ឃើញឪពុកក្រីក្រ ប្រាប់មិនឲ្យចូលរួមមង្គលការ តែឪពុកធ្វើរឿងមួយ ​កូនទប់ទឹកភ្នែកមិនជាប់

លោក ហ្វាង ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីនៅ​តូច ក្រោយឪពុកម្ដាយឈ្លោះប្រកែកគ្នារហូត​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗខ្លួន។ អ្នកទាំងពីរពុំមាន​ភាគី​ណាមួយ ព្រម​ចិញ្ចឹម​កូនទេ ដោយ​សម្រេច​យកកូន​ប្រុសកម្សត់​ម្នាក់នេះ ទៅទុកចោល​នៅកណ្ដាលផ្សារមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ហ្វាង បាន​ដើររកមើល​ឪពុកម្ដាយ​តាំងពីព្រឹក​រហូតដល់​ល្ងាច ប៉ុន្តែ​រក​មិនឃើញ​សោះ គេបាន​អង្គុយ​អស់សង្ឃឹម​ត្រមង់ត្រមោច​ម្នាក់ឯង​ទាំង​ទឹកភ្នែក​ហូរ​ផង។ យប់​កាន់តែ​ជ្រៅ​ផ្លូវ​ទៅ​ផ្ទះ​ក៏​រក​មិនឃើញ កុមារា ហ្វាង សម្រេច​ស្នាក់​នៅ​ក្បែរ​តូប​លក់​ផ្លែឈើ​មួយ​ទាំងមិនទាន់​មាន​អ្វីចូល​ពោះ​។ ដេក​មិន​ទាន់​លក់​ស្រួលបួល​ផង ក៏​មាន​អ្នកសុំទាន​វ័យកណ្ដាល​ម្នាក់​មកសុំ​ប្រាក់​ធ្វើឲ្យ​គេ​ភ្ញាក់ព្រើត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកសុំទាន​និយាយ “ក្មួយប្រុស​មាន​ប្រាក់​ទេ ឲ្យពូសុំ​ទិញ​បាយ​ហូបផង​!” ហ្វាង ក្រោក​ឡើង​ទាំង​មមីមមើ​តប​ថា “ខ្ញុំ​អត់មានទេ​ពូ​សូម្បី​មួយ​កាក់។ អ្នកសុំទាន​សួរ​បន្ត​៖ “​ហេតុ​អ្វី​ក្មួយ​មក​ដេក​នៅ​ទីនេះ យប់​ហើយ​ល្មម​ទៅ​ផ្ទះ​វិញ​ទៅ ខ្លាចក្រែង​ប៉ា​ម៉ាក់​ក្មួយ​រក​ណា៎ំ​”។ ហ្វាង ប្រាប់​ពី​ដំណើរ​ដើមទង​បណ្ដាលឲ្យ​ខ្លួន​នៅ​នេះ រហូត​ធ្វើឲ្យ​អ្នក​សុំ​ទានមាន​ចិត្ត​អាណិត គាត់​មិនដឹង​ធ្វើ​យ៉ាងម៉េចក៏បបួល ហ្វាង ទៅ​សុំទាន​ជាមួយ​គាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បុរស​អ្នកសុំទាន​បាន​បង្ហាត់​របៀប​សុំទាន​ខ្លះៗ​ដល់​កុមារ ហ្វាង និង​បាន​រក​សំលៀក​បំពាក់​គេ​បោះចោល​ឲ្យ ហ្វាង ស្លៀក​ថែមទៀត​។ ដើរ​សុំ​ប្រាក់​បាន​រយៈពេល​ពីរ​បី​ថ្ងៃ ហ្វាង បាន​វង្វេងផ្លូវ​បែក​គ្នា​ជាមួយ​បុរស​សុំទាន រក​ជួបគ្នា​មិនឃើញ​។ ហ្វាង ក៏​សម្រេចចិត្ត​សុំទាន​ម្នាក់ឯង ដើរ​សុំទាន​គ្មាន​គោលដៅ​រសាត់អណ្ដែត​រហូត​រៀងមក គឺ​ទៅ​ដល់​កន្លែង​ណា ដេក​ត្រឹមនោះ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លង​ទៅ ហ្វាង បាន​ធំ​ពេញរូបពេញរាង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្ងៃមួយ គាត់​បាន​ដើរ​សុំទាន​ដូច​ធម្មតា ប៉ុន្តែ​បាន​ពើប​ប្រទះក្មេងប្រុស​តូច​ម្នាក់ ត្រូវបាន​គេ​ទុក​ចោល​នៅក្បែរ​គំនរ​សំរាម​។ កុមារ​នេះ​បែរ​ធ្វើ​ឲ្យ​គាត់​នឹក​ឃើញ​ពី​កុមារភាព​របស់​ខ្លួនភ្លាម​ត្រូវ​ឪពុក​ម្ដាយ​បោះ​បង់​ចោល​ដូច​គ្នា គាត់​មាន​ចិត្ត​​អាណិត​មិន​ចង់​ឲ្យ​ក្មេង​នោះ​មាន​ជីវិត​កម្សត់​ដូច​ខ្លួន ក៏​រើស​ក្មេង​នោះ​មក​ចិញ្ចឹម​ទាំង​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយគ្នា​។ ចាប់​តាំងពី​នោះ​មក គាត់​ក៏​បាន​កំណត់​គោលដៅ​ជីវិត​ខ្លួនឯង​ថា ត្រូវ​ចិញ្ចឹម​ក្មេង​នេះ​ឲ្យ​ធំ​ទទួលបាន​ការសិក្សា​រៀនសូត្រ​ដូច​គេឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​បាន​ដើរ​សុំទាន​ផង រើស​អេតចាយ​ផង​គ្រប់កន្លែង រកប្រាក់​មក​ចិញ្ចឹម​ក្មេង​នេះ​ទាំងអស់​។ ពេល​កូន​ធំ​គ្រប់​អាយុ​ចូល​រៀន គាត់​បាន​នាំ​គេ​ទៅ​សុំ​គ្រូ​បាន​ចូល​រៀនសូត្រ និង​រៀបរាប់​ប្រាប់​ពី​ជីវភាព​ដ៏​លំបាក​ក្រខ្សត់ រហូត​ធ្វើឲ្យ​គ្រូៗ​អាណិត​ក៏​ឲ្យចូល​រៀន​មិន​អស់​ប្រាក់ ផ្ដល់​សំលៀកបំពាក់ និង​សម្ភារៈ​សិក្សា​មិន​គិតថ្លៃ​ជាច្រើន​ទៀត​។​ច្រើនឆ្នាំកន្លងទៅ កូនប្រុស​ម្នាក់​នេះ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ចប់​ចុង​ចប់​ដើម​ប្រាកដ​មែន រហូត​មាន​ការងារ​ល្អ​ធ្វើ​ថែម​ទៀត​នៅ​ទីក្រុង ឯ​លោក ហ្វាង នៅតែ​សុំទាន​រស់នៅ​ខ្ទម​ដាច់ស្រយាល​ដូចដើម​។ តែ​លោក​ថា មិន​បាន​សុំ​កូន​ទៅ​នៅ​ក្រុង​ជាមួយ​ទេ គឺ​រស់​បែប​នេះ​មាន​សេចក្ដីសុខ​គ្រប់​គ្រាន់ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​មួយ គាត់​បាន​ទទួលដំណឹងពីកូន​ថា កូនប្រុសគាត់​នឹង​រៀបការ​ជាមួយ​កូនស្រី​គេ​អ្នក​មាន​មធ្យម​ម្នាក់​នៅ​ទីក្រុង ប៉ុន្តែ​ជា​រឿង​គួរឲ្យសោកស្ដាយ​កូនប្រុស​ម្នាក់នេះ​បាន​មក​ប្រាប់​ឪពុក​របស់​ខ្លួន​មិន​ឲ្យទៅ​ចូលរួម​ទេ ព្រោះ​គិតថា​ខ្មាស​គេ មិនចង់​ឲ្យគ្រួសារ​បងប្អូន​ខាងស្រី​ឃើញ និង​ខ្មាស​មិត្ត​ភ័ក្ដិ​ព្រោះ​មាន​ឪពុក​ជា​អ្នកសុំទាន​។ កូន​ប្រាប់​ឪពុក​ថា «ពុក! កូន​ជិត​រៀប​ការហើយ​នៅ​ក្រុងជាមួយ​កូន​ស្រីគេធូរធា​ម្នាក់ ​តែ​ពុក​មិន​បាច់​ទៅ​ទេ ​ព្រោះ​ផ្ទះ​គេ​ធំ​ស្អាត​បាត និង​ភ្ញៀវ​ចូល​រួមច្រើនសុទ្ធតែគេ​អ្នកមាន»។ ឪពុក​ភាំងស្មារតី​និយាយ​អ្វី​មិន​ចេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត នៅ​ថ្ងៃ​រៀបការក៏មកដល់ លោក ហ្វាង នៅតែ​ចង់​ទៅចូលរួមពិធីមង្គលការ​របស់​កូន ទោះ​កូន​បាន​ហាមឃាត់​យ៉ាងណាក្ដី ប៉ុន្តែ​រឿង​ដែល​ធ្វើឲ្យ​ភ្ញាក់ផ្អើលនោះ ឪពុក​រូបនេះ​បានស្លៀកពាក់​ឈុត​អាវធំ​ស្អាតបាត​ខ្លាច​កូន​ខ្មាស​គេ។ ចូល​ក្នុង​រោងការ​បាន​មួយ​ភ្លែត គាត់​បាន​ចេញ​មក​ក្រៅ​វិញ ព្រោះ​កូន​នៅតែ​ដេញ​ឲ្យ​ត្រលប់ទៅផ្ទះ​វិញ​។ កូនកំលោះ​នេះ ធ្លាប់​កុហក​ខាង​ស្រីនិង​មិត្ត​ភ័ក្ដិថា ខ្លួន​មិន​មាន​ឪពុក​ម្ដាយ​ទេ គឺជា​កូនកំព្រា​រស់នៅ​ម្នាក់ឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់​ពិធី​ក្រាប​ផ្ទឹម​ចងដៃ​នា​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក ស្រាប់តែ​មាន​ក្បួន​រថយន្តចំនួន ១០​គ្រឿង​បាន​ឈប់​ចត​នៅខាងមុខ​រោង​ពិធី​ធ្វើឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តែ​មិនដឹងថា​ភ្ញៀវ​ខាង​ណា​។ រំពេច​នោះ គេ​ឃើញ​ឪពុក​កូន​កំលោះ​ស្លៀកពាក់​ឈុត​អាវធំ​ចេញពី​រថយន្ត​មួយ​គ្រឿង និង​ឃើញ​អ្នក​បើកប​រទាំង ៩​នាក់​ផ្សេង​ទៀត​ស្លៀកពាក់​ដូចៗ​គ្នា​ចេញពី​រថយន្ត​រៀងៗ​ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ្វាង ជា​ឪពុក​ដើរ​សំដៅ​ទៅរកកូនកំលោះ និង​បានយកប្រាក់​ប្រមាណ ១៤ ០០០​ដុល្លារ​ទៅ​ចងដៃ​កូន រួច​សុំ​ពេល​គេ​បន្តិច​និយាយ​នៅមុខ​អ្នកចូលរួម និង​កូន​ថា “ដឹងថា​កូន​ខ្មាស​គេ​ពេល​ឃើញ​ពុក​មិន​សង្ហា មិន​ស្អាត តែ​ពុក​មាន​ប្រាក់​បន្តិចបន្តួច​សម្រាប់​ចងដៃ​កូន និង​សូម​ជូនពរ​កូន​ឲ្យ​ជួប​តែសុភមង្គល ភាព​រីករាយ​ជា​រៀងរហូត​។ ពុក​សូមអរគុណ​កូន​ដែលធ្វើឲ្យ​ជីវិត​ពុក​មាន​ថ្ងៃនេះ​។ ពីមុន​ពុក​នៅ​ម្នាក់ឯង មិន​ដែល​គិតគូរ​ពីអនាគត​ទេ រក​មួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ​មិន​ខ្វល់​អ្វីទាំងអស់ ប៉ុន្តែ​ពេល​មាន​កូន​មក​នៅ​ជាមួយ ពុក​ចេះ​កំណត់​គោលដៅ និង​ចេះ​សន្សំ​ប្រាក់​ទុក​ឲ្យ​កូន​បាន​រៀនសូត្រដូចគេឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីកូនមក​រៀននៅទីក្រុង ពុកបានយក​ប្រាក់​សន្សំ​មួយចំនួន​ទៅ​ជួល​ហាង​លក់ដូរ​មួយ និង​បាន​ជួល​គេ​ធ្វើការ​តាំងពី​លក់​មិន​ដាច់ រហូត​ដល់​លក់​ដាច់​មានសាខា​ច្រើន​កន្លែង។ បើ​កូន​ចង់ទៅ​លេង​ពុក កូន​អាច​ទៅ​លេង​បាន​នៅក្បែរ​ផ្ទះ​ចាស់​យើង ពុក​រង់ចាំ​ផ្ដល់កំលាំង​ចិត្ត​ឲ្យ​កូន ពុក​ស្វាគមន៍​កូនប្រុស​ជានិច្ច​”។ គ្រាន់​តែ​ឪពុក​និយាយ​ចប់ កូនកំលោះ​ប្រែជា​ស្រក់​ទឹកភ្នែក​ជាមួយ​អារម្មណ៍​ក្ដុកក្ដួល​ទាំង​ក្ដី​សោកស្ដាយ និង​បាន​ក្រាប​សំពះសុំទោស​ឪពុក​នូវអ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត​ចំពោះ​ឪពុក​មុខ​ភ្ញៀវ​កិត្តិយស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិតអប់រំ៖ កូនប្រុសស្រីគ្រប់រូប គប្បីត្រូវចេះគោរព​ស្រលាញ់ និងឲ្យតម្លៃនូវការលះបង់​មិន​ខ្លាច​នឿយហត់​របស់​ឪពុក​ម្ដាយ​ចំពោះ​យើង​។ ពួកគាត់ស៊ូលំបាក​មួយ​គ្រា ដើម្បីឲ្យ​កូនទទួលបាន​ចំណេះវិជ្ជាជាស្ពានសាង​ជីវិតដ៏ល្អប្រសើរ​ទៅមុខ​យូរអង្វែង​។ ពួកគាត់​មិនស្អាត មិន​សង្ហាក៏ដោយសារ​តែ​គាត់​ខិតខំ​ស្ទើរតែ​គ្មានពេល​ថែទាំសុខភាព ហូប​គ្រប់គ្រាន់ គឺ​ដើម្បី​ជួយកូនៗនេះហើយ។ ត្រូវ​ចេះ​ទទួល​ស្គាល់​ការ​ពិត​ទោះពួក​គាត់ជា​អ្វី​ក៏​ដោយ។ យើង​មាន​ថ្ងៃ​នេះ​ដោយសារ​តែគាត់ ពួកគាត់​ជាអ្នកមានគុណ​ដ៏​ធំធេង និង​ដំបូង​គេ​របស់​យើង យើងត្រូវ​តបស្នង​គុណ​ដោយ​អំពើ​ល្អ ឬ​នាំភាពរីករាយជូន​គាត់​វិញ៕ (ប្រែ​សម្រួល៖ ជាតិបុត្រ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!