ស្ត្រីម្នាក់ប្រកាសលក់ផ្ទះ តែអ្នកទិញត្រូវតែនៅលីវ នឹងទទួលបានប្រពន្ធ Free

កាលពីពេលថ្មីនេះ ស្ត្រីម្នាក់មកពីប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបគាត់ប្រើវិធីសាស្រ្តច្នៃប្រឌិតមួយ ក្នុងការស្វែងរកម្ចាស់ថ្មីសម្រាប់ផ្ទះរបស់គាត់។ គាត់បានផ្តល់ជូនឱកាសពិសេសមួយ សម្រាប់នរណាម្នាក់ដែលបានទិញផ្ទះគាត់ ក៏នឹងក្លាយជាប្តីថ្មីរបស់ខ្លួនគាត់ផងដែរ តែត្រូវមានលក្ខខណ្ឌពិសេសមួយចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន Tribunnews របស់ឥណ្ឌូណេស៊ី បានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះថា Ayu Novi Astiana អាយុ ៣១ ឆ្នាំ ជាស្ត្រីមេម៉ាយមកពីតំបន់ West Bandung កំពុងព្យាយាមប្រើវិធីសាស្ត្រព្រួញមួយ បាញ់បានសត្វពីរ។ គាត់បានប្រាប់ Tribunnews ថា៖ «ខ្ញុំចង់លក់ផ្ទះនេះដើម្បីរកស៊ី និងសន្សំសម្រាប់កូនៗខ្ញុំ។ ប្រសិនបើអ្នកទិញ សក្ដិសមនឹងខ្ញុំ ហេតុអ្វីបានជាគាត់មិនក្លាយជាប្តីរបស់ខ្ញុំតែម្តងទៅ»?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងនេះក្តី Ayu បានដាក់លក្ខខណ្ឌតឹងរឹងសម្រាប់អនាគតស្វាមី ឫអ្នកទិញផ្ទះ៖ «ដោយគាត់ត្រូវតែនៅលីវ និងមានការទទួលខុសត្រូវ។ គាត់បានពន្យល់បន្ថែមទៀតថា គំនិតនេះមកបានដោយរឿងចៃដន្យមួយ ដែលអ្នកជិតខាងគាត់បាននិយាយ។ អ្នកជិតខាងបាននិយាយថា ចាប់តាំងពីខ្ញុំចង់លក់ផ្ទះ ហេតុអ្វីមិនរកប្តីក្នុងពេលតែមួយ»? ដំបូងខ្ញុំខ្មាសអៀន ប៉ុន្តែបន្ទាប់ពីគិតអំពីរឿងនេះ ហេតុអ្វីបានជាមិនសាកល្បងវា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះស្ត្រីខាងលើមានទំហំ ៥២ ម៉ែត្រការ៉េ ដែលមានតម្លៃ ២៥០ លានរូពីឥណ្ឌូនេស៊ី ឬប្រហែល ១៦ ៩០០$ តម្លៃនេះអាចចរចារបាន។ មិនមែនជារឿងធម្មតាទេ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលមានគេព្យាយាមដាក់ជាកញ្ចប់រវាងការលក់ផ្ទះ និងអាពាហ៍ពិពាហ៍។ កាលពីខែកក្កដា បុរសម្នាក់នៅកោះ Java ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេចែកចាយពេញបណ្ដាញអ៊ីនធឺណិត បន្ទាប់ពីបានប្រកាសថា អ្នកទិញផ្ទះរបស់គាត់ អាចរៀបការជាមួយបងថ្លៃស្រីរបស់គាត់ ប្រសិនបើពួកគេត្រូវគ្នា៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!