អ្នកទោសជិតអស់ជីវិត សុំសរសេរបណ្ដាំចុងក្រោយផ្ញើជូនម្ដាយ អានរួចយល់ច្បាស់ការអប់រំកូន

នេះជារឿងរ៉ាវខ្លីមួយដែលគេគិតថា មានគុណតម្លៃសម្រាប់ត្រិះរិះពិចារណាក្នុងសង្គមជាក់ស្ដែង ដោយបាន​បង្កប់នូវខ្លឹមសារសម្រាប់អប់រំកូនៗ ដែលត្រូវបានគេចែកចាយយ៉ាងច្រើនលើបណ្ដាញអ៊ីនធឺណិត។ សាច់រឿង​នោះរៀបរាប់ថា មានអ្នកទោសម្នាក់នៅពន្ធធនាគារ ត្រូវបានគេសួរសំណួរអំពីបំណង​ប្រាថ្នាចុង​ក្រោយ មុនពេលតុលាកាត់ទោសបញ្ចប់ជីវិត ដោយអង្គុយលើកៅអីអគ្គិសនី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទោសបានសុំប៊ិក និងសៀវភៅមក ដោយសរសេររៀបរាប់ ទៅកាន់ម្ដាយរបស់គាត់ថា៖ «អ្នកម៉ាក់ជាទី​ស្រលាញ់ ប្រសិនបើច្បាប់មានយុត្តិធម៌ពិតប្រាកដ ម៉ាក់ប្រហែលជាត្រូវអង្គុយជិតខ្ញុំ រង់ចាំការឆ.ក់ជាមួយ​ខ្ញុំបាត់ទៅហើយ ប៉ុន្តែចាប់តាំងពីច្បាប់ពុំមានយុត្តិធម៌ ខ្ញុំត្រូវបានកាត់ទោសជាឧ ក្រិ ដ្ឋ ជន ទាំងដែលយើងទាំង ២នាក់បានប្រព្រឹត្តិរួមគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ចាំទេ កាលដែលខ្ញុំចេះលួចជាលើកដំបូង? តើម៉ាក់ចាំទេ កាលខ្ញុំនៅមានអាយុ ៣ឆ្នាំ ខ្ញុំបានលួចស្ករគ្រាប់​បងប្រុស? ម៉ាក់មិនបានណែនាំខ្ញុំទេ ខ្ញុំចាំច្បាស់ណាស់។ ហើយកាលខ្ញុំមានអាយុ ៥ឆ្នាំ នៅថ្ងៃមួយខ្ញុំបានលួច​កូនឡានជ័ររបស់អ្នកជិតខាងយកមកលេង ហើយលាក់វានៅផ្ទះ ម៉ាក់ក៏មិនបាននិយាយអ្វីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ចាំបានទេ កាលខ្ញុំអាយុ ១២ឆ្នាំ ខ្ញុំបានលាក់បាល់របស់បងប្អូនជីដូនមួយនៅក្រោយផ្ទះ ពេលដែលគាត់មក​លេងជាពួកយើងនៅឯផ្ទះយើង ម៉ាក់បាននិយាយថា ម៉ាក់មិនបានឃើញ ទាំងដែលម៉ាក់បានឃើញ​ខ្ញុំយករួច​ទៅហើយ។ តើម៉ាក់ចាំកាលខ្ញុំត្រូវបានគេបណ្ដេញចេញពីសាលា នៅអាយុ ១៥ឆ្នាំទេ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ាចង់ស្តីបន្ទោសហើយវា យខ្ញុំដើម្បីអប់រំ តែម៉ាក់មិនព្រម ហើយម៉ាក់បានឈ្លោះប្រកែក​ជាមួយប៉ាតឹងសរសៃក​ទៀតផង ព្រោះតែរឿងនេះ ដោយសារតែម៉ាក់តែងតែការពារខ្ញុំ ម៉ាក់បាននិយាយថា ខ្ញុំនៅក្មេងណាស់ ថែមទាំង​និយាយថា គ្រូទេជាអ្នកខុសដែលនិយាយថាខ្ញុំមិនចូលសាលា។ ម៉ាក់ការពារខ្ញុំ ម៉ាក់និយាយថា​ខ្ញុំធ្វើត្រូវ ទាំងដែលខ្ញុំកំពុងតែធ្វើខុស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ពិតជាចាំច្បាស់ណាស់ ម៉ាក់បានឃើញខ្ញុំលួចកង់របស់អ្នកជិតខាង កាលខ្ញុំមានអាយុ ១៧ឆ្នាំ ម៉ាក់មិនបានរាយការណ៍ឲ្យនរណាម្នាក់ដឹងទេ តែម៉ាក់បែរជានៅស្ងៀម។ ម៉ាក់ពិតជាស្រលាញ់ខ្ញុំខ្លាំងណាស់! បាទពិតជាស្រលាញ់ខ្លាំងមែនទែន ប៉ុន្តែម៉ាក់មិនបានកែប្រែខ្ញុំទេ ផ្ទុយទៅវិញន័យពិតប្រាកដ គឺម៉ាក់មានតែ​បំផ្លាញខ្ញុំ ដោយសារតែខ្ញុំមិនដឹង មិនខ្លាចកំហុសខ្លួន សម្អាងលើឪពុកម្ដាយជាខ្នង​បង្អែកជួយដោះស្រាយ ពេលកំហុសរីកធំ ម៉ាក់មិនអាចជួយបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះគឺជាការចាប់ផ្ដើម រហូតដល់ថ្ងៃចុងក្រោយនៅថ្ងៃនេះ ជាពេលដែលខ្ញុំត្រូវបានតុលាការកា ត់ ទោ ស ប្រហា រជីវិ ត ដោយអង្គុយលើកៅអីអគ្គិសនីឆ ក់ ចំពោះទោសកំហុសប្លន់ធនាគារ។ ខ្ញុំនៅក្មេងខ្ញុំគ្រាន់​តែចង់បានការណែនាំល្អពីម៉ាក់ប៉ុណ្ណោះ ព្រោះនៅតូចខ្ញុំមិនសូវដឹងអ្វីខុស អ្វីត្រូវទេ ខ្ញុំតែងតែធ្វើតាម​ទំនើងចិត្ត​របស់ខ្ញុំ។ ពេលដែលម៉ាក់បានអានវាចប់ហើយ ខ្ញុំប្រហែលជាបាត់មុខពីផែនដីជារៀងរហូតហើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជួយចែករំលែកទៅកាន់ឪពុកម្ដាយដែលស្រលាញ់កូនខ្លាំង មិនហ៊ានស្តីបន្ទោសកូន ហើយតែងតែការពារ​កូនទាំងដែលកូនធ្វើខុស ឲ្យពួកគាត់បានឃើញ ព្រោះការស្រលាញ់បែបនេះ វាមិនមែនជាការស្រលាញ់ពិត​ប្រាកដនោះឡើយ វាគឺជាការបំផ្លាញកូនទៅវិញទេ។ សារទាំងនេះក៏បានឆ្លុះបញ្ចាំងពី​ការរស់នៅក្នុងសង្គម​មួយដែរ បើអ្នកយល់ថាសកម្មភាពណាខុស គួរតែរិះគន់កែលម្អជាមួយហេតុផលល្អៗ កុំឲ្យហួសពេលទើប​ស្ដាយក្រោយ​ដូចសាច់រឿងខាងលើ៕ (ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!