នារីម្នាក់បង្ហាញបទពិសោធន៍ឈឺចាប់ ក្រោយកូនកើតបែរមានជំងឺពិការខួរក្បាល ព្រោះកំហុសទាំងនេះ

កាលពីពេលថ្មីៗនេះ នារីជាម្ដាយម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Chhorng Sreychorm បានបង្ហាញបទពិសោធន៍ដ៏គួរឲ្យសោកស្ដាយមួយ ក្រោយសម្រាលកូនហើយ បែរកូនមានជំងឺពិការខួរក្បាល ព្រោះតែកំហុសទាំងនេះអំឡុងពេលសម្រាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកនារីជាម្ដាយខាងលើ បានសរសេររៀបរាប់ផ្តាំផ្ញើទៅកាន់អ្នកម្ដាយថ្មីថ្មោងថា៖ «សួស្តីម៉ាក់ៗទាំងអស់គ្នា បើមានទាសខុសអី សូមណែនាំវិញផងណាដោយក្ដីអនុគ្រោះ ខ្ញុំចង់ផ្ដាំដល់ម៉ាក់ដែលត្រៀមនឹងសម្រាល បើសិនជាម៉ាក់ឈឺពោះអូសបន្លាយយូហើយ មិនព្រមបើកស្បូនឬមិនព្រមកើត សូមជ្រើសយកជំរើសវ​ះវិញទៅ កុំយល់ព្រមឲ្យពេទ្យប្រើថ្នាំ បើកស្បូនឬបូមបង្កើតអីឲ្យសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលខ្ញុំសម្រាលកូនប្រុសកំសត់របស់ខ្ញុំ គឺឈឺពោះ២យប់៣ថ្ងៃ អត់បើកស្បូន គ្រួសារខ្ញុំបានទាមទាវ​ះ តែពេទ្យមិនយល់ព្រមវ​ះឲ្យ ដោយអះអាងថារូបរាងម្ដាយអាចសម្រាលបាន (ទាមទាវ​ះជាច្រើនដង) ដោយឮពេទ្យនិយាយអ៊ីចឹង ក៏សម្រេចចិត្តតាមពេទ្យយល់ព្រមឲ្យពេទ្យប្រើថ្នាំបើកស្បូនបង្កើត រួចហើយក៏បូមបង្កើត កូនខ្ញុំត្រូវសន្លប់ច្រើនថ្ងៃទៀត ដោយសាលេបទឹកភ្លោះត្រូវសង្គ្រោះបន្ទាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលកូនខ្ញុំបានចេញឃើញពន្លឺថ្ងៃ ពេលនោះខ្ញុំគិតថារួចពីទុក្ខភ័យ តែអ្វីៗខុសពីការគិត កូនខ្ញុំមានអាយុ៦ខែ អត់ទាន់រឹងកអត់ទាន់ចេះអង្គុយ ខ្ញុំបានយកទៅគុន្ធាបុប្ផា លទ្ធផលដែលទទួលបានគឺ កូនខ្ញុំត្រូវពិកាខួក្បាល ដែលបញ្ជាទៅសសៃសាច់ដុំ អ្នកណាទទួលខុសត្រូវទៅ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ដាយមានតែពាក្យថាស្ដាយក្រោយ ម៉ាក់និងជួយកូនដល់ទីបំផុតណាកូនម្ដាយ បច្ចុប្បន្នកូនខ្ញុំកំពុងស្ថិតក្នុងការធ្វើគីណេ(ព្យាបាលដោយចលនា)អស់់ទាំងថវិកា(ថ្លៃពេទ្យ៣ម៉ឺនក្នុង១ថ្ងៃ ពេលខ្លះធ្វើមិនបាន២០នាទីផង) ខាតទាំងពេលវេលា ពិបាកទាំងកូនស្ងួន គាត់មានអាយុ ៩ខែ ២៧ថ្ងៃហើយ (មិនមែនសម្រាលនៅពេទ្យខ្មែរទេ)៕(អត្ថបទ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!