ម៉ូតផែនទីកម្ពុជា គ្រងដោយព្រះនាងតូច ជេនណា ពិតជាស្អាតប្លែកស័ក្តិសមឥតខ្ចោះ
ម៉ូតសម្លៀកបំពាក់ថ្មីមួយបែបទៀតហើយដែលព្រះនាង ជេនណា លើកយកមកគ្រងបង្ហាញដល់មហាជន គឺម៉ូតសម្លៀកបំពាក់ច្នៃថ្មីឈ្មោះថា មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង ច្នៃដោយស្នាដៃកូនខ្មែរ។
ម៉ូតថ្មីនេះត្រូវបានច្នៃឡើងដោយកំណាត់ប៉ាក់ ជារូបរាងផែនទីនៃព្រះរាជាណាចក្រកម្ពុជា និងព្រំប្រទល់ទាំង ២៥ខេត្តក្រុងរបស់កម្ពុជាផងដែរ។ ជាមួយគ្នានេះព្រះនាងតូច ជេនណា ក៏បានរំលេចសារថាសព្វព្រះរាជហឬទ័យចំពោះឈុតនេះខ្លាំងទៀតផង។
“ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មីឈ្មោះថា មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង!ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែររឺទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃឱ្យចេញជារាងផែនទីនៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត”។
“ខ្ញុំសូមអរគុណ និងសរសើរអស់ពីចិត្តចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗដោយការគាំទ្រពេញទំហឹងចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក តែរក្សាអត្តសញ្ញាណនៃព្រលឹងជាតិយើង ដោយមិនចម្លងពីបរទេស” នេះជាសារទាំងស្រុងដែលព្រះនាងបានបង្ហោះមុននេះ៕