បើមិនប្រាប់មើលមិនចង់ស្គាល់ សម្រស់ លី ចាន់សីហា ឥឡូវស្អាតប្លែកជាងមុន

លី ចាន់សីហា ក្រោយបែកបាក់ជាមួយស្វាមីរួចមកគេឃើញថារូបសម្រស់នាងកាន់តែស្រស់ស្អាតជាងមុន រហូតហ្វេនខ្លះមើលសឹងមិនស្គាល់ថាជាមេម៉ាយកូនមួយ លី ចាន់សីហា។

មុននេះបន្តិចអ្នកនិយមលេងហ្វេសប៊ុក ឬក៏អ្នកគាំទ្រនាងផ្ទាល់បានភ្ញាក់ផ្អើលខ្លាំងជាមួយនឹងសម្រស់របស់តួស្រីក្នុងរឿង “មរណៈមាតា” ថាកាន់តែប្លែក តែស្អាតជាងមុន និងមើលទៅស្រស់បស់ជាមួយនឹងកូនស្រីបណ្តូលចិត្តនាង។

លី ចាន់សីហា បានរៀបការកាលពីថ្ងៃ ៥ ឧសភា ២០១៧ ប៉ុន្តែមិនយូរប៉ុន្មានក៏បានលេចឮបាក្យចចាមរ៉ាមថានិងនិងស្វាមីរស់នៅមិនចុះសម្រុងនឹងគ្នារហូតពេលខ្លះនាងបញ្ចេញភាពតានតឹងក្នុងបណ្តាញសង្គមហ្វេសប៊ុកទៀតផង។

ទើបតែកាលពីដើមឆ្នាំ ២០១៩ ក្នុងឱកាសខួបកូនស្រីបណ្តូលចិត្ត លី ច័ន្ទរតនា គម្រប់១ឆ្នាំ ទើបបែកធ្លាយពីដំណឹងលែងលះរបស់នាងនិងស្វាមី។ មក​ដល់​ពេលនេះនៅមិនទាន់លេចឮដំណឹង​ លី ចាន់សីហា សាង​ស្នេហ៍ថ្មីជាមួយអ្នកណានោះឡើយ​ ក្នុងនោះ​មហាជនកិតថាមកពីកូនស្រិនាងទើបតែអាយុ ២ឆ្នាំ ណាមួយរបួសផ្លូវចិត្ត​ក៏មិនទាន់ជាស្រលះទើបមិនចង់​យក​បេះដូង​មក​ប្រថុយម្តង​ទៀត៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!