លោកគ្រូពេទ្យជើងមួយដើរកាន់ឈើច្រត់ទៅព្យាបាលអ្នកជំងឺដល់ផ្ទះរយៈពេល១២ឆ្នាំ នៅតែពេញចិត្ត

លោកវេជ្ជបណ្ឌិត​ជនជាតិ​ចិន​ពិក​ារជើង​ម្នាក់​ រស់​នៅ​តំបន់​ដាច់​ស្រយាលមួយ​ បាន​ធ្វើ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​យ៉ាង​ច្រើន​ មាន​ក្ដី​អាណិត​អាសូរ កោត​សរសើរ និង​បង្ហាញ​ក្ដីគោរព​យ៉ាង​ខ្លាំង ​ក្រោយ​​លោក​​ប្រាប់​ថា​ បាន​ដើរ​​ព្យាបាល​​ទៅ​ដល់​ផ្ទះ​អ្នក​ជំងឺ​​ផ្ទាល់​អស់​រយៈពេល​ជាង ១២ឆ្នាំ​មក​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វេជ្ជបណ្ឌិត​​មាន​ឈ្មោះ JiZhengyong អាយុ ៣៦ឆ្នាំ ​រស់​នៅ​ភូមិ Jianxin ​ក្រុង​ឆុងឈីង ភាគ​និរតី​ប្រទេស​ចិន។ ពេល​​អ្នក​ជំងឺ​តាម​ហៅ​ទៅ​ព្យាបាល​ម្ដងៗ ​គាត់​តែង​តែ​យួរ​​ស្បោង​មួយ ​​និង​ដើរ​ដោយ​ឈើ​ច្រត់​សំដៅ​ទៅ​កាន់​ផ្ទះអ្នកជំងឺ​តែ​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប្រាប់​អ្នក​សារព័ត៌មានថា លោកបាន​ប្រើ​ប្រាស់​ឈើ​ច្រត់​អស់​ចំនួន​ ៤៥​ហើយ​ ក្នុង​រយៈ​ពេល ១២​ឆ្នាំ​នេះ។ ​អ្នក​ប្រើ​អ៊ីនធឺណិត​ម្នាក់​និយាយ​ថា “លោក​ជា​គ្រូពេទ្យ​ពិត​ អត់​ធ្មត់​លះបង់​ និង​មាន​​ការ​តាំង​ចិត្ត​ខ្ពស់ ដែល​គ្រប់​គ្នា​ត្រូវការ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!