លោកនេនយកសាំងបង្កាត់ភ្លើងដាំទឹក បណ្ដាលឲ្យផ្ទុះឆេះកុដិអស់ ឯឡានទឹកជួយមិនបានព្រោះរឿង១

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៦៖១០នាទីព្រឹក មានករណីអគ្គីភ័យ ឆេះកុដិលោក១ខ្នង នៅវត្តសិរីមង្គលមល្លមុនី(វត្តហាត់ប៉ក់)ស្ថិតនៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគីរី បណ្តាលឲ្យខូចខាតទាំងស្រុង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ ដោយសារលោកនេនយកប្រេងសាំងបង្កាត់ភ្លើងនៅក្រោមកុដិដាំទឹក បណ្តាលឲ្យផ្ទុះឆាបឆេះតែម្តង។ ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ តែសំភារៈខូចខាតរួមមានដូចខាងក្រោម៖១.កុដិ១ខ្នងទំហំ៨x៩ ធ្វើអំពីឈើដំបូលប្រក់សង្ក័សី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២/ព្រះពុទ្ធរូប៦អង្គ ធ្វើអំពីថ្មកែវ៥អង្គ ធ្វើអំពីឈើក្រញូង១អង្គ ៣/បាតចំនួន៣ ៤/គ្រែចំនួន៣ ៥/ភួយចំនួន៦ ៦/កន្ទេលចំនួន៦ ៧/ខ្នើយចំនួន៦ ៨/ស្បងចំនួន ៦ ៩/ចីវរចំនួន៦ ១០/ទូរសព័្ទ ៣គ្រឿង ១១/វិញ្ញបនបត្រលោកនេនចំនួន១ច្បាប់ ១២/ចានឆ្នាំងខូចខាតទាំងអស់។ សូមបញ្ជាក់ថា រថយន្តអគ្គិភ័យទៅជួយអន្តរាគមន៍មិនបាន មូលហេតុដោយសារគ្មានផ្លូវ ចំណុចភ្លើងឆេះកុដិមកស្រុកវើនសៃប្រហែល២០Km។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!