សម្រែកការឈឺចាប់របស់ផ្ដែរ ប្រាសាទបន្ទាយធំ ស្រែកទាមទារឲ្យខ្មែរជួយរកយុត្តិធម៌

ស្ទើរតែ​នៅ​គ្រប់​ផ្ដែរ​នៃ​កំពូល​ប្រាសាទ​បន្ទាយ​ធំ​ទាំង​៣ គេ​​ពុំ​សង្កេត​ឃើញ​មាន​រូប​ចម្លាក់​ពី​អ្វី​មួយ​ទេ ដោយ​ភាគ​ច្រើន​ត្រូវ​បាត់​ដោយសារ​ជន​ទុច្ចរិត​ក្បត់​ជាតិ​បាន​គាស់​បំផ្លាញ ​បន្សល់​នូវ​ស្នាម និង​ដាន​ដ៏​គួរ​ឲ្យ​​ឈឺ​ចាប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​បន្ទាយ​ធំ ស្ថិត​នៅ ភូមិ​នគរ​ក្រៅ ឃុំ​ត្រពាំង​សេះ ស្រុក ​និង​ខេត្ត​សៀមរាប។​ ​បន្ទាយ​ធំ​ជា​ ប្រាសាទ​ដ៏​គួរ​ជាទី​ទាក់​ទាញ​ណាស់​ ព្រោះ​មាន​កំពែង១ជាន់ និង​រោងទង​ព័ទ្ធ​ពី​ក្រៅ​ដ៏​រឹងប៉ឹង អាច​ដើរ​ក្នុង​រោងទង​បាន​យ៉ាង​ស្រួល។ សំណង់​ស្ថាបត្យកម្ម​ខ្មែរ​នេះ​ កសាង​មក​ក្នុង​រាជ្យ​​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ចន្លោះ​ឆ្នាំ ១១៨១-១២១៨ នៃ​គ.ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ មគ្គុទ្ទេសក៍ លោក​ រ៉េត សាមុត​ ឲ្យ​ដឹង​ថា​ ​ទីនេះ​ជា​ព្រះ​ពុទ្ធ​សាសន​ដ្ឋាន ដ៏​ស្ងាត់ជ្រងំ​មិន​ប្រទះ​ឃើញ​មនុស្ស​ណា​ម្នាក់​ទៅ​ដល់​​ ហាក់​ដូចជា​នៅ​ដាច់ស្រយាល​ពី​ភូមិ ចំណែក​ផ្លូវ​ចូល​ក៏​ស្ងាត់។ ស្នាម​ដាប់​មិន​ដឹង​ថា​ត្រូវ​បាត់បង់​តាំង​ពី​ពេល​ណា​មក​ អាច​នៅ​សម័យ​សង្គ្រាម​ ក្នុង​ពេល​ស្រុកទេស​កើត​កលិយុគ​ ឬ​ក៏​​ត្រូវ​បាត់​សម័យ​ក្រោយ​ៗ​ ដោយ​សារ​តែ​ខ្វះ​ការ​យាមកាម​ថែរក្សា​ ក៏​មិន​ដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​បន្ទាយ​ធំ​នេះ ជា​ឈ្មោះ​សំដៅ​ទៅ​លើ​ទី​កន្លែង​របស់​ប្រាសាទ ដែល​មាន​កំពែង​ព័ទ្ធ​ជុំវិញ​ធំ ហើយ​ខ្ពស់​សង់​អំពី​ថ្ម​បាយ​ក្រៀម​កំពស់​៣​ម៉ែត្រ​ និង​ប្រវែង​១៣០​ម៉ែត្រ នៅ​ខាង​ក្នុង​មាន​ថែវ​ព័ទ្ធជុំវិញ​មួយ​ទៀត​ធ្វើអំពី​ថ្មបាយក្រៀម ព័ទ្​ធជុំវិញ​ដោយ​គូ​ទឹក​យ៉ាង​ធំ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!