វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី
ប្រែក្លាយសាលារៀនពីទីវាល អតីតតំបន់សង្រ្គា.ម និងចំការគ្រា.ប់មី.ន មកជាសាលាមានដើមឈើផ្តល់ម្លប់ត្រឈឹងត្រឈៃ មិនមែនជាការងាយស្រួលនោះទេ។ វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី ដោយបានរៀបចំផែនការធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រីបរិស្ថាន។
លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨ មករា បានឱ្យដឹងថា សាលារៀនជាកន្លែងរៀនសូត្រ ដ៏ប្រសើរ សម្រាប់សិស្សជាច្រើនជំនាន់ ចាប់ពីពេលបង្កើតឡើងតាំងពីឆ្នាំ២០០៧។ សាលាបានរៀបចំកែប្រែ ពីមានឈើតែមួយដើម ទៅជាវិទ្យាល័យមានសម្រស់ដ៏ខៀវស្រងាត់។
ការកែប្រែទីវាលស្រែដែលសេសសល់ តាំងពីសម័យសង្រ្គា.ម មានតែដីវាល និង គ្រា.ប់មី.ន មកជាទីកន្លែងមានបរិយាកាសល្អ សម្រាប់សិស្សសិក្សានេះ គឺកើតចេញពីការតស៊ូ សហការគ្នាជាមួយប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់គ្នា។ ពួកគាត់រួមគ្នាធ្វើការងារជាមួយគ្នា ហើយសមិទ្ធិផលនេះជារបស់រួម៕