ទោះដឹងថាគ្រោះថ្នាក់ ក៏បង្ខំចិត្តឲ្យកូនចូលក្នុង​ថង់​ឆ្លងទឹកដែរ ព្រោះតែមូលហេតុនេះ

ឪពុក​ម្ដាយបាន​ឆ្លង​កាត់​រឿងរ៉ាវ​ស្ទើរ​គ្រប់​បែប​យ៉ាង​ ដើម្បី​ធានា​ថា​កូន​របស់​ពួក​គាត់​មាន​ជីវិត​ប្រសើរ​ឡើង​ ពិសេស​ទទួល​បាន​ការ​អប់រំ​ល្អ ព្រោះ​តែ​ឪពុក​ម្ដាយ​ស្រលាញ់​កូន​ស្មើ​នឹង​កែវ​ភ្នែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​រឿង​រ៉ាវ​ក្នុង​ប្រទេស​វៀតណាម​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​កូន​ៗទទួល​បាន​ការ​អប់រំ​ល្អ​ ហើយ​ខ្ពង់​ខ្ពស់ ឪពុក​ម្ដាយ​រស់​នៅ​តាម​តំបន់​នេះ​សុខ​ចិត្ត​ដាក់​កូនៗ របស់​ពួក​គាត់​ក្នុង​ថង់​ប្លាស្ទិក​ ហើយ​សណ្ដោង​ហែល​ឆ្លង​ទន្លេ​ជា​រៀង​រាល់​ថ្ងៃនា​​រដូវ​ទឹក​ឡើង ធ្វើ​យ៉ាងណា​មិន​ឲ្យ​ក្មេង​ៗ​ទទឹក​ពេល​ទៅ​ដល់​សាលា ​ទោះ​ដឹង​ថា​​ប្រថុយ​គ្រោះ​ថ្នាក់​ក៏​ដោយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​បុរស​ម្នាក់ ​បាន​ដាក់​ក្មេងក្នុង​ថង់​ប្លាស្ទិក​ដ៏​ធំ​មួយ ​ហើយ​ហែល​ឆ្លង​ទន្លេ​មេគង្គ​ប្រវែង​ប្រមាណ ​២០​ម៉ែត្រ ​មាន​ចរន្ត​ទឹក​ហូរ​ខ្លាំង ដើម្បី​យក​ក្មេង​​ទៅ​សាលា បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជាង​ខ្លាំង និង​ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​អ៊ីនធឺណិត ហើយ​ទទួល​បាន​ការ​កោត​សរសេរ​ជា​ខ្លាំង​ថា ​គាត់​មិន​ធ្វេស​ប្រហែស​ក្នុង​ការ​យក​កូន​ទៅ​ឲ្យ​ទួល​បាន​ការ​អប់រំ​ល្អ​ដូច​ក្មេង​ដទៃ​ ទោះ​បី​ជា​គាត់​ត្រូវ​ឆ្លង​ទន្លេ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​ធម្មតា​ទៅ​ហើយ​សម្រាប់​ប្រជាជន​នៅ​ភូមិ​ Huoi Ha​ ប្រទេស​វៀតណាម​ ក្នុង​រដូវ​វស្សា ​ចំណែក​ឯ​នៅ​រដូវ​ក្ដៅ​មាន​ស្ពាន​ដើម្បី​ឲ្យ​ប្រជាជន​ឆ្លង​កាត់​ជា​ធម្មតា។ ទោះ​យ៉ាង​ណា ​ក្នុង​រដូវ​វស្សា​ចរន្ត​ទឹក​នឹង​កើន​ឡើង ​ហើយ​កម្រិត​កម្ពស់​ទឹក​ក៏​នឹង​កើន​ឡើង​​ខ្ពស់​ផង​ដែរ ​ហេតុ​ដូច្នេះ​ហើយ​ស្ពាន​មិន​អាច​ទប់​ទល់​ជា​មួយ​កម្ពស់​ទឹក​បាន​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​ម្ដាយ​គ្រប់​រូប​ពុំ​មាន​ជម្រើស ​មាន​តែ​ជួលបុរស​ម្នាក់​ដែល​ចេះហែល​ទឹក​ឲ្យ​នាំ​កូនៗ​របស់​ពួក​គេ​ឆ្លង​ទឹក​ទៅ​សាលា​ដោយ​ប្រើ​ថង់​ប្លាស្ទិក​តែ​ប៉ុណ្ណោះ ​ឯ​ឪពុក​ណា​ចេះ​ហែល​ទឹក ​ពួក​គាត់​នាំ​ទៅ​ដោយ​ខ្លួន​ឯង។ នេះ​មិន​មែន​ជា​ការ​ងារ​ងាយ​ស្រួល​នោះ​ទេ​ពី​ព្រោះ​ឪពុក​ម្តាយ​របស់​ក្មេងៗ​ ត្រូវ​រង់​ចាំ​យ៉ាង​អន្ទះសា​នៅ​ម្ខាង​នៃ​ទន្លេ ទម្រាំ​បុរស​នោះ​បញ្ជូន​ក្មេងៗ​ដែល​ជា​កូន​របស់​ពួក​គាត់​ទៅ​ដល់​ត្រើយ​ម្ខាង​ទៀត​ដោយ​ហែល​ឆ្លង​កាត់​ទន្លេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ឆ្លង​កាត់​ទន្លេ​នោះ​កូនៗ​របស់​ពួក​គាត់ ត្រូវ​ដើរ​ចម្ងាយ​ ១៥​គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ដល់​សាលា​រៀន។ សាក​ស្រមៃ​មើល​ថា​ តើ​ពួក​គាត់​មាន​ការ​លំបាក ​ហើយ​ឈឺ​ចាប់​យ៉ាង​ណា​ ពេល​រដូវ​វស្សា​ចាប់​ផ្តើម​ពី​ខែ​មិថុនា ដល់​ខែ​តុលា​មក​ដល់​ម្តងៗ។ ទោះ​យ៉ាងណា ឪពុក​ម្ដាយ​របស់​ក្មេង​ទាំង​អស់​សង្ឃឹម​ថា ​អាជ្ញាធរ​នឹង​រក​វិធី​ជួយ​ឲ្យ​ក្មេងៗ​ទៅ​សាលា​បាន​ដោយ​សុវត្ថិភាព​ជាង​នេះ​៕​(ប្រែ​សម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!