មិនដែលបង្ហាញស្ងាត់ៗ សូដា នីតា ភ្ជាប់ពាក្យជាមួយកម្លោះអាយុប្អូនដល់ទៅ ៣ឆ្នាំ

ក្នុងនាមជាតារាចម្រៀងនិងតារាសម្តែងក្នុងសិល្បៈយូរឆ្នាំមកនេះ សូដា នីតា មិនដែលបង្ហើបថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ឡើយស្រាប់តែថ្មីៗនេះលេចដំណឹងមកថានាងបានភ្ជាប់ពាក្យរួចហើយដោយគូដណ្តឹងនាងមានឈ្មោះថា យុទ្ធ ឋានៈ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូដា នីតា ជាតារាចម្រៀង និងសម្តែងដែលទទួលបានការគាំទ្រគួរសមក្នុងវិថីសិល្បៈ ដោយក្នុងនោះនាង​បានឱ្យ​ដឹងថា សម្រាប់ពិធីភ្ជាប់ពាក្យ​នាង​មិន​ធ្វើធុំដុំឡើយ ហើយអត់បានប្រាប់សិល្បករចូលរួមទេ ព្រោះជាកម្មវិធីតូចមួយជួបជុំគ្រួសារតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំជួបគាត់ក្នុងកម្មវិធីមួយ ខ្ញុំបានជម្រាបសួរគាត់ តែគាត់ធ្វើហីដាក់ខ្ញុំ ដល់ជិតដល់ម៉ោងឡើងកម្មវិធីទើបដឹងថាគាត់ជាមនុស្សរួសរាយ និងចាប់ផ្តើមស្រលាញ់គាត់តែម្តង”។ នេះបើតាមសាមីខ្លួនខាងប្រុស យុទ្ធ ឋានៈ បានលើកឡើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូដា នីតា ប្រាប់ថាគូដណ្តឹងនាងមានអាយុប្អូននាង ៣ឆ្នាំ ក្នុងនោះនាងបានអះអាងថាការស្រលាញ់មួយនេះគឺផ្តើមចេញពីចិត្ត​ពិតៗមិន​បានគិតលើសម្រស់ ឋានៈអ្វីនោះឡើយ៖ “ការស្រលាញ់គ្នាផ្តើមចិត្តនិងបេះដូង មិនបានសម្លឹងឃើញភាពមានបាន ស្អាតស្រស់សង្ហាអ្វីនោះទេ ព្រោះយើងរស់នៅត្រូវការយល់ពីគ្នា សម្រស់គង់តែបាត់បង់ពេលចាស់។ ជាចុង​ក្រោយអ្នកគាំទ្រ​ សូដា នីតា បាន​បង្ហាញ​ក្តីសប្បាយ​រីករាយដែល​អាយដលរបស់​ខ្លួន​អាចរកមិត្ត១០០ឆ្នាំ​បាន​ព្រោះពេលនេះ​នាង​ក៏​មានអាយុ​ក្បែរ ៤០​ទៅហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!