ថាអត់សើចមួយទៅ មើលស្ទីល​តារាល្បីៗ ២៥សន្លឹកកាលពីជាង ១៥ឆ្នាំមុន

មុននេះ​បន្តិចគណនីហ្វេសប៊ុក​របស់​អតីតតារាចម្រៀង អាណា បាន​បង្ហោះរូបភាពជាច្រើនសន្លឹក​កាល​នាងនៅច្រៀងក្នុងផលិតកម្ម​SSB ក្នុងនោះ​មានតារារួមជំនាន់ដែលនៅប្រឡូកសិល្បៈដល់សព្វថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឡប់ទៅ​កាលពីប្រមាណ ១៥ឆ្នាំតារាប៉ុន្មានដួង​ក្នុង​ផលិតកម្ម SSB មាន​ដូចជា យក់ ឋិតរដ្ឋា ឃុំ ប៉ុណ្ណាដែត គង់ សង្វារដានី ប៊ុនសក្តិ អេណា យ៉ុង ច័ន្ទកន្និកា គឺជា​តារាស្ថិតក្នុងដួងចិត្ត​យុវវ័យជំនាន់នោះ។​ ពោល​រាល់បទចម្រៀង​ដែល​ពួកគេ​ចេញលក់ទីផ្សារ​ម្តង​ គឺទទួល​បាន​គាំ​ទ្រ ជានិច្ចកាល​តែងលេចមុខ​តាមបណ្តា​ប៉ុស្ត៍​ទូរទស្សន៍នានា និង​វិទ្យុជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យក់ ឋិត​រដ្ឋា​ មាន​បទ​ល្បីៗដូចជា ស្នេហ៍​ប្រុស​សក់ហាយឡាយ តើឱ្យអូន​ក្បត់​បង​ម្តេច​ទៅ វាចារ​បេះដូង​រង់​ចាំ ត្រឹមមនុស្ស​ម្នាក់​លួច​លាក់ស្នេហ៍ថ្លៃ ទឹកភ្នែកអូន​គ្មាន​អ្នក​ជូត និង​បទ​ជា​ច្រើន​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រិ​ឯ អេណា ក៏មាន​បទជា​ច្រើនដែល​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​គឺ​បទ ទឹកភ្នែកលាងស្នេហ៍ រីឯ ប៊ុនសក្តិ ទទួលបានការគាំទ្រ​ខ្លាំងតាមរយៈ​បទ ភ្នំពេញ​នឹក​កំពង់ចាម ចំណែក ឃុំ ប៉ុណ្ណាដែត ល្បី​បទ បើសិនគ្មាន​អូន និង​លោក គង់ សង្វារដានី ល្បី​ខ្លាំង​បទ ប្រច័ន្ឌ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!