ស្អាតនុះស្អាត! មើលរាង​ ស្រីនិច្ច គេផងអមដោយសមុទ្រ និងមេឃ ផូរផង់ណាស់

តារាសម្តែង ស៊ឹម ស្រីនិច្ច បាន​បង្អួត​រាងប៉ុន្មានសន្លឹកអមនឹងទេសភាពមាត់សមុទ្រ​​ជាមួយ​នឹង​មេឃរៀបលិច​ពិតជា​ស្រស់​ស្អាត​ខ្លាំងណាស់ ដែល​ដំណើរកម្សាន្ត​នេះ​ក៏​មាន​វត្ត​មាន​មិត្តភក្តិ​ស្រី​នាង​ម្នាក់​ទៀត​កំដរ​ផង​ដែរ។

ស៊ឹម ស្រីនិច្ច លេចធ្លោ​ក្នុង​រឿង​របស់​សាស្រ្តាហ្វៀម​ “មនុស្ស​ពិត” ដើរតួមានចិត្ត​ឈ្នានីស​មិត្តភក្តិ​នោះ​ បានធ្វើឱ្យ​នាង​ឡើងកូដ​ពីមួយ​ថ្ងៃទៅថ្ងៃ​និង​ទទួល​បានតំណែងតួឯកជាបន្ត​បន្ទាប់ ជាក់ស្តែង​តាមរយៈតួឯករឿង “ជនដែលត្រូវគេបាញ់” ដែលជាភាពយន្តឆ្លុះបញ្ចាំងពីប្រវត្តិសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

ស្រីស្អាត​ ស៊ឹម ស្រីនិច្ច ​រូប​នេះ​បានឱ្យដឹងទៀតថា ក្រៅពីរឿងនេះ នាងធ្លាប់ជោគជ័យតាមរយៈភាពយន្តមួយចំនួនទៀត ដូចជារឿង “សង្សារ14ថ្ងៃ” “ស្រទន់មន្តស្នេហ៍” និងរឿង “មនុស្សពិត” ព្រមទាំងភាពយន្តជាច្រើនទៀត សរុបរយៈពេលដែលនាងចូលសម្តែងភាពយន្តជិត ៤ឆ្នាំនេះ គឺថតបានជាង៣០រឿងហើយ ក្នុងនោះរឿងភាគច្រើនជាតួឯកតែម្តង៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!