ឆ្ងល់ស្ត្រីម្នាក់ជិះឡានក្រុងមិនអង្គុយសោះ​ទោះមានកៅអីទំនេរ ពេលដឹងរឿងពិតរំជួលចិត្ត

ស្ត្រីជនជាតិចិនម្នាក់ ធ្វើការងារជាកម្មករសំណង់ គាត់បានបដិសេធមិនព្រមអង្គុយលើកៅអីរថយន្តក្រុងឡើយ ដោយហេតុផលមិននឹកស្មានមួយ ហើយវាបានក្លាយជាប្រធាន​បទសម្រាប់អ្នកលេងបណ្ដាញសង្គម វិភាគវែកញែកគ្នាយ៉ាងក្តៅគគុក និងទទួលបានការគោរព ក្រោយពីរឿងរ៉ាវទាំងនោះបង្ហោះ​ចូលទៅក្នុង​បណ្ដាញ​​អ៊ីនធឺណិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីម្នាក់នោះមានឈ្មោះ Wang Zhenzhen  អាយុ ៥៨ឆ្នាំ ធ្វើការនៅការដ្ឋានសំណង់​ជាកម្មករដែលបំពេញ​ភារកិច្ចដូចទៅនឹងបុរសដែរ។ ហើយជាធម្មតា គាត់តែងប្រើសេវាដឹកជញ្ជូនសាធារណៈ ក្នុងការធ្វើដំណើរទៅ និងមក ធ្វើការងារ។ ថ្ងៃមួយដូចសព្វដង បន្ទាប់ពីចេញពីធ្វើការងារ គាត់បានឡើងរថយន្តក្រុងជើងទី២ នៅទីក្រុងហាយនីង ដើម្បីទៅផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡានក្រុង គឺស្អាតណាស់ប៉ុន្តែគាត់មិនបានអង្គុយនៅលើកៅអីទេ ហើយផ្ទុយទៅវិញ គាត់បានឈរដៃកាន់របារ ពេលត្រឡប់ទៅផ្ទះ។ អ្នកដំណើរម្នាក់បានឃើញគាត់ ហើយក្រោកទៅសួរគាត់ថា៖ «អង្គុយចុះទៅមីង កៅអីទំនេរ​ទេតើ»។ តែគាត់បានឆ្លើយថា៖ «សំលៀកបំពាក់​របស់មីងកខ្វក់បន្តិច មីងសុខចិត្តទ្រាំឈរ មីងមិន​អាច​ធ្វើឲ្យកៅអីអង្គុយប្រឡាក់ ហើយធ្វើឱ្យអ្នកដំណើរ​ផ្សេងទៀតខឹង មិនសប្បាយចិត្តដោយ​សារមីងទេ»។ ពាក្យទាំងនេះ បានធ្វើឲ្យអ្នកដំណើរដទៃ​ទៀតរំជួលចិត្តជាខ្លាំងក្នុង​ពេលធ្វើដំណើរនោះ ហើយសម្រេចចិត្ត​បង្ហោះវានៅលើបណ្តាញសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើននាក់បានសរសើរថា ស្ត្រីនេះធ្វើការនៅការដ្ឋានសំណង់ក៏ពិតមែន ប៉ុន្តែការ​ចេះគិត និងភាពស្មោះត្រង់របស់គាត់ គឺល្អលើសពីមនុស្សដែលមានចំណេះដឹង មួយចំនួនទៅទៀត សំលៀក​បំពាក់របស់គាត់កង្វក់ តែមនសិការរបស់គាត់ ពិតជាល្អខ្លាំងណាស់។ ក្រោយឃើញបែបនោះ មានអ្នកសារ​ព័ត៌មានម្នាក់ បានទៅសម្ភាសន៍គាត់ ដល់ការដ្ឋានសំណង់ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បាននិយាយ​រៀបរាប់​ថា៖ «ការងាររបស់គាត់ គឺជាអ្នករៀបរន្ទា ហើយប្តី និងកូនខ្ញុំក៏ធ្វើការងារ​នៅទីនេះ​ផងដែរ»។ អ្នកសារព័ត៌មានបានសួរទៅគាត់ថា នេះជាការងាររបស់បុរស តើអ្នកស្រីអាចធ្វើការងារ​បានដូច​ប្រុស​ដែរឬ? អ្នកស្រី Wang បានឆ្លើយថា៖ «មិនមានបញ្ហានោះទេ ចំពោះការងារនេះ ដោយសារខ្ញុំធ្លាប់​ធ្វើការងារ​យ៉ាង​លំបាកនៅក្នុងកសិដ្ឋាន ខ្ញុំមិនចេះអក្សរ ដូច្នេះអ្វីដែរខ្ញុំអាចធ្វើបាន គឺជាការងារដ៏​លំបាកបែប​នេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Wang មានកូនប្រុសពីរនាក់ និងកូនស្រីម្នាក់។ កូនប្រុសច្បង និងកូនស្រីបានរៀបការរួច ហើយកូន​ប្រុសពៅរបស់គាត់ដែលកំពុងរស់នៅជាមួយគាត់ គ្រោងនឹងរៀបការឆាប់ៗខាងមុខនេះ។ គាត់បាននិយាយថា ផ្ទះចាស់របស់គាត់ គឺជាផ្ទះឈើ វាចាស់ហើយឈរជើងតាំងពី ៣០ឆ្នាំមុន។ វាលេចធ្លាយ​ខ្លាំងណាស់នៅ​ក្នុងថ្ងៃភ្លៀងនៅរដូវវស្សា ដូច្នេះយើងចាំបាច់ត្រូវប្រឹងប្រែងធ្វើការ ដើម្បីយកប្រាក់​មក​ជួសជុលផ្ទះ ព្រមទាំងសន្សំលុយខ្លះសម្រាប់មង្គលការរបស់កូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Wang បានបន្ថែមថា៖ «ខ្ញុំធ្លាប់ជិះរថយន្តក្រុងធ្វើដំណើរទៅធ្វើការ មានពេលមួយនោះ ខ្ញុំបានជួប​បុគ្គលិកការិយាល័យពីរបីនាក់ ដែលមានស្លៀកសំលៀកបំពាក់ស្អាតៗ អង្គុយលើរថយន្តក្រុង។ ទោះបីជាពួក​គេមិនបាននិយាយពាក្យអ្វីក៏ដោយ តែខ្ញុំមើលឃើញអ្នកទាំងនោះ មើលមកខ្ញុំក្នុងក្រសែភ្នែកមិនល្អ ធ្វើឱ្យខ្ញុំមាន​អារម្មណ៍មិនស្រួលចិត្តជាខ្លាំងចាប់តាំងពីពេលនោះមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាធម្មតា ខ្ញុំងូតទឹកនៅការដ្ឋានហើយផ្លាស់ប្តូរសម្លៀកបំពាក់ស្អាតមួយឈុត ទើបខ្ញុំហ៊ានអង្គុយលើកៅអី។ តែថ្ងៃនោះខ្ញុំកខ្វក់ ហើយខ្ញុំមិនមាន​សំលៀកបំពាក់ស្អាត ដើម្បីផ្លាស់ប្តូរ ដូច្នេះខ្ញុំអាចឈរបាន។ តែក្រោយមក គាត់បានសម្តែងការត្រេកអរ ដោយកាលពីម្សិលមិញ​អ្នកបើកបរដែលបានឃើញខ្ញុំកំពុងឈរ បានប្រាប់ខ្ញុំ​ឲ្យរើសកៅអីមួយហើយអង្គុយចុះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បាននិយាយថា ប្រសិនបើខ្ញុំធ្វើឱ្យកៅអីនេះកខ្វក់ គាត់នឹងសម្អាតវានៅពេលក្រោយ កុំឲ្យខ្ញុំបារម្ភ។ ដូច្នេះខ្ញុំបាន​ជ្រើសរើសយកកៅអីមួយហើយអង្គុយចុះ សម្រាប់ការធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ​កាលពី​ម្សិលមិញ។ មនោសញ្ចេតនារបស់អ្នកស្រី ពិតជាគួរឲ្យកោតសរសើរមែន និងសកម្មភាព​របស់អ្នក​បើកបរឡានក្រុង ក៏បានធ្វើឲ្យមនុស្សគ្រប់គ្នារំភើបចិត្តផងដែរ។ តើអ្នកគិតយ៉ាងណា​អំពីភាពស្មោះត្រង់​របស់អ្នកស្រី? (ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!