ជិះម៉ូតូទៅផ្ទះប្រពន្ធចម្ងាយ ២០គីឡូ សុំប្រពន្ធរួមមេត្រីមិនបាន ខឹងចិត្តពេកដុ តផ្ទះឆេះហ្មត់

បុរសជនជាតិថៃអាយុ ៣៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានការចោទប្រកាន់ថា បានដុតផ្ទះប្រពន្ធ នៅក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដោយសារតែនាងបានបដិសេធមិនឲ្យរួ ម ភេ ទជាមួយ។ ជនសង្ស័យមានឈ្មោះ Narongchan ត្រូវបានប៉ូលិសស្រុក Satuek ចាប់ខ្លួន។ តាមរយៈការធ្វើតេស្តទឹកនោម របស់ជនសង្ស័យបានបង្ហាញមានសា រ ធាតុ ញៀ.នផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរបាយការណ៍បានឲ្យដឹងថា ដំបូងឡើយ បុរសដែលជាជនសង្ស័យខាងលើ បានជិះម៉ូតូចេញពីផ្ទះរបស់គាត់ នៅក្នុងស្រុក Satuek ទៅផ្ទះប្រពន្ធដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ។ នារីជាប្រពន្ធមានឈ្មោះ Ratchaneekorn Yeeram បានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានមកលេងផ្ទះខ្លួន ដោយមានតែកន្សែងពោះគោមួយជាប់ខ្លួនប៉ុណ្ណោះ ហើយពាក្យសំដីគាត់ធ្វើឲ្យនាងភ័យខ្លាចជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានបដិសេធតាមការទាមទាររបស់គាត់ ហើយបានចាកចេញពីផ្ទះជាមួយកូនៗ ដែលទើបតែមានអាយុ ៤ និង ៩ ឆ្នាំប៉ុណ្ណោះ ដោយមានចិត្តខឹងខ្លាំងពេក បុរសជាជនសង្ស័យក៏បាត់ដុ តផ្ទះប្រពន្ធតែម្តង។ អ្នកជិតខាងខ្លះបានប្រាប់ប៉ូលីសថា គាត់ថែមទាំងព្យាយាមគំរា.មអ្នកស្រុកនៅទីនោះ ដោយប្រើកាំបិតទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Narongchan បានសារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាបានប្រព្រឹត្ដរឿងទាំងអស់ខាងលើនេះពិតមែន នោះដោយសារខឹងប្រពន្ធបដិសេធមិនរួមមេត្រីជាមួយ ខណៈនៅឃ្លាតគ្នាមួយរយៈ។ ទោះយ៉ាងណាលោក Ratchaneekorn មិនជឿលើលេសនេះទេ នាងបានបន្ថែមថា សកម្មភាពប្តីគាត់គឺដោយសារតែឥទ្ធិពលនៃគ្រឿ.ង ញៀ.នដែលគាត់បានប្រើ៕ (បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!