យឹម តាស្រង់ ទើសភ្នែកពេលឃើញវីដេអូចម្រៀង​ហង្សមាស ​មាន Tags បទ​ចម្រៀងល្បីៗ Galaxy Navatra ទៅវិញ

បទ​ចម្រៀង​ល្បីៗជាច្រើន​បទ​របស់​កំពូល​តារាចម្រៀងល្បីៗនៅផលិតកម្ម​ហង្សមាស​ ដែលទទួល​បាន​ការ​ចូល​ទស្សនា​ខ្ទង់​លាន​ដង​ត្រឹម​រយៈ​ពេលដ៏ខ្លីត្រឹម​តែប៉ុន្មា​នថ្ងៃ​នោះ បែរជា​ Tags ចំណងជើងបទចម្រៀង​ល្បីៗ​ពីផលិតកម្ម Galaxy Navatra ទៅវិញ។​

ជាក់ស្តែង​ស្រាប់​តែ​មុននេះ​លោក យឹម តាស្រង់ ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ និង​អ្នកនិពន្ធ​នៅផលិតកម្ម​​Galaxy Navatra បាន​សរសេរ​សារ​ភ្ជាប់​មក​ជាមួយរូបភាព​យកពី​វីដេអូ​យូធូប​ផ្លូវការ​របស់​ផលិតកម្ម​ហង្សមាសឃើញ​មាន​ Tags ពាក់ព័ន្ធ​នឹង​បទចម្រៀង​ក្នុង Galaxy Navatra ទៅវិញ។

សារទាំងស្រុងពីលោក យឹម តាស្រង់៖ “ខ្ញុំសូមអភ័យទោសដល់អ្នកគាំទ្រទាំងអស់ខ្ញុំបង្ហោះនេះខ្ញុំបាទពុំមានចេតនាថាផ្ចាញ់ផ្ចាល ឬឌឺដង តែហេតុអ្វីផលិតកម្មមួយបែរជាដាក់Tags ឈ្មោះផលិតកម្ម Galaxy Navatra ទាំងឈ្មោះ និងចំណងជើងបទចម្រៀងពួកខ្ញុំទៅក្នុងChannel Youtube ផ្លូវការរបស់ពួកគេទៅតាមបទចម្រៀងតារាគេទាំងខ្លួនឯងជាក្រុមហ៊ុនចម្រៀងដែរ តើនេះជាចេតនាអ្វីទៅ? ហើយអ្វីទៅជាសីលធម៍? ហើយហេតុអ្វីបានជា Tags នៅលើ Youtube សំខាន់ដែលខ្ញុំត្រូវលើកមកនិយាយ? អ្នកជំនាញផ្នែក Youtube ទាំងអស់ប្រហែលយល់ច្បាស់។ សូមអស់លោកពិចារណាតាមការគួរតាមបែបអ្នកមានចំណេះដឹង វាពិតជាទើសភ្នែកណាស់ ហើយខ្ញុំឆ្ងល់”។

យ៉ាង​ណាមិញគេនៅមិនទាន់ភាគី​ខាង​ផលិតកម្ម​ហង្សមាស ចេញ​មក​ឆ្លើយតបពីបញ្ហាពាក់ព័ន្ធ​នឹង Tags ចំណងជើងបទ​របស់ផលិតកម្ម​ Galaxy Navatra នៅឡើយ​ទេ៕​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!