រៀបការជាមួយបុរសដែលឪពុករើស ទោះមិនស្រលាញ់ ចុងបញ្ចប់ទើបដឹង​ការ​ពិតរំជួលចិត្ត

ក្ដីស្រលាញ់ល្អៗ អ្នកណាៗក៏ចង់បានគ្រប់គ្នា តែប្រសិនបើយើងជ្រើសរើសមិនបានល្អ យើងក៏ត្រូវទ្រាំ​រស់នៅ​ជាមួយ​នឹងអ្វីដែលយើងបានរើស ហើយគ្មានក្ដីសុខជាមួយ​នឹងអ្វីដែលបានធ្វើចេញដែរ។ ថ្ងៃនេះយើងបាននាំ​យករឿងរ៉ាវមួយមកចែករំលែកឲ្យអ្នកទាំងអស់​គ្នាបានដឹង ពេលអានចប់ជឿថា អ្នកទាំងអស់គ្នាប្រាកដជា បានដឹងអំពី​ទឹកចិត្ត ក្ដីស្រលាញ់ មនោសច្ចេតនា ជាច្រើនពីអត្ថបទនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវក្ដីស្នេហ៍ដែលស្រលាញ់គ្នាគង់វង្សយូរអង្វែង មិនមែនគ្រាន់តែមើលលើរូបរាងខាងក្រៅនោះទេ តែនៅ​មានអ្វីច្រើនជាងនោះ ហើយមនុស្សដែលអាចរស់នៅជា​មួយគ្នាបានរហូតដល់ទៅ ៥០-៦០ឆ្នាំ ត្រូវមានអ្វីដែល​អាចបំពេញឲ្យគ្នាទៅវិញទៅមកបាន​ មិនដូច្នោះប្រហែលជាមិន​អាចនៅជាមួយគ្នាបានយូរ​ដល់ថ្នាក់នេះ​នោះទេ។ ប្រសិនបើស្រលាញ់គ្នាគ្រាន់តែមើល​ឋានៈបុណ្យស័ក្ដិ ឬភាពស្រស់ស្អាតសំបកខាងក្រៅ ថ្ងៃណាមួយ​យើងធ្លាក់ខ្លួនក្រ ឬលែងស្អាតដូចមុន ប្រហែលជាគ្មានអ្នកណា​ទទួលយកបាននោះទេ ហើយអាចដល់​ថ្នាក់បែក​បាក់គ្នានៅគ្រានោះទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់គ្នាកើតមកត្រូវតែ​រលត់សង្ខារទៅវិញដូចគ្នា មិនបានយកអ្វីទៅជាមួយ​សូម្បីរូបរាងកាយ។ ចំណែករឿងរ៉ាវ​ខាងក្រោម លោកយាយម្នាក់នេះឈឺធ្ងន់ បានគេងនៅលើ​គ្រែហើយដឹងថា ខ្លួនឯងសល់ពេលមិន​យូរទៀតនោះ​ទេ តែពេលមើលទៅ ឃើញមានលោកតានៅក្បែរ​មើលថែមិនទៅណា ទើបត្រឡប់ទៅនឹកដល់​រឿងរ៉ាវកាលពី ៥០ឆ្នាំមុន។ កាលពីមុនលោក​យាយ គឺជាស្រីស្អាតមានឈ្មោះ​បោះសំឡេង ធ្វើឲ្យគាត់ក្លាយជាទី​ចាប់អារម្មណ៍​របស់គ្រប់គ្នា ប៉ុន្ដែលោកយាយគាត់មាន​គូស្នេហ៍រួចទៅហើយ គឺជាលោកគ្រូប្រចាំ​សាលាក្នុងភូមិតូចមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានឆ្នាំមួយនោះ ឪពុករបស់លោកយាយបានធ្វើដំណើរទៅកាន់ទីក្រុង ដើម្បីបំពេញធុរៈ ពេលត្រឡប់មក​ផ្ទះវិញក៏បានជួបនឹងចោរប្លន់ តែនឹកមិនដល់ថា មានបុរសម្នាក់បានចេញមកជួយ រហូតត្រូវពួកចោរវាយ​ធ្វើបាបយ៉ាង​ធ្ងន់ធ្ងរ មុនពួកគេរត់គេចខ្លួន។ បុរសម្នាក់នេះត្រូវសម្រាកនៅ​ឯផ្ទះរបស់បុរសជាឪពុក​ខាងលើ​រាល់ថ្ងៃ កាលនោះលោកយាយ​ត្រូវបញ្ចុកបាយ​ទឹក ដើម្បីតបស្នងគុណបុណ្យដែលបានជួយ​ជីវិតឪពុក​របស់លោកយាយ។ តែក្រោយពេលជាសះស្បើយពីជំងឺ បុរសម្នាក់នេះគាត់បានជួយធ្វើចំការ និងមើលថែ​អ្នកក្នុងក្រុមគ្រួសាររបស់លោក​យាយបានយ៉ាងល្អវិញ ធ្វើឲ្យ​ឪពុករបស់​លោកយាយ​ពេញចិត្តយ៉ាងខ្លាំង ហើយក៏ចង់ឲ្យលោកយាយរៀប​ការជាមួយនឹងបុរសនេះ (ពេលនោះ​លោកយាយនៅលីវ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលាកន្លងផុត​ទៅច្រើនឆ្នាំ ប្រទេសចិនសម័យ​ថ្មីកំពុងតែកើតឡើង ភាព​ចលាចល ភាពក្រខ្សត់កំពុង​តែរីករាលដាល​ពេញទីក្រុង ឪពុកលោកយាយ​ក៏លាចាកលោកដែរ។ តែមុនចាកចេញទៅ គាត់បានផ្ដាំឲ្យ​លោក​យាយរៀបការជាមួយបុរសនោះ ទោះលោកយាយមិនបានស្រលាញ់ក្ដី លោកយាយក៏ធ្វើតាម​ទាំងមិន​ពេញចិត្ត។ លោកយាយ និងលោកតាមានកូន ២នាក់ ពួកគាត់រស់នៅយ៉ាងលំបាក​ ហើយគឺជាឆ្នាំដែលកូនទី ២ របស់គាត់ចូលសាលា​រៀន តែគាត់គ្មានលុយទើបលោកតាគាត់ប្រាប់ថា គាត់នឹងទៅរកសាច់ញាតិ​គាត់ដើម្បី​ខ្ចីលុយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែតាមពិតលោកតាគ្មានសាច់ញាតិបងប្អូនឯណាទេ មកដឹងពេលក្រោយ គឺគាត់លក់ឈា​ មរបស់ខ្លួនឯង​ដើម្បីប្ដូរយកលុយ។ ថ្ងៃនោះដែរ លោកតាត្រឡប់មកផ្ទះព្រមជា​មួយលុយមួយចំនួន ដើម្បីបង់ថ្លៃសាលា​រៀនឲ្យកូនគាត់។ នឹកដល់ពេលនេះ លោកយាយសម្លឹងមើលមុខលោកតា ហើយនិយាយថា ប្រសិនបើជាតិ​ក្រោយមានពិត លោកតានៅចង់ក្លាយជាប្ដីរបស់ខ្ញុំទៀតទេ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាមើលមុខលោក​យាយទាំងញញឹម​ហើយនិយាយថា មិនប្រាកដនោះទេ ប្រសិនបើជាតិក្រោយ​គាត់កើតមកជាអ្នកមាន មានមុខតំណែងល្អគាត់នឹង​ទៅរកលោកយាយ ដើម្បីប្រើជីវិតរស់នៅជាមួយ​លោក​យាយ​យ៉ាងមានក្ដីសុខ តែប្រសិនបើកើតមកក្រីក្រ គាត់សុំមិនទៅ​រកលោកយាយទេ តែគាត់នឹងទៅរកបុរស​ណាដែលមានស្ដុកស្ដម្ភឲ្យទៅរៀបការ​ជាមួយលោកយាយ លោកតាសុំត្រឹមតែ​នៅក្បែរផ្ទះលោកយាយ​ក៏បាន ព្រោះពេលគាត់ឃើញលោក​យាយមានក្ដីសុខ គាត់ក៏មានក្ដីសុខដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយស្ដាប់លោកតានិយាយចប់ ទឹកភ្នែកស្រក់ចុះ​ហើយនិយាយទៅលោកតាថា ខ្ញុំជិតដល់ពេល​ត្រូវលាតាឯង​ហើយណា សុំឱបជាលើកចុងក្រោយបានទេ? លោកតាក៏ប្រញាប់ស្ទុះទៅឱបលោក​យាយយ៉ាង​ណែន ហើយនិយាយថា បើជាតិក្រោយមានពិត យើងកើតជាប្ដីប្រពន្ធនឹងគ្នាទៀតណា៕ (ប្រែសម្រួល៖ ស្រីណុច)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!