បើមានអាការឈ​ាមច្រមុះជឿតាមចាស់បុរាណឲ្យងើយក្បាលទៅក្រោយ ប្រយ័ត្នជួបរឿងស៊យធំ

មនុស្សស្ទើរតែគ្រប់រូប មិនថាវ័យក្មេង វ័យជំទង់ វ័យកណ្ដាល ឬវ័យចំណាស់នោះទេ តែងតែឧស្សាហ៍ហូរឈ​ាមច្រមុះជាញឹកញាប់។ នោះក៏ព្រោះតែច្រមុះមនុស្សមានរន្ធពីរ ខណ្ឌចែកដោយរនាំងឆ្អឹងខ្ចី។ នៅត្រង់ឆ្អឹងខ្ចីជាប់នឹងចុងច្រមុះ គឺជាកន្លែងសើមជាប់ជានិច្ច និងជាទីជួបគ្នានៃពពួកសរសៃឈាមតូចៗ ដែលងាយនឹងដាច់ចេញ​ឈាម​ណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចប្រសព្វរវាងចុងច្រមុះនិងរនាំងឆ្អឹងខ្ចីនេះ ពិត​ជាងាយទទួលរងផលប៉ះទង្គិច និងធ្លាយចេញឈ​ាមខ្លាំងភ្លាមៗ គ្រាន់​តែតឹងសរសៃឈ​ាម ឬគ្រាន់តែលូកកូនដៃកេះខូងក្នុងច្រមុះធ្ងន់ដៃបន្តិច ក៏ឈ​ាមច្រមុះដែរ។ ជាពិសេសនៅពេលមានអាកាសធាតុក្តៅខ្លាំង ផ្ទៃមុខឡើងក្រហម សរសៃឈ​ាមចាប់ផ្តើមរីក និងបើមានកណ្តាស់​តែមួយឆែត នោះច្បាស់ណាស់នឹងធ្ល​ាយស រសៃឈ​ាម បណ្តាល​ឱ្យចេញឈ​ាមតាមច្រមុះភ្លាមតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែយ៉ាងណាក៏ដោយ យើងអាចជួយទប់ស្កាត់បានមួយផ្នែកតូចកុំឱ្យងាយដាច់ស រសៃឈ​ាមច្រមុះ ដោយយើងគ្រាន់តែយកវ៉ាសេលីនមកលាបក្នុងរន្ធច្រមុះ ព្រោះ​វា​ធ្វើឱ្យច្រមុះយើងមានសំណើម។ តើយើងត្រូវព្រួយបារម្ភអំពីការហូរឈ​ាមច្រមុះដែរទេ? ការហូរ​ឈ​ាមច្រមុះធម្មតាមិនបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ​ឡើយ ហើយយើងអាចបញ្ឈប់វា កុំឱ្យហូរដោយវិធីងាយៗប្រកប​ដោយប្រសិទ្ធភាពបំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោល នៅពេលហូរឈាមច្រមុះយើងមិនត្រូវ​ងើយក្បាលទៅក្រោយដូចការណែនាំរបស់ចាស់ជំនាន់មុនទេ ព្រោះ​វិធីនេះពុំអាចបញ្ឈប់ឈាមមិនឱ្យឈប់ហូរបានឡើយ។ បើយើងធ្វើបែបនេះ ក្នុងករណីហូរឈ​ាមច្រើនអាចនឹងហូរចូលទៅតាមផ្លូវដង្ហើមឬផ្លូវអាហារ ដែលបង្កទៅជាផលអាក្រក់បំផុត ប្រសិនបើ​ឈ​ាម​នោះហូរចូលទៅក្នុងសួតមិនមែនចូលទៅក្នុងក្រពះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលយើងត្រូវធ្វើបន្ទាប់គឺ ត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីបញ្ចុះសម្ពាធ​ឈាម​ឬចៀសវាងកុំឱ្យមានសម្ពាធឈ​ាមឡើង ព្រោះបើសម្ពាធឈាមឡើងគួរតែបញ្ចុះឈាមសិន ទើបបញ្ឈប់ការហូរឈាមនោះ។ បន្ទាប់​មក​ទៀត យើងត្រូវរក្សាជំហរ ឱនក្បាលទៅមុខបន្តិច ហើយញើស​សម្បោរបញ្ចេញកំណកដុំឈាមតូចៗឱ្យឆាប់បំផុត។ ភ្លាមនោះដែរយើងត្រូវច្របាច់ច្រមុះភ្ជិតរន្ធទាំងពីរឱ្យបានយ៉ាងតិច១០​ទៅ១៥​នាទី ដើម្បីបំបិទរន្ធសរសៃឈាម ពេលនោះឈ​ាមនឹងឈប់ហូរហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប្រសិនបើច្រមុះយើងហូរឈ​ាមច្រើនឬហូរមិនឈប់ យើងគួរតែព្រួយបារម្ភ និងប្រញាប់ទៅព្យាបាលនៅមន្ទីពេទ្យ។ ព្រោះបើយើង​ដំអក់ទុកយូរមិនប្រញាប់ទៅព្យាបាលទេ គឺនឹងធ្វើឱ្យយើងបាត់​បង់ឈ​ាមច្រើន។ ការហូរឈាមច្រមុះច្រើន ភាគច្រើនកើតលើអ្នករលាកច្រមុះឬអាឡែកហ្ស៊ីច្រមុះរ៉ាំរ៉ៃ អ្នកទទួលទានថ្នាំពង្រាវឈ​ាមជាប្រចាំ (ថ្នាំអាស្ពីរីន ឬ Aspirin) អ្នកហិតកូកាអ៊ីន (Cocaine) អ្នកកើត​ផ្ដាសាយរ៉ាំរ៉ៃ និង ២០% នៃស្រ្តីមានផ្ទៃពោះ ដែលភាគច្រើនងាយនឹងហូរឈាមច្រមុះណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកពុំធ្លាប់មានប្រវត្តិជំងឺដូចដែល​បានរៀបរាប់នេះ តែហូរឈ​ាមច្រមុះជោកជាំ ឬហូរច្រើនម្ដងហើយម្ដងទៀត វាជាសញ្ញាដែលគួរតែប្រុងប្រយ័ត្នដែរ ព្រោះសញ្ញានេះបញ្ជាក់ថាមានជំងឺនៅក្នុងច្រមុះ ពោលគឺអាចកើតមានដុំពកដុះនៅត្រង់ច្រមុះ ឬមហ​ារីកច្រមុះ។ មួយវិញទៀត ប្រសិនបើមានការ​ប៉ះទង្គិចនៅក្បាល គ្មានប៉ះពាល់ត្រូវផ្នែកច្រមុះសោះ តែបែរជាបន្តិចក្រោយមកមានឈ​ាមហូរចេញតាមរន្ធច្រមុះ ឬជាវត្ថុរាវជាសភាពថ្លាៗ​ជាងឈាមធម្មតា យើងត្រូវតែរួសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះវាជាគ្រោះថ្នាក់ក្បាលដ៏ធ្ងន់ធ្ងរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមរម្លឹកឡើងវិញថា ប្រសិនបើមានអាការៈហូរឈ​ាមច្រមុះ យើងត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ថា តើវាបណ្ដាលមកពីអ្វី? បើហូរ​ឈ​ាមដោយសារយើងយកកូនដៃទៅកេះច្រមុះ ឬមានអ្វីប៉ះទង្គិចជា​មួយនឹងច្រមុះ គឺពុំចាំបាច់ព្រួយបារម្ភឬបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ។ ប៉ុន្តែ បើអ្នកជំងឺហូរឈ​ាមច្រមុះច្រើនអត់បាត់ ឬហូរដោយសារមានការប៉ះទង្គិចក្បាលដោយគ្មានការប៉ះទង្គិចច្រមុះ ឬក៏បង្កឡើងដោយដុំពកដុះនៅត្រង់ច្រមុះ ឬមហារីកច្រមុះ យើងត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យឯកទេសជាបន្ទាន់៕ ប្រភព៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!