អាទិត្យនេះបើអត់បានទៅណា កុំភ្លេចមើលការប្រគំតន្រ្តីបែបឌីជីថលបទលន្លង់លន្លោចពី កញ្ចនា ឱ្យ​ណាណីម្តង

ការ​ប្រគំ​តន្រ្តីបែបឌីជីថលលើក​ដំបូង​របស់អាល់ប៊ុម​ “អារម្មណ៍” ពីតារាចម្រៀង​ ចិត្ត កញ្ចនា នឹង​មាន​Live ជា​ផ្លូវ​ការ​នៅថ្ងៃអាទិត្យ​ទី ២២ វិច្ឆិកា ២០២០ នេះ​ហើយ​ណា។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់អាល់ប៊ុម​ពាក់ព័ន្ធនឹងការសម្ពោធដោយមិន​អាច​សម្តែងដោយផ្ទាល់​ជូនហ្វេន​នោះ ដោយសារ​បញ្ហាជំងឹ​កូវីត១៩ នៅ​តែ​មិន​ទាន់​ចប់ ជាពិសេស​កាលពីពេល​ថ្មីៗ​នេះ រលក​ទី២​បានបក់​មក​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ កញ្ចនា សម្រេច​ធ្វើ​អាល់​ប៊ុម អារម្មណ៍​ មួយ​នេះ​ដោយ​ចាក់​ផ្សាយ​តាម​បែបឌីជីថល​វិញ។​

នៅក្នុងអាល់ប៊ុម “អារម្មណ៍” បាន​ចេញចំនួន ៥បទរួចមកហើយ បទទី១ “ប្រាប់បានទេ” ទី២ “Homie” ទី៣ “ភាសាស្នេហ៍”​ ទី៤ “Hello Hello”និងបទ​ទី៥ “កុំយកគេជំនួសអូន” និង​សល់​៣​បទ​ទៀត​នឹង​បង្ហាញ​នៅ​ថ្ងៃទី ២២ ក្នុង​ផ្សាយ​តាម​រយៈ​ការ​ Live បែបឌីជីថលលើកដំបូង​របស់​តារា​ចម្រៀង​រូប​នេះ។​

គ្រប់បទចម្រៀងទាំងអស់នៅក្នុងអាល់ប៊ុមអារម្មណ៍ គឺសុទ្ធតែជារឿងរ៉ាវពិតរបស់អ្នកគាំទ្ររបស់តារាស្រីរូបនេះ ដែលបានចែករំលែកមក កញ្ចនា ផ្ទាល់ ហើយវាជារឿងរ៉ាវអាថ៌កំបាំងផ្លូវចិត្ដដែលពិបាកនឹងបង្ហាញហើយគ្មាននរណាដឹង ដែលមានទាំងភាពឯកា ភាពបាក់ទឹកចិត្ត ការបាត់បង់ខ្លួនឯង ជាដើម ហើយរឿងរ៉ាវផ្លូវចិត្ត​នេះ​នឹង​មាននៅក្នុងអាល់ប៊ុម “អារម្មណ៍”៕​

ស្តាប់​ទាំង៥បទ ដែល​មាន​ក្នុង​អាល់ប៊ុម អារម្មណ៍​ ខាង​ក្រោម៖

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!