សង្វេគ! ជិតដល់ថ្ងៃPre-wedding កូនក្រមុំបែរជួបអកុសល អ្នកផាត់មុខមក​បំពេញក្ដីស្រមៃសព

កូន​ក្រមុំម្នាក់ វ័យ​ ៣០​ឆ្នាំ​ មាន​ឈ្មោះ ​Piyada Rattanabusayaporn ឬ ហៅអាហ្វុង ​បាន​ឈប់​ដក​ដង្ហើម​ នៅ​មុន​ពេល​អ្នកជំនាញ​ផាត់​មុខ​​មក​ដល់​ផ្ទះ​របស់​នាង ក្នុង​ស្រុកភីប៊ុន ​ខេត្ត​ណាក់ខន​ស៊ីថាំម៉ារ៉ាត ប្រទេស​ថៃ។នាង​បាន​បាត់​បង់​ជីវិតដោយ​សារ​តែ​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់​​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​បង្ហាញ​ពី​ការ​តុប​តែង ផាត់​មុខ​របស់​អ្នក​សំអាង​ការ​ទៅ​លើ​សាក​សព​កូន​ក្រមុំ ​ត្រូវ​បាន​គេ​ចែក​ចាយ​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត​ជា​មួយ​ចំណង​ជើង​ថា «កូន​ក្រមុំ​មាន​ក្តី​ស្រមៃ​ចង់​បាន​ការ​ផាត់​មុខ​ពី​ជាងឈ្មោះ Amporn ពេល​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ។ អ្នក​ទស្សនា​ជា​ច្រើន​បាន​សរសើរជាងផាត់​មុខ​ ដែល​បាន​ធ្វើ​ឱ្យ​ក្តី​សុបិន​របស់​កូន​ក្រ​មុំ​ក្លាយ​ជា​ការ​ពិត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ Piyada និងអនាគត​​កូន​កំលោះ​​​ឈ្មោះ Wutthipong Khongkaew ពួក​គេ​បាន​ណាត់​ជួប​ជា​មួយ​ខាង​អ្នក​​ផាត់​មុខ​ធ្វើ​សក់ ​និង​ក្រុមការងារថត​រូប​ ដើម្បី​កំណត់ថ្ងៃ​​ថត​ Pre-wedding។ តាមគម្រោងពួក​គេ​ទាំង​ពីរ​នាក់​នឹង​រៀប​ការ​រៀបការឆាប់ៗខាងមុខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ស្រី Amporn វ័យ ៥១ឆ្នាំ​ បាន​និយាយ​ថា​ ប៉ុន្មានថ្ងៃមុនស្រាប់​តែ​កូន​កំលោះ​បាន​ទូរស័ព្ទ​មក​ផ្អាក​កម្ម​វិធី ដោយ​សារ​តែ​កូន​ក្រមុំ ​​​ធ្លាក់​ខ្លួន​ឈឺ​ភ្លាមៗ​ដោយ​គ្រូពេទ្យ​ប្រាប់​ថា ​ជំងឺ​​គ្រុន​ឈាម។ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ អ្នក​ស្រី​បាន​ទទួល​ទូរស័ព្ទ​ម្ដង​ទៀត​​ពី​កូន​កំលោះ​ថា កូន​ក្រមុំ​បាន​ផុត​ដង្ហើម​បាត់​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនកំលោះ​​ថា គាត់​នៅ​តែ​ចង់​ឲ្យ​កូន​ក្រមុំ​របស់​គាត់​បាន​ផាត់​មុខ​​ដោយ​អ្នក​ស្រី​ Amporn ដដែល។ ម្ចាស់​ហាងផាត់​មុខ និង​​ថត​រូប​​ខាង​លើ​និយាយ​ថា​ «កូន​កំលោះ​ប្រាប់​​ថា​ កូន​ក្រមុំ​​របស់​គាត់​ចង់​បាន​ការងារ​របស់​ខ្ញុំ​ណាស់ ដូច្នេះ​កូន​ប្រុស​របស់​ខ្ញុំ ​និង​ខ្ញុំ​បាន​បើក​រថយន្ត​ចំងាយ​ជិត​​ ២០០គីឡូម៉ែត្រ​ទៅ​កាន់​ស្រុក Phipun ដើម្បី​ទៅ​ផាត់​មុខ​ឲ្យ​ស ព​កូន​ក្រមុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ថែម​ទាំង​យក​រ៉ូប​កូន​ក្រមុំ​ឲ្យ​នាង​ស្លៀក​ទៀត​ផង តែ​សាច់​ញាតិ​របស់​នាង​មិន​អនុញ្ញាត​ឱ្យ​យើង​ផ្លាស់​ប្តូរ​សំលៀកបំពាក់​របស់​នាង​ទេ ពួក​គាត់​បាន​និយាយ​ថា ​វា​មិន​សមរម្យ​នោះ​ទេ ដោយ​ស្លៀក​ឈុត​រៀប​ការ​តែ​គ្មាន​នាង»។ ពិត​ជា​មាន​អារម្មណ៍​ថា ​​សោក​ស្ដាយ​ខ្លាំង​ណាស់​សម្រាប់​គូរ​ស្នេហ៍​មួយ​គូ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ស្រី​បាន​ប្រគល់​ប្រាក់​កក់​សម្រាប់​សេវាកម្ម​មក​កាន់​គ្រួសារ​របស់កូនក្រមុំ​វិញ​ទាំង​មាន​ចិត្ត​អាណិត។ សាច់​ញាតិ​នាង​បាន​និយាយ​ថា Piyada ធ្វើ​ការងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ​ក្នុង​ខេត្ត​ Phatthalung ​ហើយ​នាង​ជា​កូន​ពៅ​ក្នុង​គ្រួសារផងដែរ៕(ប្រែសម្រួល៖​ និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!