ចោរជិះកង់មានកាន់កាំបិតចូលលួចម៉ូតូដែលចតមុខផ្ទះរួចបើករត់ តែត្រូវជួបរឿងស៊យធំ

នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០មានករណីចោរលួចម៉ូតូ កញ្ចាស់មួយគ្រឿងដែលម្ចាស់ម៉ូតូចងទុកនៅខាងមុខផ្ទះ តែលួចពុំមានសម្រេច ត្រូវប្រជាពលរដ្ឋស្រែឆោរឡោដេញតាមទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានបុរសម្នាក់ បានជិះកង់ព្រមទាំងមានកាំបិត១ផង បានមកឈប់នៅមុខផ្ទះប្រជាជន ស្ថិតនៅក្នុងភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចបានធ្វើសកម្មភាពទុកកង់ចោល លួចយកម៉ូតូមួយគ្រឿង របស់ប្រជាជនដែលបានទុកចោលនៅមុខផ្ទះរត់គេច ប៉ុន្តែអកុសល ប្រជាជនឃើញក៏ឆោឡោដេញតាមជនសង្ស័យ ក៏បានជិះម៉ូតូរត់ទៅដល់ផ្លូវកែងដួលម៉ូតូដោយខ្លួនឯង ត្រូវបានប្រជាជនចាប់បានរួចហើយបញ្ជូនឲ្យសមត្ថកិច្ចដើម្បីចាត់ការទៅតាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!