កូនស្រីវ័យ២៩ឆ្នាំ តាមស្វែងរកឪពុកម្ដាយចិញ្ចឹមអស់ពេលជាច្រើនឆ្នាំ ព្រោះចង់និយាយពាក្យ១ឃ្លា

«ប៉ុន្មានឆ្នាំនេះ អ្នកតែងតែស្ដាប់គំនិតខ្ញុំជានិច្ច។ ខ្ញុំតែងតែគេងយល់សប្ដិ។ ខ្ញុំយល់សប្ដិឃើញត្រឡប់មកកន្លែងនេះវិញ ដើម្បីជួបលោកទាំងពីរ។ ឥឡូវនេះខ្ញុំបានរកឃើញលោកហើយ។ សុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងនេះគឺជាពាក្យពិត ដែលចេញពីបេះដូងនារីជនជាតិតៃវ៉ាន់ម្នាក់ ឈ្មោះ លីន ជីងមី នៅពេលនាងបានជួបជុំជាមួយឪពុកម្តាយចិញ្ចឹមរបស់នាង នៅឯមជ្ឈមណ្ឌលគ្រួសារ Pingtung កោះតៃវ៉ាន់។ កញ្ញា លីន នៅជាក្មេងស្រីតូចដ៏កម្សត់ម្នាក់ នៅពេលលោក Zhang Hongqi និងអ្នកស្រី Guo Jinjin បាននាំនាងទៅចិញ្ចឹម និងមើលថែនាង ព្រោះគ្រួសារបង្កើតនាងជួបការខ្វះខាតខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន រស់នៅជាមួយម្ដាយចិញ្ចឹមប្រមាណ ១០ឆ្នាំ ម្ដាយបង្កើតរបស់នាងបានត្រឡប់មកសុំយកនាងទៅរស់នៅជាមួយវិញ។ ទោះយ៉ាងណា លីន បានឆ្លងកាត់ការលំបាកជាច្រើន នៅពេលនាងធំឡើង។ នាងបានឲ្យដឹងថា វាមិនមែនជារឿងងាយស្រួល ហើយល្អឥតខ្ចោះនោះទេ បើប្រៀបធៀបនឹងជីវិត ដែលនាងមានជាមួយឪពុកម្តាយចិញ្ចឹមរបស់នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះនាង សេចក្តីស្រឡាញ់របស់ឪពុកម្តាយចិញ្ចឹម បានធ្វើឲ្យនាងបង្កើតជាការចងចាំដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាន ដែលត្រូវបានរក្សាទុកនៅក្នុងចិត្តអស់មួយជីវិត។ វាជាសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ ដែលធ្វើឱ្យនាងឆ្លងកាត់អ្វីដែលនាងហៅថា “គ្រាលំបាក និងការអស់សង្ឃឹម”។ នាងនិយាយថា ពាក្យលើកទឹកចិត្តរបស់ពួកគាត់ គឺជារឿងដែលជម្រុញទឹកចិត្តនាង គ្រប់ពេលដែលនាងអាក់អន់ចិត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២០ ឆ្នាំក្រោយមក លីន បានសម្រេចថា វាដល់ពេលដែលនាង ត្រូវតបស្នងសងគុណដល់ពួកគាត់ជាឪពុកម្ដាយចិញ្ចឹមវិញ។ ដោយមានជំនួយពីអ្នកស្ម័គ្រចិត្តពីរបីនាក់ នាងបានតាមរកឪពុកម្តាយចិញ្ចឹមអស់រយៈពេលជាច្រើនឆ្នាំ រហូតនាងអាចរកពួកគាត់ឃើញ។ បន្ទាប់ពីស៊ើបដឹងដំណឹង អ្នកទាំង៣ មិនទាន់បានជួបមុខគ្នាភ្លាមទេ គឺត្រូវរង់ចាំចូលរួមក្នុងកម្មវិធីជួបជុំឡើងវិញមួយ ហើយពួកគេបានជួបគ្នាផ្ទាល់នៅលើឆាកដែលគេរៀបចំឲ្យតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលធ្វើឱ្យនាងភ្ញាក់ផ្អើលជាខ្លាំងនោះគឺ ពួកគាត់នៅតែរក្សាទុករូបថតរបស់នាងជាមួយពួកគាត់ដដែល។ នាងលុតជង្គង់នៅមុខពួកគាត់ទាំងទឹកភ្នែក ដោយនិយាយថា៖ «អរគុណខ្លាំងណាស់អ្នកម៉ែ លោកឪពុក ដែលបានមើលថែខ្ញុំកាលពីតូច មួយជីវិតកូននេះ មិនអាចសងគុណលោកទាំងពីរអស់ទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេបានរម្លឹកការចងចាំពីពេលវេលាល្អៗ ដែលពួកគេមានដូចជាក្រុមគ្រួសារ។ លីន នឹកឃើញពីការកុម្មង់នំឆ្ងាញ់ៗ ដែលឪពុកចិញ្ចឹមរបស់នាងបានធ្វើសម្រាប់នាង ព្រមទាំងដើមក្រូចឆ្មាដែលពួកគេបានដាំនៅឯចម្ការក្រោយផ្ទះ។ ក្លិនក្រូចឆ្មារ បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏គួរឱ្យចាប់អារម្មណ៍ចំពោះនាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកចិញ្ចឹមបង្ហាញក្ដីសប្បាយរីករាយ នៅពេលដែលភរិយារបស់គាត់ ចង្អុលទៅបង្អួចជាកន្លែងដែល លីន លេងឧបករណ៍តន្ត្រីរាល់ថ្ងៃ។ ចំណងទំនាក់ទំនងរបស់ លីន ជាមួយឪពុកម្តាយចិញ្ចឹមរបស់នាង​ បង្ហាញថានាងជាសមាជិកគ្រួសារ មិនមែនជាអ្នកដទៃនោះទេ ហើយតែងតែមានសេចក្តីស្រឡាញ់ចំពោះនាងមិនប្រែប្រួល៕(ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!