អាសូរណាស់អតីតពិធីការនី យ៉ាន ស្រីពេជ្រ ប្រកាសលែងលះក្រោយចាប់បានប្តីមានកូនជាមួយស្រី

អតីតតារាម៉ូដែលនិងពិធីការនី យ៉ាន ស្រីពេជ្រ បាន​ប្រកាស​លែងលលះជាមួយស្វាមីក្រោយ​ស្រលាញ់​គ្នា​បាន ១១ឆ្នាំក្រោមហេតុផលស្វាមីក្បត់ចិត្តមានស្រីថ្មីរហូត​មាន​កូនជាមួយគ្នា​ទៀត​ផង។

ដោយមិនអាចទ្រាំ​នឹងអំពើផិតក្បត់របស់ស្វាមី ស្រីពេជ្រ មិនអាចត្រូវគ្នាវិញដាច់ខាតក្រោយមានការអង្វរកពីសំណាក់ស្វាមី ក្នុងនោះ​នាងក៏​មានកូនស្រីម្នាក់ដែលជាតំណក់ឈាមរួមគ្នារវាងនាងនិងអតីតស្វាមីផងដែរ។

ជាមួយគ្នានេះផងដែរអតីតពិធីការនី យ៉ាន ស្រីពេជ្រ បានបង្ហោះសារវែងអន្លាយ​មួយ​ថា៖ “ពីពេលនេះម៉ោងនេះទៅយើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយ ហើយក៍លែងជាប្តីប្រពន្ធនិងគ្នាទៀតដែរ ពេលវេលារយៈពេល១១ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សប់គ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ អ្វីដែលខ្ងុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់ឱ្យកូនខ្ងុំកំព្រាឱពុកដូចខ្ងុំទៀត”។

“តែអ្វីដែលខ្ញុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសំរេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើឱ្យស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ញុំបានទេ”។

“ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បង ចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេឱ្យមានក្តីសុខចុះកុំបារម្មណ៍ កូនស្រីយើងមួយខ្ញុំនឹងមើលថែគាត់ឱ្យបានល្អបំផុតដោយដៃរបស់ខ្ងុំផ្ទាល់ ហើយក៍សុំផ្តាំទៅស្រីម្នាក់នោះដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់ឱ្យគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ”។

“តែកុំភ្លេចថាកម្មពារវាមានពិតណា នាងសាងអ្វីដាក់ខ្ញុំនិងគ្រួសារខ្ញុំកម្មពារនោះនាងអ្នកទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ញុំយំ តែថ្ងៃក្រោយអាចជាវេនរបស់នាងក៍ថាបាន ខ្ញុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ញុំមានតម្លៃជាមនុស្ស ហើយនេះក៍ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរមានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតឱ្យបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែរឬអត់ កុំឱ្យមានវិប្បដិសារីដោយសារតែការលេងសើចរបស់យើងព្រោះវាអាចធ្វើឱ្យយើងបាត់បង់គ្រប់យ៉ាងក៍ថាបាននៅថ្ងៃណាមួយ #ជីវិតពិតនៃស្នេហា មានជួបហើយក៍មានបែក”៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!