មិនដឹងសោះ! តាមពិតគ្រឿងអលង្ការខ្មែរសម័យអង្គរមួយប្រភេទយកលំនាំតាម “ផ្កា​ព្កុល​”

បើ​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃ​រាជ​ “ព្កុល​” ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ផ្កា​ល្អិត​ៗ មាន​ពណ៌​លឿង មាន​ក្លិន​ក្រអូប​ឈ្ងុយ​ឆ្ងាញ់ ទោះ​បី​ស្ងួត​ក្រៀម​ហើយ​ក៏​នៅ​តែ​ក្រអូប​ដែរ ផ្កា​ព្កុល​ជ្រុះ​ក្រាល​គួរ​រើស​យក​មក​ដោត​ក្រង​ថ្វាយ​ព្រះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្កា​ព្កុល​ ឬ​ ផ្កុល​នេះ​គឺ​មាន​ទំនាក់ទំនង​ជ្រៅ​សែន​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​។ ក្នុង​សាសនា​ផ្កា​នេះ​​កាលពីដើម គេ​ច្រើន​យក​ទៅ​ថ្វាយ​ព្រះ​​ព្រោះ​តែ​វា​មាន​ក្លិន​ក្រអូប​គួរ​ឲ្យ​ចូលចិត្ត។​ ក្នុង​សិល្បៈ​វិញ​ខ្មែរ​មាន​រឿង​មួយ​ដែល​គេ​ស្គាល់​ថា​ ផ្កា​ផ្កុល​មាស ឬ​ទេពធីតា​ព្កុល​មាស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​បទ​ចម្រៀង​វិញ​យើង​អាច​ឮ​ឈ្មោះ​ផ្កា​នេះ​ តាម​បទ​ចម្រៀង​ “ផ្កា​អើយ​ ផ្កា​ផ្កុល​ គ្រាន់​តែ​យល់​គួរ​ឱ្យ​ចាប់​ចិត្ត​ស្នេហ៍​ នេះ​ចំ​ជា​បុរស​ខ្មែរ​ៗ​ គួរ​ឱ្យ​ស្នេហ៍​មិន​ថា​គេ​ ថា​ខ្ញុំ”។ នៅ​សម័យ​អង្គរ​ ដូនតា​ខ្មែរ​បាន​ច្នៃ​គ្រឿង​អលង្ការ​ពី​មាស​មាន​តម្លៃ​ទៅ​តាម​រូបរាង​ផ្កា​ព្កុល​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ ក្បាច់​ផ្កា​ព្កុល​សៀត​ពី​លើ​ត្រចៀក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រឿង​អលង្ការ​ក្បាច់​ផ្កា​ព្កុល​សៀត​ពី​លើ​ត្រចៀក​ចំនួន២​ ទើប​តែ​ត្រូវ​បាន​ចក្រភព​អង់គ្លេស​ បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​រួម​ជាមួយ​គ្រឿង​អលង្ការ​ប្រណិត​ផ្សេង​ទៀត​សល់​ពី​សម័យ​អង្គរ​មាន​ដូចជា​ មកុដ​រាជ​​​, ​ត្រសាល់​, កុណ្ឌល (កាវ) សង្វារ មុក្ដាហារ​ មាន​កំណើត​ក្នុង​ចន្លោះ​ ភាគ​ទី​២​នៃ​សតវត្ស​ទី​១០​គ.ស​ ដល់​ដើម​សតវត្ស​ទី​ទី​១២ នៃ គ.ស​ ជា​ ទ្រព្យ​ដ៏​ត្រ​កាល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុង​ឆ្នាំ​២០១៧។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​​បញ្ជាក់​ថា​បច្ចុប្បន្ន​មិន​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ស្គាល់​ផ្កា​ព្កុល​ឡើយ​។​ ក្រៅ​ពី​ផ្កា​ព្កុល​ នៅ​មាន​រុក្ខជាតិ​ផ្សេង​ទៀត​ដែល​បុព្វបុរស​ខ្មែរ​បាន​យក​ទៅ​លំអ​ក្នុង​ស្ថាបត្យកម្ម​ឲ្យ​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​មាន​ដូចជា​ ផ្កា​ឈូក​ ផ្កា​រំដួល​ ផ្កា​ច័ន្ទ​, ផ្កាចន្ទន៍, ផ្កា​ក្រវាន់​ (?) ជា​ដើម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ ចិត្រា​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!