តាជ្រាប សូមអរគុណ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!