អស្ចារ្យ! Galaxy navatra ប្រកាសឱ្យកាដូឡាន Lexus nx200t ដល់អ្នកនិពន្ធឆ្នើម

ឆ្នាំ​ថ្មីនេះ​ផលិតកម្ម Galaxy Navatra បាន​ប្រកាស​ផ្តល់ជូនរង្វាន់លើកទឹកចិត្ត​ដល់អ្នកនិពន្ធ​ឆ្នើមដែលធ្វើឱ្យបទចម្រៀង​មានអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនូវឡាន Lexus nx200t មួយគ្រឿង។

ដំណឺង​នេះបានធ្វើឱ្យមហាជន​មានការសាទរ និងរំភើបចំពោះទឹកចិត្ត​ដ៏ប្រពៃរបស់​ផលិតកម្មGalaxy Navatra ដែល​មានលោក ឡេង​ ណាវ៉ាត់ត្រា ជាថៅកែ ​និងជាអតីតពលករកូរ៉េទៀតផង។

សារទាំងស្រុង​ពីផេគផ្លវការរបស់ផលិតកម្ម​ Galaxy Navatra បាន​សរសេរសារនិងភ្ជាប់​មក​ជាមួយ​នឹង​រូបថត​ឡានសម្រាប់ជាកាដូមានអត្ថន័យ​ដូចតទៅ៖ “គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចម្រៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស”។

នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងៗនិងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra International ។ កន្លងមក​សន្ទុះនៃ​ការ​ចូលទស្សនាបទនីមួយៗនៅក្នុងយូធូបរបស់​ផលិតកម្មនេះឃើញមានចំនួន​ខ្ទង់លានដងឯណោះរហូត​បទខ្លះ​ធ្វើឱ្យ​តារាស្រី តន់ ច័ន្ទសីម៉ា ស្ទុះឡើង​ខ្លាំង និង​អាច​កំណត់ចំនួនតម្លៃខ្លួន​ចេញច្រៀង​តាម​កម្មវិធីមួយចំនួន​ខ្ទង់​ពាន់និងរហូត​ដល់ម៉ឺន​ដុល្លារឯណោះ។

“យើងខ្ញុំមានកិត្តិយសជម្រាបជូនបងប្អូនទាំងអស់គ្នាថា ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុន ឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សារអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំផងដែរ”។ សារពីផេគផលិតកម្ម​ Galaxy Navatra។

ជាមួយគ្នា​ខាងផលិតកម្ម​ខាងលើក៏​បានបញ្ជាក់ផងដែរថាក្រុមអ្នកនិពន្ធបែងចែកជាពីរ ដែលទីមួយធ្វើគិតបទ ១បទចាប់ពី ៦០០ដុល្លារដល់ ១៥០០ដុល្លារ នេះសម្រាប់អ្នកលក់បទដែលធ្វើការក្រៅក្រុមហ៊ុន និងទី​២ការងារបុគ្គលិកក្រុមហ៊ុនប្រាក់ខែចាប់ពី ៥០០ដល់ ៥០០០ដុល្លារ នេះជាដំណឺង​ដ៏ល្អមួយសម្រាប់​អ្នក​ដែល​មានដុង​ខាងនិពន្ធ​កុំភ្លេចរួសរាន់​ទាក់ទងទៅក្រុម​ហ៊ុន​ណា៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!