មិត្តស្រីសុំបែកដោយសារខ្លួនក្រ តែគាត់ធ្វើរឿងមួយដែលលុយ​មិនអាចទិញបាន ទើបនាងភ្ញាក់ខ្លួន

គ្មាន​អ្វី​អាច​ទប់​ចិត្ត​ ហាមចិត្តនរណា​ម្នាក់​ មិន​ឲ្យ​ស្រលាញ់​អ្នក​បាន​ទេ។ តើ​​នឹង​មាន​អ្វី​កើត​ឡើង ​ពេល​​​ពួក​គេ​ស្រលាញ់​អ្នក​? អ្នក​និយម​លេង​បណ្ដាញ​សង្គម​មាន​ឈ្មោះ David បាន​ចែក​រំលែក​រឿង​រ៉ាវ​របស់​ខ្លួន​ពោ​ពេញ​ទៅ​ដោយ​ដំណក់​ទឹក​ភ្នែក​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ចិន​ គាត់​សង្ឃឹម​ថា​មិត្ត​ស្រី​នឹង​ទទួល​យក​គាត់ ​តែ​មិន​នឹក​ស្មាន​​សោះ​ថា​ស្នេហា​របស់​គាត់ ​បែរ​មាន​លក្ខខណ្ឌ​ទៅ​វិញ។

«នៅ​ពេល​ពួក​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា ​ពួក​យើង​កម្រ​នឹង​សាង​កំហុស​ហើយ​ឈ្លោះ​ទាស់​ទែង​គ្នា​ណាស់។ ទោះ​ជា​កាល​ពី​មុន​ស្រលាញ់​គ្នា​យ៉ាង​ណា​ក្តី តែ​នៅ​ពេល​នេះ​នាង​បាន​ប្រែ​ប្រួល ​ហើយ​​នាង​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​លើ​សម្ភារៈ​និយម ព្រម​ទាំង​បាន​ប្រៀប​ធៀប​​ខ្លួន​ជា​មួយ​និង​បុរស​ដទៃ​ទៀត​ផង»។ នៅ​ក្នុង​រឿង​នោះ​លោក David បាន​ប្រាប់​ពី​ភាព​ស្និទ្ធ​ស្នាល​ព្រម​ទាំង​ការ​ស្រលាញ់​គ្នា​គ្រា​ដំបូង​មក​ទល់​​បច្ចុប្បន្ន។ ឥលូវ​​នាង​បាន​បដិសេធ​មិន​ព្រម​ញាំ​អាហារ​តាម​ហាង​តូចៗ​នៅ​តាម​ចិញ្ចើម​ផ្លូវ ខុស​ពី​ពេល​មុន​ដែល​ធ្លាប់​តែ​មក​ញាំ​អាហារ​បែប​នេះ​ជា​ញឹក​ញាប់​ជា​មួយ​គ្នា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​លោក​ David បាន​រំលឹក​កាល​ពី​ខ្លួន​បាន​ជួប​មិត្ត​ស្រី​ជា​លើក​ដំបូង វា​ពិត​ជា​សាមញ្ញ​ខ្លាំង​ណាស់។ នៅ​ពេល​នោះ​គាត់​ពិត​ជា​មនុស្ស​ទៀងត្រង់ ​ព្រម​ទាំង​ឆោត​ល្ងង់​ទៀត​​ផង ប៉ុន្តែ​គាត់​ពិត​ជា​ភ្ញាក់​ផ្អើល​ចំពោះ​នាង​ជា​ខ្លាំង​ដោយ​សារ​តែ​នាង​ព្រម​ទទួល​យក​គាត់​ដោយ​មិន​គិត​ពី​ទ្រព្យ​សម្បត្តិ ​ឬ​លុយ​កាក់​ជា​ធំ​នោះ​ទេ។ គាត់​បាន​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ទំនាក់​ទំនង​ពោរពេញ​ដោយ​​មនោសច្ចេតនា​ជ្រាលជ្រៅ​ និង​​សប្បាយ​រីក​រាយ​។ ដោយ​សារ​តែ​រូប​រាង​របស់​គាត់​មិន​សូវ​ជា​ស្អាតសង្ហា​ មនុស្ស​ជុំវិញ​ខ្លួន​គ្មាន​នរណា​ដឹង​ថា​ គាត់​មក​ពី​គ្រួសារ​ធូរធារ​នោះ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​ពិត​នោះ ​គឺ​គាត់​កើត​មក​ក្នុង​ត្រកូល​អ្នក​មានទ្រព្យស្ដុក​ស្ដម្ភ តែ​​គាត់​មិន​ដែល​ប្រាប់​អ្នក​ណា​ថា ​ខ្លួន​ជា​អ្នក​មាន​នោះ​ទេ។ លោក​ David បាន​និយាយ​ថា លោក​មិន​ព្រួយ​បារម្ភ​រឿង​ចំណាយ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ទេ តែ​លោក​សង្កត់​ធ្ងន់​ថា​ លោក​រីក​រាយ​នឹង​ការ​រក​លុយ​ដោយ​ខ្លួន​ឯង​ ទោះ​បី​ជា​ការងារ​ធម្មតាៗ​ក្តី។ គាត់​មិន​ដែល​ឲ្យ​មិត្ត​ស្រី​របស់​គាត់​ដឹង​ពី​ប្រវត្តិ​គ្រួសារ​របស់​គាត់​នោះ​ទេ ពេល​គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ព្រោះ​ត្រឹម​តែ​២​នាក់​គ្រប់​គ្រាន់​ហើយ​រឿង​ជីវិត​ដ៏​សាមញ្ញ​មួយ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ធម្មតា ពួក​យើង​ទាំង​២​នាក់ ​​ទៅ​ញាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ មើល​ទូរទស្សន៍​នៅ​ផ្ទះ​ហើយ​ពេល​ខ្លះ​ក៏​ចេញ​ទៅ​មើល​​កុន​ខាង​ក្រៅ​ដែរ។ រហូត​មក​ទល់​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ មិត្ត​ស្រី​របស់​គាត់​ចាប់​ផ្ដើម​ផ្លាស់​ប្តូរ​ហើយ​ប្រកែក​​តវ៉ា​ជា​មួយ​គាត់។ ទីបំផុត​ពួក​គេ​ទាំង​ពីរ​នាក់​ចាប់​ផ្តើម​ឈ្លោះ​ប្រកែក​គ្នា ​ហើយ​មិត្ត​ស្រី​របស់​គាត់​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​គាត់​ដោយ​គ្មាន​អាឡោះអាល័យ។

ដោយ​មាន​ចិត្ត​ខឹង​ខ្លាំង​ពេក ​លោក David បាន​ស្នើ​សុំ​ឲ្យ​មិត្ត​ស្រី​ទៅ​ញាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ជា​មួយ​ខ្លួន​ជា​លើក​ចុង​ក្រោយ។ នាង​បាន​និយាយ​ថា ក្រៅ​ពី​ហាង​តាម​ចិញ្ចើម​ផ្លូវ​​ ​តើ​បងមាន​​ស្គាល់​ហាង​​ថ្លៃ​ៗ​ជាង​នេះ​ទេ​? តើ​វា​មាន​រស​ជាតិ​យ៉ាង​ណា​ដែរ។ លោក ​David ​បាន​សន្យា​ថា​លោក​នឹង​ទទួល​រាក់​ទាក់​នាង​យ៉ាង​ល្អ ពេល​នោះ​នាង​យល់​ព្រម​ទាំង​ស្ទាក់​ស្ទើរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ថ្ងៃ​នោះ​មក​ដល់​ លោក​បាន​បញ្ចេញ​​រថយន្ត​សេរី​ទំនើប​ម៉ាក់​ BMW ទៅ​ទទួល​នាង ភ្លាមៗ​នោះ​គាត់​បាន​ឃើញ​នាង​មាន​ការ​ភ្ញាក់​ផ្អើល​ហើយ​មាន​ប្រតិកម្ម​ទៀត​ផង។ គាត់​មាន​អារម្មណ៍​ថា​ធុញ​ថប់​នូវ​អ្វី​ដែល​ខ្លួន​​បាន​ធ្វើ​ដាក់​នាង​ពី​មុន មាន​ន័យ​ថា​គ្មាន​អ្វី​សម្រាប់​ខ្លួន​​ទាល់​តែ​សោះ ​ក្រៅ​ពី​របស់​ខាង​ក្រៅ​ដែល​គាត់​កំពុង​តែ​បង្ហាញ​ទៅ​នាង។ គាត់​បាន​លើក​នាង​ដាក់​ក្នុង​ឡាន ​រួច​បើក​​យក​នាង​ទៅ​ផ្ទះ​របស់​គាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ទៅ​ដល់​ទើប​ដឹង​ថា វា​ជា​ផ្ទះ​ដ៏​ស្តុក​ស្ដម្ភ​ហើយ​មាន​អ្នក​បម្រើ​ឈរ​តម្រង់​ជួរ​ចាំ​ស្វាគមន៍​គាត់​នៅ​ពេល​ពេល​ពួក​គេ​ដើរ​ចូល​ទៅ​បន្ទប់​ញាំ​អាហារ ជា​ទី​កន្លែង​​អាហារ​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​រៀប​ចំ​ទុក​លើ​តុ​ដ៏​ធំ​មួយ។ នៅ​ពេល​នោះ លោក​បាន​ណែ​នាំ​នាង​ទៅ​កាន់​ឪពុក​ម្ដាយ​ខ្លួន​ ខណៈ​​នាង​ញញឹម​ញញែម​ស្ទើរ​បិទ​មាត់​មិន​ជិត​ ​ប៉ុន្តែ​លោក​បែរ​​និយាយ​ថា«ប៉ា​ម៉ាក់​នេះ​ជា​មិត្ត​ភក្តិ​របស់​កូន»។ មិត្ត​ស្រី​របស់​គាត់​នៅ​តែ​ញញឹម​ទោះ​បី​ជា​ឮ​ពាក្យ​ដ៏​សែន​ឈឺ​ចាប់​ថា​ ជា​មិត្ត​ភក្តិ​ក៏​ដោយ។ ពួក​គេ​ញាំ​អាហារ​ជា​លើក​ចុង​ក្រោយ​ជា​មួយ​គ្នា​ហើយ​លោក​ ​David ដឹង​ថា​នាង​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ការ​បញ្ចប់​ទំនាក់​ទំនង​របស់​ពួក​គេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ញាំ​អាហារ​រួច​រាល់​ហើយ ​លោក​​ David ​បាន​នាំ​នាង​ត្រឡប់​ទៅ​ផ្ទះនាង​​វិញ នៅ​ពេល​ទៅ​ដល់​ផ្ទះ​​​ចុះ​ពី​លើ​រថយន្ត​ នាង​បាន​ស្រក់​ទឹក​ភ្នែក​ ហើយ​​និយាយ​ថា ​ខ្ញុំ​ទោស​ដែល​ខ្ញុំ​មិន​ដឹង តែ​គាត់​បាន​ឆ្លើយ​ថា «មិន​អី​នោះ​ទេ​ព្រោះ​ខ្ញុំ​មិន​អាច​ផ្ដល់​នូវ​ជីវិត​ដែល​អ្នក​ចង់​បាន​​ បាន​​ឡើយ។ សូម​ជូន​ពរ​ឲ្យ​អ្នក​​រក​​មនុស្ស​​​ថ្មី​ដែល​សម្ភារៈ​និយម​​ និង​បង្កើត​សុភមង្គល​ឲ្យ​អ្នក​ល្អ​ជាង​ខ្ញុំ​ឆាប់​បាន​ផង​ទៅចុះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​​ David ​បាន​បញ្ចប់​រឿង​របស់​គាត់ ព្រម​ទាំង​រំលឹក​ថា​ «​ខណៈ​ពេល​​​សម្ភារៈ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ទំនាក់​ទំនង​​​ស្នេហា​ សេចក្ដី​ស្នេហា​នោះ​នឹង​មិនអាច​ឋិតថេរ​​យូរ​អង្វែងបាន​​ឡើយ​។ មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ជាង​អ្នក​ ហើយ​ស្អាត​ជាង​អ្នក ​តែ​អ្នក​មិន​គួរ​យក​ស្នេហា​បរិសុទ្ធ​​របស់​ខ្ញុំ​​ទៅ​ប្រៀបធៀប​​នឹង​សម្ភារៈ​នោះ​ទេ ថ្ងៃ​ណាមួយ​​អ្នក​នឹង​ស្ដាយ​ក្រោយ ពេល​អ្នក​អស់​សម្រស់​​សម្រាប់​ដូរ​នឹង​សម្ភារៈ​និយម​របស់​គេ»៕ (ប្រែ​សម្រួល៖ ​និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!