ចាន់ កែវនិមល ឆ្ងល់ខ្លួនឯងចេះទទួលកក់កម្មវិធីជាង១០ផ្សេងគ្នាក្នុងថ្ងៃតែ១កើត

ចាន់ កែវនិមល ត្រូវបានទស្សនិកជនទទួលស្គាល់ថានាងជាពិធីការនីពូកែវោហារសារសព្ទ និងចេះបត់បែនគ្រប់កម្មវិធីគ្រប់កាលទេស ក្នុងនោះនាងតែងតែក្តោបឱកាសជាពិធីការនីសម្រាប់កម្មវិធីលំដាប់ពិភពលោកទៀតផង។

ភាពវៃឆ្លាត និងប៉ិនប្រសព្វទាំងនេះបានធ្វើឱ្យ និមល តែងតែមានការងារជាហូរហែមិនចេះដាច់ បើទោះបីរដូវកាលជំងឺកូវីតនេះក៏ដោយ។ មុននេះ ចាន់ កែវនិមល បានសរសេរតាមរយៈគណនីហ្វេសប៊ុករបស់នាងដោយមិនអស់ចិត្តនឹងខ្លួនឯងដែលអាចទទួលកក់ការងារគេរហូតដល់ទៅជាង ១០កន្លែងក្នុងថ្ងៃតែ ១បាន។

“ថ្ងៃនេះជាថ្ងៃអ្វី?ហេតុអីខ្ញ៉ំអាចទទួលកក់កម្មវិធីជាង១០ផ្សេងគ្នាក្នុងថ្ងៃតែ១បែបនេះ?​ អរគុណ”។ ភ្លាមៗនោះ​អ្នក​ស្គាល់​ពិធី​ការនីរូបនេះក៏​បាន​ខមិន​អបអរសាទរ និង​សរសើរ ហើយ​ហ្វេន​ថែមទាំង​និយាយថា និមល ពិតជា​ពូកែនិងជឿជាក់​ថានាងអាចធ្វើ​បាន៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!