ទើបអាយុ ១៥ឆ្នាំ ចូលវ​ះកាត់កែសម្ផស្សជាង ១០០ដង ឲ្យមើលទៅដូចតុក្កតា

យុវតីអាយុ ១៥ឆ្នាំម្នាក់ បានសារភាពថា នាងបានទទួលការវ​ះកា ត់កែសម្ផស្សជាង ១០០ដងផ្សេងៗគ្នា ដើម្បីឲ្យមើល​ទៅដូចជាតុក្កតា ដែលជាក្ដីស្រមៃរបស់​ខ្លួនមានជាយូរ​មកហើយ។ ជុំវិញរឿងនេះ​ត្រូវបានគេ​ទម្លាយឲ្យដឹងតាម​រយៈបណ្ដាញអ៊ីនធឺណិត​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានមនុស្សជាច្រើន​មិនយល់ស្របនឹងអ្វីដែលយុវតីវ័យ​ក្មេងរូបនេះបានធ្វើចំពោះរូបរាងកាយ និងមុខ​របស់នាងក៏ដោយ ក៏នាងនៅតែជម្នះតាមបំណងប្រថ្នាខ្លួនដែរ។ អ្នកផ្សេងទៀត​បន្ទោសឪពុក​ម្តាយរបស់​នាង ជាពិសេសដោយសារតែ​នាងនៅក្មេងពេក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីវ័យក្មេងរូបនេះ ត្រូវបាន​គេស្គាល់ឈ្មោះនាងថា “ Little Z Nana” ដែលជាអ្នកមានប្រជាប្រិយ​ភាពមួយរូប​នៅ​ក្នុងប្រទេសចិន។ ឯឈ្មោះពិតរបស់នាងគឺ Xiao Z Na Na ។ ក្រោយវះកាត់ នាងត្រូវបានគេ​មើលឃើញ​ថា មានកែវភ្នែក​មូលធំៗ ដូចប្រជាជន​នៅលោកខាងលិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីវ័យក្មេងរូបនេះបាន​សារភាពថា នាងបានទទួលការកែ​សម្ផស្សដំបូងនៅពេល​នាងមានអាយុ ១៣ ឆ្នាំមកម្ល៉េះ។ ការវ​ះកា ត់ជាច្រើនដង​រួមមាន ភ្នែកចំនួន ៥កន្លែង, ត្របកភ្នែកចំនួន ៦ដង, មាត់ ៣ដង, បង្រួមឆ្អឹង​ពេញ​ផ្ទៃមុខម្តង,បង្រួមថ្គាម ២ដង, បូមយកខ្លាញ់ចេញ​ពីភ្លៅ២ដង និងបូមយកខ្លាញ់ពី​ក្បាលពោះ​ចំនួន ៣ដង នៅមានការវ​ះកាត់ផ្សេងៗជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើន​កំពុងងឿងឆ្ងល់ថា តើនាងអាចទទួលការវ​ះកា ត់កែសម្ផស្សតាំងពី​នៅក្មេងបាន​យ៉ាងដូច​ម្តេច? ជាពិសេសដោយសារ​តែការវ​ះកាត់កែសម្ផស្សត្រូវ​បានអនុញ្ញាត សម្រាប់តែអ្នកដែលមាន​អាយុលើសពី ១៨ ឆ្នាំប៉ុណ្ណោះ។ ឯអ្នកប្រើប្រាស់​បណ្ដាញអ៊ីនធឺណិតខ្លះ គិតថា ច្បាស់ជាមានការយល់​ព្រមពីឪពុកម្តាយ​នាងផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែនាងមានការវ​ះកា ត់ជាង ១០០ដង ក្នុងរយៈពេល ៣ ឆ្នាំ Little Z Nana មិនអាចទៅសាលា​រៀនបានទេ ព្រោះនាងតែងតែធ្វើការវ​ះកាត់ ហើយរង់ចាំទម្រាំជា​សះស្បើយម្តងៗ។ នាងក៏បានចំណាយ​ប្រាក់យ៉ាងច្រើន​ទៅលើការវ​ះកាត់ អស់ប្រមាណជាង ១៤៦ ៧០០ ដុល្លារ ដូច្នេះនាងអាចមើលទៅ​ដូចជា​តុក្កតា។ ប៉ុន្តែអ្នកនិយមប្រើប្រាស់​បណ្ដាញអ៊ីនធឺណិត​ជាច្រើន បានបញ្ចេញមតិថា ទោះបីជានាង​មើលទៅដូច​ជាតុក្កតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែពេលនេះ នាងមើលទៅ​ស្គមខ្លាំងណាស់ ហើយមើលទៅហាក់ដូចជាឈឺផង។ ដូចគ្នានេះផងដែរ អ្នកផ្សេង​ទៀត​និយាយថា ដោយបានទទួលការវ​ះកា ត់ច្រើនបែប​នេះ មានន័យថា នាងគួរតែថែរក្សារាង​កាយរបស់នាង​ឲ្យបានល្អ ព្រោះរូបរាង​ស្រដៀងនឹងតុក្កតានេះ នឹងមិន​នៅស្ថិតស្ថេរឡើយ៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!