ម្ដាយចុងមើលថែឪពុកខ្ញុំជាង១០ឆ្នាំ ពេលគាត់ចែកឋានទើបប្រាប់ថាខ្ញុំជានរណា ដឹងភ្លាមស្រក់ទឹកភ្នែក

ម៉ាក់ និងប៉ាមើលថែបងប្រុសខ្ញុំ និងខ្ញុំបានយ៉ាងល្អ។ គ្រួសារយើងក្រីក្រ ហើយយើងរស់នៅជនបទ តែយើងពេញចិត្តអ្វីដែលមាន។ ពេលខ្ញុំធំឡើង ខ្ញុំបានឮពាក្យខ្សឹកខ្សួល និងពាក្យចចាមអារ៉ាមពីអ្នកភូមិ អះអាងថា ឪពុកម្ដាយខ្ញុំមិនមែនជាឪពុកម្តាយបង្កើតរបស់ខ្ញុំទេ។ អ្នកភូមិបាននិយាយថា ឪពុកខ្ញុំបាននាំស្ត្រីម្នាក់មកផ្ទះ មិនយូរប៉ុន្មានខ្ញុំក៏បានចាប់កំណើត។ ខ្ញុំមិនជឿរឿងមិនសមហេតុសមផលបែបនេះឡើយ ហើយសម្រេចចិត្តមិនអើពើនឹងការកុហកទាំងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមួយពាក្យចចាមអារ៉ាមបានកើតឡើងកាន់តែច្រើនឡើងៗ ហើយដើម្បីឲ្យអ្នកនិយាយទាំងនោះឈប់និយាយ ខ្ញុំក៏បានទៅផ្ទះហើយសួរឪពុកខ្ញុំអំពីរឿងនេះ។ គាត់បានបញ្ឈរភ្នែក ហើយខ្ញុំគិតថា គាត់នឹងស្តីបន្ទោសខ្ញុំ ប៉ុន្តែគាត់បែរជានិយាយបែបស្រទន់ថា “ម្តាយរបស់កូនបានស្ល​ាប់បាត់ទៅហើយ នៅពេលដែលកូនកើតមក កូនមិនអាចចាំម្ដាយបានទេ” ខ្ញុំរន្ធត់ចិត្តជាខ្លាំង ខ្ញុំបានលត់ជង្គង់ចុះ នៅពេលដឹងថា ស្ត្រីក្នុងគ្រួសារពេលនេះ មិនមែនជាម្តាយពិតរបស់ខ្ញុំទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដឹងពីរឿងនេះ ខ្ញុំមិនអាចមើលឪពុកម្តាយខ្ញុំតាមរបៀបដដែលបានទេ។ ខ្ញុំមានអារម្មណ៍ថា ឪពុកខ្ញុំបានក្បត់ម្តាយខ្ញុំ ដោយសាររៀបការម្តងទៀត ហើយស្ត្រីនេះគ្មានកន្លែងនៅក្នុងគ្រួសារទេ។ ខ្ញុំចាប់ផ្តើមឈ្លោះប្រកែកជាមួយឪពុកម្តាយខ្ញុំជាញឹកញាប់ តាំងពីពេលនោះមក។ នៅពេលមិត្តភក្តិខ្ញុំមក ខ្ញុំនឹងនិយាយថា ស្ត្រីម្នាក់នេះមិនមែនជាម្តាយរបស់ខ្ញុំទេ ឲ្យឮខ្លាំងៗដូច្នេះគាត់អាចស្តាប់បានហើយ ប៉ុន្តែគាត់មិនដែលប្រតិកម្មនឹងរឿងទាំងនេះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលខ្ញុំបានជាប់ទៅរៀននៅមហាវិទ្យាល័យ ទីបំផុតខ្ញុំបានផ្លាស់ចេញពីផ្ទះនោះ។ ខ្ញុំមានអារម្មណ៍ធូរស្បើយណាស់ ដែលបាននៅម្នាក់ឯង ប៉ុន្តែម្តាយចុងរបស់ខ្ញុំបានខលមកខ្ញុំស្ទើរតែរាល់ថ្ងៃ ដើម្បីសួរថាតើខ្ញុំសុខសប្បាយជាទេ។ ខ្ញុំបានទូរស័ព្ទទៅឪពុកខ្ញុំជាទៀងទាត់ ប៉ុន្តែគាត់តែងតែរវល់នឹងការងារ ហើយការសន្ទនារបស់យើងខ្លីណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្ញុំចូលរៀនថ្នាក់ឧត្តម ម្តាយចុងខ្ញុំបានទូរស័ព្ទមកខ្ញុំ ពេលនៅក្នុងថ្នាក់ ដោយប្រាប់ថាមានឪពុកខ្ញុំជួបឧប្បត្តិហេតុ។ ភ្លាមៗនោះ ខ្ញុំបានរៀបចំរបស់របរខ្ញុំ ហើយបានហោះ​ហើរ​ត្រឡប់ទៅផ្ទះវិញ ដើម្បីជួបឪពុកខ្ញុំនៅមន្ទីរពេទ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់សន្លប់ ហើយការ វ​ះ ក​ាត់របស់គាត់ បានចំណាយប្រាក់យ៉ាងច្រើន។ ខ្ញុំបានយកប្រាក់កម្ចីដើម្បីបង់ថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទទួលបានការងារពីរបីដើម្បីបង់ប្រាក់កម្ចី។ ម្ដាយចុងរបស់ខ្ញុំបាននៅក្បែរគាត់ក្នុងមន្ទីរពេទ្យដើម្បីមើលថែគាត់។ វាគឺជាពេលដែលខ្ញុំបានដឹងថា ម្ដាយចុងពិតជាស្រលាញ់គាត់ខ្លាំងណាស់។ ៥ ឆ្នាំបានកន្លងផុតទៅហើយ ស្ថានភាពរបស់គាត់មិនបានធូរស្បើយទេ យើងកំពុងតែអស់សង្ឃឹម តែម្តាយចុងខ្ញុំមិនចង់បោះបង់ចោលគាត់ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយឆ្នាំទៀតបានកន្លងផុតទៅ ហើយឪពុកខ្ញុំបានចែកឋានទៅដែរ។ យើងពិតជាឈឺចាប់ខ្លាំងណាស់ តែព្យាយាមកាត់ចិត្តឈប់គិត ព្រោះយើងដឹងថា ទីបំផុតគាត់អាចសម្រាកលែងមានទុក្ខទៀតហើយ ប៉ុន្តែយើងនឹងបាត់បង់គាត់ជារៀងរហូត។ ខ្ញុំលើកទឹកចិត្តម្តាយចុងឱ្យរៀបការម្តងទៀត ដើម្បីឱ្យគាត់មានដៃគូនៅអាយុចាស់ តែគាត់មិនព្រម។ បន្ទាប់ពីពិធីបុណ្យស ពរបស់ឪពុកខ្ញុំ គាត់បានចូលមកក្នុងបន្ទប់ខ្ញុំ ហើយចង់និយាយរឿងខ្លះជាមួយខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បាននិយាយថា “ឪពុករបស់កូនមិនមែនជាឪពុកបង្កើតរបស់កូនទេ។ តាមពិត យើងគឺជាម្ដាយមីង និងឪពុកមារបស់កូនទេ»។ ម្ដាយចុងគាត់បាននិយាយបន្តទៀតថា «ឪពុកម្តាយរបស់កូនបានស្ល​ាប់ នៅពេលកូននៅជាទារកម៉្លេះ។ កូនក្លាយជាក្មេងកំព្រាតាំងពីក្មេង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងមានកូនម្នាក់រួចហើយ ហើយឪពុកមារបស់កូនបាននិយាយថា យើងមិនមានលទ្ធភាពចិញ្ចឹមអ្នកផ្សេងទៀតបានទេ តែម៉ាក់បានទទូចសុំយកកូនឯងម្នាក់ទៀតមកចិញ្ចឹម ព្រោះមិនចង់ឲ្យកូនមានឈ្មោះជាកូនកំព្រា ខ្វះភាពកក់ក្ដៅ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកភ្នែកខ្ញុំបានហូរមកលើមុខខ្ញុំ។ តើខ្ញុំបានធ្វើអាក្រក់យ៉ាងណា ចំពោះអ្នកមានគុណខ្ញុំ ដែលជាស្ត្រីម្នាក់នេះ? ខ្ញុំមិនអាចតបស្នងនូវអ្វីដែលគាត់បានធ្វើសម្រាប់ខ្ញុំទេ ប៉ុន្តែខ្ញុំបានប្តេជ្ញាថានឹងព្យាយាមឲ្យអស់ពីសមត្ថភាព។ ខ្ញុំបានប្ដូរឥរិយាបទ ដើម្បីថែរក្សាម្តាយមីងរបស់ខ្ញុំតាំងពីពេលនោះមក៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!