មិនចាញ់បរទេសទេ! អ្នកកំពង់ស្ពឺ នឹងមានកីឡដ្ឋានស្តង់ដារអន្តរជាតិមួយ ចាយខ្ទង់លានដុល្លារ

កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​តំណាង​រាស្ដ្រ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ បាន​ធ្វើ​ការ​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​ កាល​ពី​សប្ដាហ៍​មុន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​​សាងសង់​​ធ្វើ​ឡើង​លើ​ផ្ទៃដី​ប្រមាណ​ជាង ៤​ហិកតារ ស្ថិតនៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​គម្រោង​ ណាហ្គា​វើ​ល​​ នូវ​ថវិកា ២​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការ​សាង​សង់​ស្របតាម​ស្តង់ដារ ទាំង​ទីលាន កន្លែង​អង្គុយ ភ្លើង​បំភ្លឺ​បម្រើ​ឲ្យ​ការប្រកួត​ពេលយប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កីឡដ្ឋាន​​​នឹង​ក្លាយជា​កន្លែង​ប្រកួត​ទាំង​ក្រប​ខណ្ឌ​ថ្នាក់​ជាតិ និង​អន្តរជាតិ ហើយក៏​ជា​កន្លែង​បណ្ដុះបណ្ដាល​កីឡាករ​ឲ្យ​មាន​សមត្ថភាព ដើម្បី​បំពេញ​ក្ដី​ស្រ​ម៉ៃ​របស់​យុវជន​ខេត្តកំពង់ស្ពឺ​ទៀត​ ពិ​សេស​ធនធាន​កីឡាករ​ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​រក​ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣។ តាម​ផែន​ការ​ការ​សាងសង់​នឹង​រួចរាល់​រយៈ​ពេល​១៥​ខែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារ​បាន​ត្រួត​ពិនិត្យ​ការសាងសង់​ និង​​ធ្វើការ​យ៉ាង​លម្អិត ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់កាល​មួយ​នៃ​ដំណើរការ​សាងសង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដើម្បី​ធានា​គុណភាព និង​ស្តង់ដារ​ទៅ​តាម​គម្រោង និង​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ ខេត្ត​កំពង់ស្ពឺ។ កីឡដ្ឋាន​ស្តង់ដារ ​នឹង​ក្លាយ​ជា​មុខមាត់​ថ្មី​របស់​ខេត្ត​កំពង់ស្ពឺ​លើ​ការ​រីក​ចំរើន​នៃ​វិស័យ​កីឡា ជា​ពិសេស​កីឡា​បាល់ទាត់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!