កូនតារាល្បីៗដែលកើតក្នុងខែ តុលា ដំណាលគ្នានោះមកដល់ពេលនេះធំប្លែកប៉ុណ្ណាហើយ?

ជារឿងអបអរមួយដែលក្នុងរង្វង់សិល្បៈកាលពីខែតុលា តារាស្រីជាច្រើនដួងបានសម្រាលកូនប្រុសស្រីរួមខែតែមួយ មកដល់ថ្ងៃនេះកូនតារាខ្លះក៏មានអាយុ ១ខែ ខ្លះក៏នៅ តែតាមរយៈរូបភាពដែលបង្ហោះក្នុងបណ្តាញសង្គមឃើញថាកូនពួកគេធំលឿន ថ្លោសទ្រលុកទ្រលន់គួរឱ្យស្រលាញ់។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា តារាសម្តែងមុខស្រស់ ម៉ាក សែនសូនីតា អតីតតារាចម្រៀង អែនជី និងតារាសម្តែង ឌី សូនីតា បានសម្រាលបុត្រខែតុលាដូចគ្នា។

ក្នុងនោះកូនរបស់តារាចម្រៀង សួស វីសា មានភេទស្រីឈ្មោះ ថង សាម៉ូលីណា ដោយប៉ាម៉ាក់របស់គេបានដាក់ឈ្មោះហៅក្រៅថា Jenny រីឯកូនរបស់តារាសម្តែង ម៉ាក សែនសូនីតា វិញភេទប្រុស ឈ្មោះ ប៉ុល បូនីតតូ។ សម្រាប់កូនប្រុសរបស់ អែនជី វិញមានឈ្មោះថា គង់ វិរៈអ៊ីដេន ។

សម្រាប់តារាចម្រៀង សួស វីសា បានសម្រេចចិត្តចូលរោងជ័យក្រាបក្បាលដល់កន្ទេលជាមួយលោក ថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រីឯតារាសម្តែង ម៉ាក សែនសូនីតា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវចូលរោងជ័យជាមួយអ្នកជំនួញ ប៉ុល វិបូ កាលពីថ្ងៃទៅ ១៦ មីនា ឆ្នាំ២០២០។

សម្រាប់អតីតតារាចម្រៀងអែនជីវិញនាងបានរៀបការមកដល់ពេលនេះ ២ឆ្នាំហើយ។ មកដល់ពេលនេះពួកគេកំពុងតែទទួលបានកូនម្នាក់នៅក្នុងខែ តុលា នេះរួមគ្នាតែម្តង។

រីឯតារាសម្តែង ឌី សូនីតា ក្រោយបិទបាំងពីរឿងមានកូនរយៈពេល ៩ខែទើបនាងសម្រេចចិត្តប្រាប់មហាជនពីរឿងមានផ្ទៃពោះ និងផ្តល់កំណើតកូនស្រីម្នាក់កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០។

ឌី សូនីតា បានបញ្ជាក់ក្នុងវីដេអូកាលពីពេលថ្មីៗនេះថាមកពីនាងមានជំងឺ និងមានគីសច្រើនកន្លែង ដែលពេទ្យប្រាប់ថានាងមិនអាចយកកូនបាននៅពេលអាយុ ៣០ ដូច្នេះទើបនាងសម្រេចចិត្តយកឱ្យហើយ ដែលឪពុករបស់កូនស្រីគឺលោក អេឡិច ហ្សូរ៉ា៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!