ត្រៀមចូលរោងហើយ បែរនាងជួបអកុសលពិការជើង តែគាត់មិនរត់ចោល ​​ថែមធ្វើរឿង១បញ្ជាក់ចិត្តស្មោះ

នេះ គឺជារឿងរ៉ាវ​នាំគ្នាស៊ែរបន្ដនៅក្នុងបណ្ដាញសង្គមអន​ឡាញយ៉ាងច្រើន ពីរឿងរ៉ាវក្ដី​ស្នេហ៍ដ៏គួរឲ្យច្រណែន​មួយ និងជាក្ដី​ស្រលាញ់ដែលគ្រប់គ្នាចង់បាន ហើយក្ដីស្រលាញ់បែបនេះ គឺជាក្ដីស្រលាញ់មិនអាស្រ័យ​លើមុខ​មាត់ទ្រព្យ​សម្បត្តិឋានៈបុណ្យសក្តិ និងរូបរាង​ខាងក្រៅនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជាក្ដីស្រលាញ់នៅត្រង់ចិត្តគំនិត​មនោសច្ចេតនា អារម្មណ៍ បេះដូង ទំនួលខុសត្រូវ ហើយម្នាក់នោះ​ក៏ព្រមកាន់ដៃដើរជាមួយ​យើងនៅក្នុងគ្រាលំបាក ហើយមិនថា នៅក្នុងថ្ងៃដែលយើង​មិនមានអ្នកណា​ខ្វល់ពី​យើង​ក៏ដោយ ក៏គេ​ម្នាក់នោះ​នៅក្បែរយើង ផ្ដល់កម្លាំងចិត្តឲ្យយើងជានិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលដែលយើងឈឺថ្កាត់ គាត់ក៏មើល​ថែយើង មិនបោះបង់យើងទៅណា ដែលប្រៀបដូចគូស្នេហ៍មួយគូនេះ ដែល​មិត្តស្រីរបស់គាត់បានកើតឧបទ្ទវហេតុ បាត់បង់ជើងម្ខាង តែមិត្តប្រុស​របស់នាងមិនបោះបង់​នាង សូម្បីតែគិតស្រមៃ តែផ្ទុយទៅវិញ គាត់បានមើលថែនាង ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តរហូត​ដល់ជាសះ​ស្បើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន មិត្តប្រុសរបស់​នាងក៏បាននាំនាងទៅចុះ​សំបុត្រអាពាហ៍ពិពាហ៍ ព្រោះចង់ឲ្យមិត្តស្រី​ជឿជាក់ថា គាត់មិនបោះបង់នាង​ចោលឡើយ ទោះនាងស្ថិតក្នុងកាលៈ​ទេសៈណាក៏ដោយ។ បុរសម្នាក់នោះ មានឈ្មោះថា ផនថេប មានអាយុ ២២ឆ្នាំ ហើយខាងស្រីមាន​ឈ្មោះថា នាង ផេតមុន្នី ចាន់យ៉េម មានអាយុ ២២ឆ្នាំដូចគ្នា អ្នកទាំងពីរជាបុគ្គលិកនៅក្នុងសណ្ឋាគារ​មួយនៅក្នុងខេត្តត្រាំង ប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទាំងពីរបានរៀបគម្រោងអនាគត​ទុកសម្រាប់​ថ្ងៃរៀបការរួចហើយ តែសំណាង​អាក្រក់ មិត្តស្រីរបស់​គាត់​ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលនាងជិះម៉ូតូ​ទៅធ្វើការ ដែលជាហេតុធ្វើឲ្យនាងត្រូវពិ កា​ រជើងម្ខាង តែទោះបែបនេះក្ដី វាមិនមែន​ជាឧបសគ្គសម្រាប់រារាំងក្ដីស្រលាញ់​របស់អ្នកទាំងពីរឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះក្ដីស្រលាញ់​របស់អ្នកទាំងពីរមិនស្ថិតនៅ​លើរូបរាងកាយ ឬលុយកាក់ទេ ហើយទើបថ្មីៗនេះ មិត្តប្រុស​របស់​នាង បាននាំនាង​ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីជា​សក្ខីភាព និងសន្យាថា រូបគាត់នឹងមើលថែនាង​រហូតដល់ចាស់កោងខ្នង មិនរត់ចោល និងក្បត់ចិត្តនាងឡើយ៕ ប្រែសម្រួល៖ ស្រីណុច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!