ហួសថ្លែង! រូបសំណាកជាច្រើនលើភ្នំបាសិទ្ធ ត្រូវបុរស២នាក់ជិះឡានមកវ​ា យខូចអស់

នៅថ្ងៃអង្គារ២កើត ខែ មិគសិរ ឆ្នាំ ជូត ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស ២០២០ វេលាម៉ោង៩.០០នាទីព្រឹក មានករណីធ្វើឲ្យខូចខាតដោយចេតនា (នូវបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា) ស្ថិតនៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ២នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិបាក់រនាស់ ឃុំសង្ឃ័ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាជនដៃដល់។ ២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ភារៈចាប់យករួមមានរថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ 2AV.9545 សោរថយន្ត០១ កូនសោរ ០២ ទូរសព្ទ័០១គ្រឿងម៉ាក iPhone ការខូចខាត៖ ១-រូបសំណាក់ព្រះនាងគ្រប់លក្ខ័មួយ ២-រូបសំណាក់ព្រះនាងពៅមួយ ៣-រូបសំណាក់កុមារពេជ្រមួយ ៤-រូបសំណាក់ព្រះអង្គចេកមួយ ៥-ព្រះក្លស្សបី ៦- ផើងផ្កាមួយ ៧- ពាងពីរ ៨- បង្គោលសូឡាមួយ ៩- គ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីមួយចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០- រូបសំណាកព្រះនាងទេពប្រណម្យបួន ១១- រូបសំណាកក្បាលនាគពីរ ១២- អាស្រមអ្នកតាមួយ ១៣- របាដែកទ្វាព្រះវិហារពីរ។ សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានជន មានសង្ស័យ២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះ គង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្ត រត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាពវា យបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ៤ និង ខ្ទមអ្នកតា១ រួចចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ២ បំ បា ក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វា យ បំ ផ្លា ញរូបសំណាក់ក្នុងប្រាសាទរួមមាន៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបសំណាកស្រីគ្រប់លក្ខ័ ១ រូបសំណាកព្រះនាងពៅ ១ រួបសំណាកកុមារពេជ្រ១ រូបសំណាកព្រះអង្គចេក១ និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និងពាងទឹកបែកអស់២ ដែលនៅក្បែរប្រាសាទ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែក នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្តបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!