ការព្យាបាលជំងឺឫសដូងបាត ដោយប្រើឧបករណ៍ជំនួយEcho-Doppler សរសៃឈាម

ក-អ្វីទៅជាជំងឺ ឫសដូងបាត ? ជំងឺឫសដូងបាត គឺជាការប៉ោងសរសៃឈាមឫសដូងបាតដែលស្ថិតនៅរន្ធទ្វារបាត ដែលអាចធ្វើអោយមានការហូរឈាម និង មានការលានសរសៃឈាមឫសដូងបាតនេះមកក្រៅ នៅពេលដែលសាច់ដុំដែលភ្ជាប់សរសៃឈាមនេះមានការខ្សោយ ។ ភាគច្រើនកើតមានលើមនុស្សអាយុ ៤៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ។

ខ-តើជំងឺឫសដូងបាត មានរោគសញ្ញាអ្វីខ្លះ ? អ្នកជំងឺស្តែងឡើងនូវការបន្ទោរបង់លាមកមានឈាម និង មានការលានសាច់ចេញមកក្រៅ ដែលមាន ៤ ដំណាក់កាល។ ដំណាក់កាលទី ១៖ បន្ទោរបង់លាមកមានឈាមស្រស់។
ដំណាក់កាលទី ២៖ មានលានសាច់ចេញមកក្រៅពេលបន្ទោរបង់ ហើយចូលវិញបន្ទាប់ពីបន្ទោរបង់រួច។ ដំណាក់កាលទី ៣៖ មានលានសាច់ចេញមកក្រៅពេលបន្ទោរបង់ រួចអ្នកជំងឺរុញចូលវិញ។ ដំណាក់កាលទី ៤៖ មានសាច់លានមកក្រៅរហូត

គ-តើអ្វីទៅជាការព្យាបាល ដោយប្រើឧបករណ៍ Echo-Doppler សរសៃឈាម ? Echo-Doppler សរសៃឈាម ជាឧបករណ៍ម្យ៉ាងដែលអាចរកឃើញនូវសរសៃឈាមក្រហមឫសដូងបាតដែលហូរមកកាន់រន្ធទ្វារបាត។ ការចងនូវ សរសៃឈាមនេះ អាចធ្វើអោយ សំពាធឈាមឫសដូងបាត មានការថយចុះ ដែលកាត់បន្ថយនូវការប៉ោងនៃសរសៃឈាម ឫសដូងបាត ហើយក្រោយ ពីការចងរួច គ្រូពេទ្យអាចធ្វើការចងទាញនូវបណ្តុំសរសៃឈាមឫសដូងបាតដែលលានចេញអោយចូលទៅក្នុងវិញដែលអាចទប់នូវការលាននៃ សរសៃឈាមមកក្រៅ ។ ការព្យាបាល ដោយឧបករណ៍ Echo-Doppler អាចប្រើបានទៅលើ ជំងឺឫសដូងបាតក្នុងដំណាក់កាល ទី២ និង ទី៣ ដែលមានប្រសិទ្ធិភាពខ្ពស់ ។

ឃ-តើមានគុណប្រយោជន៏អ្វីខ្លះ ក្នុងការព្យាបាល ជំងឺឫសដូងបាតដោយ Echo-Doppler ? ការព្យាបាល ដោយ Echo-Doppler សរសៃឈាម មានអត្ថប្រយោជន៏ច្រើន គឺ៖ ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់។ ការសំរាកពេទ្យឆាប់រហ័ស គឺ ១ថ្ងៃក្រោយការព្យាបាល។ មិនមានរបួសត្រូវលាងសំអាត ក្រោយការព្យាបាល។ ការឈឺចាប់ក្រោយការព្យាបាល មានតិចតួច។ អ្នកជំងឺអាច ធ្វើការងារវិញបានឆាប់រហ័ស។ ផលវិបាកនៃការព្យាបាល មានតិចតួច។

ការព្យាបាល ជំងឺឫសដូងបាត ដោយឧបករណ៏ EchoDopplerជាបច្ចេកទេសទំនើបដែលប្រើប្រាស់នូវជុំវិញពិភពលោកដែលមានប្រសិទ្ធភាពខ្ពស់ និង អ្នកជំងឺមិនមានរបួសត្រូវលាងសំអាត៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!