ក្មេងស្រីវ័យ១៣ឆ្នាំ បង្ខំចិត្តរៀបការបុរសចាស់ជាងជិត៤ដង ហើយត្រូវមើលថែកូនអាយុស្របាលខ្លួនទៀត

ក្មេងស្រីអាយុទើប ១៣ឆ្នាំម្នាក់ ត្រូវបង្ខំចិត្តរៀបការជាមួយបុរសអាយុ ៤៨ ឆ្នាំម្នាក់នៅប្រទេសហ្វីលីពីន ហើយត្រូវមើលថែទាំកូនៗរបស់ប្តីដែលបន្សល់ពីអាពាហ៍ពិពាហ៍ប្រពន្ធមុន ដែលពួកគេភាគច្រើនមានអាយុប្រហាក់ប្រហែលនាងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងជំទង់រូបនេះ ត្រូវបង្ខំចិត្តរៀបការជាមួយកសិករម្នាក់មានឈ្មោះ Abdukrzak Ampatuan នៅទីក្រុង Mamasapano។ រូបថតបង្ហាញពីពិធីរៀបអាពាហ៍ពិពាហ៍ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែតុលា ដែលចាប់តាំងពីពេលនោះមក ត្រូវបានគេចែកចាយពាសពេញបណ្ដាញអ៊ីនធឺណិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្តីរាយការណ៍ពីក្មេងស្រីខាងលើបានបន្ថែមទៀតថា នាងជាប្រពន្ធទី៥ ហើយរបស់កសិកររូបនេះ​នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍បែបសាសនាអ៊ិស្លាម។ លោក Abdulrzak បាននិយាយថា គាត់មិនសោកស្តាយចំពោះការរៀបការជាមួយក្មេង ដែលមានអាយុស្របាលកូនប្រុសខ្លួនទេ ហើយលោកមានគម្រោងនឹងយកកូនជាមួយប្រពន្ធថ្មី នៅពេលនាងមានអាយុ ២០ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលបានជួបនាង នឹងអាចចំណាយពេលពេញមួយជីវិតជាមួយនាង»។ នាងនឹងមើលថែកូនប្រុសខ្ញុំ។ លោកបានបន្ថែមទៀតថា ខណៈដែលពួកគេមិនទាន់មានកូន លោកនឹងបញ្ជូនភរិយារបស់លោក ឲ្យទៅរៀនបញ្ចប់ការសិក្សា។ អាពាហ៍ពិពាហ៍បែបនេះ ត្រូវបានអនុញ្ញាតនៅតាមកន្លែងជាក់លាក់មួយនៅក្នុងប្រទេសហ្វីលីពីន ជាពិសេសអ្នកកាន់សាសនាអ៊ិស្លាម នៅក្នុងខេត្ត Mindanao។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិន្នន័យពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បង្ហាញថា ប្រទេសនេះមានកូនក្រមុំជាកុមារខ្ពស់ជាងគេទី១២ នៅលើពិភពលោក ដែលមានចំនួន ៧២៦ ០០០ នាក់ហើយ។ ក្មេងស្រី ១៥ ភាគរយ បានរៀបការមុនអាយុ ១៨ឆ្នាំ ហើយ ២ ភាគរយទៀត បានរៀបការមុនពេលពួកគេឈានដល់អាយុ ១៥ឆ្នាំ។ ក្មេងស្រីកាន់តែងាយរងគ្រោះ ព្រោះហ្វីលីពីនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលការលែងលះគ្នានៅតែខុសច្បាប់៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!