សង្វេគ!ឪពុកនាំកូន ២នាក់ទៅយករបស់នៅផ្ទះទឹកលិច បែរត្រូវទឹកកួចបាត់​ទាំងឪពុកនិងកូនម្នាក់

ព័ត៌មានបឋម៖​ បុរសវ័យជាង ៥០ឆ្នាំ​ម្នាក់ រួមនឹងកូនប្រុសម្នាក់ រស់នៅក្បែរគល់ស្ពានលេខ១ កែងផ្លូវបឹង​ត្រកួន-បន្ទាយឆ្មា ភូមិកសិណ​ ឃុំថ្មពួក ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បានបាត់ខ្លួនដោយសារទឹកជំនន់ នាព្រឹក​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីតាមសមត្ថកិច្ចបានអោយដឹងថា​លោក ណាត លន អាយុជាង ៥០ឆ្នាំ បានជម្លៀសទៅកាន់ទីទួល​សុវត្ថិភាព​រួច​ហេីយ តែវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់​ លោកបាននាំកូនប្រុស ២នាក់​ ទៅមេីលផ្ទះ និងចង់យក​ឥវ៉ាន់ខ្លះ​ៗនៅក្នុងផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែដោយសារផ្ទះគាត់នៅគល់ស្ពាន រួមនឹង​ទឹកកំពុងហក់ឡេីងផងនោះ​ ក៏ធ្វេីអោយបាក់​ដីជាប់ផ្ទះធ្លាក់​ឪពុក និងកូនម្នាក់ទៅតាមទឹ​ក។ ភ្លាមៗនោះកូនប្រុសរបស់គាត់​ម្នាក់ទៀត បានតោងជាប់នឹងដេីមឈេី​ ត្រូវបានគេ​សង្រ្គោះទាន់ពេលវេលា​ តែជាអកុសលបុរសជាឪពុក និងកូនម្នាក់ទៀត បានបាត់ខ្លួនរកពុំទាន់​ឃេីញនោះ​ឡេីយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកបុរសជាក្មួយ​របស់ជនរងគ្រោះដែលបាត់ខ្លួន ប្រើប្រាស់គណនីហ្វេសប៊ូកឈ្មោះ Narla Phay បានអះ​អាងបន្ថែមថា គ្រួសាររបស់ឪពុកមា បានជម្លៀសមកស្នាក់នៅផ្ទះ​របស់ម្តាយខ្ញុំនៅក្នុងភូមិកសិណ កាលពីយប់ ព្រឹកឡើងគាត់ស្តាយទូកគាត់ ចង់ទៅចងទុក គ្រប់គ្នាក្នុងគ្រួសាររារាំងមិនឲ្យ​គាត់ទៅ តែគាត់នៅ​តែចង់ទៅ ព្រោះស្តាយ​ទ្រព្យសម្បត្តិដ៏តិចតួចដែលគាត់មាន។ ជីវភាពគ្រួសាររបស់គាត់ គឺមហាលំបាក ព្រោះមាន​កូនច្រើន​ក្នុងបន្ទុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឲ្យដឹងពីកូន​ដែលសង្រ្គោះបាន គឺកូនត្រូវបានទឹកកួច គាត់បាន​ចុះទៅជួយ តែគាត់ត្រូវទឹកកួចវិញបន្ទាប់​ពីបានប្រាប់ និងរុញឲ្យកូនបានម្នាក់​ឲ្យតោងដើមឈើ។ សូមអរគុណដល់ក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ច​ទាំង​អស់​ដែលបានដុតដៃដុតជើងស្វែងរកគាត់ សង្ឃឹមថា មិនមានរឿងអី​អាក្រក់​កើតឡើងលើរូបគាត់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!