ស្នាក់នៅដល់ខុនដូហើយ នៅតែមានក្រុមចោរតាមប្លន់គ្មានអ្នកជួយទាន់ ស្លា ប់ទាំង ២នាក់(មានវីដេអូ)
មនុស្សប្រុសស្រីចំនួន ២នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ ក្នុងនៅបន្ទប់ខុនដូ យីហោ LH RESIDENCE បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះត្រួតពិនិត្យបន្ទប់លេខ A1003 ជាន់ទី១០ តាមផ្លូវលេខ០៩ ស្ថិតនៅភូមិ០៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ មានឈ្មោះ CAO RUIXIN ជនជាតិចិន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ ជាមិត្តស្រីជនរងគ្រោះ ទី២ ឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូកើតហេតុ។
ហេតុការនេះកើតឡើង នៅវេលាម៉ោង ២៖៣០នាទី រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលទាំងបុគ្គលិក និងកម្លាំងនគរបាលរួមកម្លាំងកងរាជអាវុធហត្ថ ដោយប្រទះឃើញបុរស និងស្រ្តីជាមិត្តស្រី បានស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ក្រោយមកកម្លាំងសមត្ថកិច្ច ក៏បានសហការជាមួយកម្លាំងជំនាញ នគរបាលការិយាល័យកោសល្យវិច្ច័យ ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។
ចំពោះករណីនេះ សមត្ថកិច្ចដាក់ការសង្ស័យថា ករណីប្លន់សំ. លាប់ យកលុយ ពីជនរងគ្រោះដោយជនសង្ស័យប្រុសចំនួន២នាក់ ដោយម្នាក់ប្រើ កាំ ភ្លើ ង ខ្លី ភ្ជ ង់ បុរសជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀត យកកាំ បិ ត ភ្ជ ង់ ស្រ្តីរងគ្រោះ។ ជនសង្ស័យបានជួលបន្ទប់ក្នុងខុនដូ យីហោ LH RESIDENCE នៅជាន់ទី ០៩ និងបានរៀបចំផែនការយ៉ាងហ្មត់ចត់បំផុត។
កម្លាំងជំនាញបានត្រួតពិនិត្យ ដោយមានឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ករណី ឃា .ត ក ម្ម ដោយបុរសរងគ្រោះ ត្រូវបានជនសង្ស័យប្រើខ្សែគោ ច ងរឹ ត កបណ្ដាលឲ្យស្លា ប់ រួច អូ ស ចូលក្នុងបន្ទប់ទឹក។
ចំណែកជនរងគ្រោះស្រ្តី ត្រូវជនសង្ស័យប្រើវិធីយកក្រណាត់ ដាក់ ចូល មាត់រួចយក ស្កុ ត បិ ទ មាត់ ច្រមុះ ភ្នែកជិតធ្វើឲ្យថប់ដង្ហើមស្លា ប់។ ដោយខ្លាចជនរងគ្រោះរើជនសង្ស័យ ក៏យកខ្សែគោរុំជើងទាំងសងខាង កុំឲ្យដើរ ឬលោតបាន រួចជនសង្ស័យចាក់សោទ្វារហើយចេញទៅបាត់។
បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ អ្នកបោសសម្អាតបន្ទប់បានគាស់ទ្វារ ដេីម្បីចូលទៅសម្អាត ស្រាប់តែពេលនោះបន្ទប់ខាងលេីពុំមានចាក់សោរនោះឡេីយ។ ក្រោយមក អ្នកបោសសម្អាតបន្ទប់ក៏បានបេីកទ្វារចូលទៅក្នុង ស្រាប់តែប្រទះឃេីញជនជាតិចិនទាំង ២នាក់ដេកស្លា ប់ នៅខាងក្នុងបាត់ទៅហេីយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេីតហេតុខាងលេី ដេីម្បីធ្វេីការពិនិត្យជុំវិញទីតាំង។
បច្ចុប្បន្នស ព ជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលយក ទៅស្រុកកំណើតវិញ។ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់មុខសញ្ញា ដែលធ្វើសកម្មភាពបែបនេះដាក់ជនរងគ្រោះ យកមកដាក់ទោសតាមផ្លូវច្បាប់ឲ្យទាល់តែបាន៕