ឃើញរូងទន្សាយគួរសង្ស័យ សសៀរតាមមើលស្រាប់តែចូលដល់ក្នុងរូង ប្រទះឃើញអ្វីម្យ៉ាងមិនគួរជឿ

នៅលើទីវាលរបស់គ្រួសារកសិករមួយក្នុងសង្កាត់ Shropshire ទីក្រុង West Midlands ប្រទេសអង់គ្លេស ​មានរូងទន្សាយគួរឲ្យសង្ស័យមួយកន្លែងដែលមានជាច្រើនរន្ធ បានធ្វើឲ្យគេអាចរកឃើញទីកន្លែងរបស់មនុស្ស​ពួនសម្ងំកាលពីសម័យបុរាណមិនគួរឲ្យជឿ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកថតរូបលោក Micheael Scott មកពីទីក្រុង Mirmingham ប្រទេស​អង់គ្លេស ​បាន​ប្រទះ​ឃើញ​កន្លែង​ប្រវត្តិសាស្ត្រចំណាស់មួយក្រោមដីដែលគេជឿថា របស់ក្រុម Knights Templar នៅ​សតវត្ស​ទី ១៧។ ​រូង​ត្រូវ​គេ​ហៅឈ្មោះថា Caynton Caves ស្ថិតក្នុងដីឯកជនមានជម្រៅប្រមាណតែ១ម៉ែត្រ​ប៉ុណ្ណោះពីផ្ទៃខាងលើ​។ ​ផ្លូវច្រកចូលតូចចង្អៀត ដែលមនុស្សម្នាក់ត្រូវបង្រួមខ្លួនបន្តិចទើបអាចចូល​បានដោយងាយស្រួល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរកឃើញដំបូងផ្ដើមចេញពីរូងទន្សាយ ដែលគេមើល​ទៅសាមញ្ញធម្មតាតែគួរឲ្យងឿងឆ្ងល់ ទើបគេ​ដើរ​មើល​រូងតែម្ដង។ នៅខាងលើ​រូងមានដើមឈើតូចធំដុះប្រជ្រៀតគ្នា តែពេលចូលដល់ខាងក្នុងរូង គេសង្កេត​ឃើញ​មានសសរបញ្ឈរទ្រទម្ងនជាច្រើនដើម មានផ្លូវដើរទូលាយ កន្លែងខ្លះមានឆ្លាក់ជាក្បូរក្បាច់គួចាប់អារម្មណ៍​ទៀត​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Knights Templar ជាក្រុមដូចម្ដេច? Templars គឺជាកន្លែងទាហានកាតូលិកបង្កើតឡើង​ដំបូងនៅ​សតវត្ស​ទី​១២ ដើម្បីការពារអ្នកកាន់សាសនកាតូលិកធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់។ សមាជិក​របស់​ក្រុមនេះ​ស្លៀក​ពាក់​ដូច​សង្ឃតែកាន់អាវុធជាសិទ្ធិស្របច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរបាយការណ៍ រូងបែបនេះគេប្រើសម្រាប់ប្រជុំកិច្ចការសម្ងាត់ៗ និង​ធ្វើធ្មប់ ឬហៅផ្លូវងងឹត (Black magic) ចំពោះនរណាម្នាក់។ អ្នកថតរូបវ័យ ៣៣ឆ្នាំខាងលើរៀបរាប់ថា ​លោកមានការភ្ញាក់ផ្អើលមែន​ទែនពេលឃើញកន្លែងសម្ងំខ្លួនមានសភាពល្អ ដូចប្រាសាទក្រោមដីអីចឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឃើញរូង​នៅស្អាតល្អមិនមានការបាក់បែក និងមិនមានពន្លឺថ្ងៃអាច​ចូលដល់ គេបានយកភ្លើង​ទៅបំភ្លឺជាច្រើនកន្លែងដែលធ្វើឲ្យរូងនេះ កាន់តែគួរចាប់អារម្មណ៍ សូម​ទស្សនា​វីដេអូខាងក្រោម៕(ប្រែសម្រួល៖ជាតិបុត្រ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!