សុខចិត្តរៀបការប្រពន្ធច្រមុះខើច ទោះមានគេសើចចំអក តែនាងមានចំណុច​ពិសេសទាំងនេះ

ដូចពាក្យចាស់លោកតែងពោលថា “ស្នេហាពិត គឺមិនប្រកាន់ពណ៌សម្បុរ និងរូបរាងឡើយ” ដូចជាករណីប្តី​ប្រពន្ធមួយគូនេះ មកពីប្រទេសចិន គឺជាឧទាហរណ៍ជាក់ស្ដែង ហើយទទួលបានការចាប់​អារម្មណ៍ជាខ្លាំង ពីទំនាក់ទំនងស្នេហារបស់អ្នកទាំង២ ដែលជាស្នេហាពិត។ Lin Zhouqiang មានអាយុ ២៣ ឆ្នាំ ថ្មីៗនេះបានរៀបការជាមួយមនុស្សស្រី ដែលខ្លួនស្រលាញ់ស្មើជីវិត​មានឈ្មោះថា Xu Qinqin អាយុ ២១ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនាក់ទំនងគូស្នេហ៍របស់ពួកគេ ត្រូវបានបណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយយ៉ាងព្រោងព្រាត ហើយជុំវិញរឿងរ៉ាវក្តីស្នេហាមិនប្រកាន់រូបសម្ផស្ស​មួយនេះ បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តជាខ្លាំង។ យោងតាមបណ្ដាញផ្សព្វផ្សាយបានបញ្ជាក់ថា បុរសរូបនោះគាត់លង់ស្នេហ៍ជាមួយ​ទឹកចិត្តល្អរបស់កញ្ញា Qinqin ដោយគាត់យល់ថា វាមិនមានបញ្ហាអ្វីចំពោះគាត់នោះទេ ដែលថា នាងមើលទៅមិន​សូវស្អាតដូចនារីដទៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមិនខ្វល់អំពីការខូចទ្រង់ទ្រាយរូបរាងកាយ​របស់នាងឡើយ ព្រោះវាគ្មានផលវិបាកដល់គាត់ទេ។ Qinqin ត្រូវបានមនុស្សគ្រប់មួយចំនួនសើចចំអក មិនថាជាអ្នកជិតខាង មិត្តរួមការងារ និងសូម្បីតែសមាជិកគ្រួសារ​របស់នាងផ្ទាល់។ ជាងនេះទៅទៀត Qinqin ជារឿយៗត្រូវបានគេសើចចំអកនៅក្នុងសាលារៀន ហើយថែម​ទាំងធ្លាប់​ត្រូវបានគេ ធ្វើបាបយ៉ាងធ្ងន់ធ្ងរទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សគ្រប់គ្នាដែលនាងបានជួប មុនពេលមកជួបជាមួយ Zhouqiang តែងសើចចំអកឱ្យនាង ដោយសារ​តែច្រមុះមិនល្អដូចមនុស្សទូទៅ។ ច្រមុះនាងខោចខ្លីហើយប្រហោង ដោយគ្រោះថ្នាក់ចៃដន្យមួយ ពេលនាង​នៅក្មេង ហើយវាមិនមែនជាកំហុសរបស់នាងនោះទេ។ យោងតាមសារព័ត៌មាន Chongqing Morning Post បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយនៅឯស្រុក Yuechi ខេត្តស៊ីឈួន ប្រទេសចិន។

ដំណឹងអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធមួយគូនេះ បានធ្វើឲ្យមានការជជែក​ពិភាក្សាយ៉ាងក្ដៅគគុក នៅក្នុងភូមិ Zhengjiaba ព្រោះមិននឹកស្មានថា វាអាចកើតមានឡើង។ តាមសេចក្តីរាយការណ៍ឲ្យដឹងថា អ្នកភូមិមួយ​ចំនួនខ្លាច​មុខមាត់នាង ខណៈដែលអ្នកផ្សេងទៀតសរសើរប្តីប្រពន្ធនេះថា បានរកឃើញស្នេហាពិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឡប់ទៅកាន់អតីតកាលបន្តិច កាលពី Qinqin នៅជាទារកអាយុទើបតែ ២៩ ថ្ងៃ នាងត្រូវគេទុកចោល​នៅបន្ទប់ក្នុងផ្ទះរបស់នាង អស់រយៈពេលមួយថ្ងៃ ជាហេតុនាំឲ្យសត្វកណ្តុរ​បានដើរមករកនាង ហើយខាំក​កេរច្រមុះ និងសាច់នៅជុំវិញបរិវេណភ្នែក។ ម្តាយនាងបាន​រំលឹកពីឧប្បត្តិហេតុនេះថា គាត់បានទុកកូនៗ របស់គាត់នៅផ្ទះ ហើយចេញទៅចម្ការ។ ម្តាយដែលមានកូន ៥នាក់ខាងលើ បានដាក់កូនស្រីគាត់​នៅក្នុង​កន្ត្រក ហើយដាក់នាងនៅក្នុងបន្ទប់គេង បន្ទាប់មកគាត់បានចាកចេញទៅចម្ការ ដោយទុកកូនទាំង ៥នាក់​នៅផ្ទះ។ ពីរម៉ោងក្រោយមក គាត់បានទទួល​ដំណឹងដ៏រន្ធត់មួយពីកូនស្រីច្បងគាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានប្រាប់ម្តាយថា ច្រមុះរបស់ Qinqin ត្រូវបានសត្វកណ្តុរខាំហើយ។ ក្រោយទទួលដំណឹងភ្លាម ស្ត្រីជាម្ដាយឈ្មោះ Guangzhen បានបោះចោលអ្វីដែលគាត់កំពុងធ្វើ ហើយរត់ទៅផ្ទះយ៉ាង​លឿនតាម​ដែលអាចធ្វើបាន។ គាត់ឮសំឡេង Qinqin យំយ៉ាងខ្លាំង អមដោយឈ​ា មពេញផ្ទៃមុខ។ ពួកគេបាន​ប្រញាប់ដឹកនាងទៅកាន់មន្ទីរពេទ្យ តែក៏អរគុណនាងដែលមិនប៉ះពាល់ដល់អាយុជីវិត។ ទោះយ៉ាងណា គ្រូពេទ្យមិនអាចជួយនាងបានទេ ហើយនាងនៅតែខូចទ្រង់ទ្រាយមុខដដែល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធំធាត់ គឺពិបាកសម្រាប់នាងខ្លាំងណាស់ ព្រោះមនុស្សជាច្រើនតែងទុកនាងជាការលេងសើច និងរងការ​ម៉ាកងាយ ព្រោះច្រមុះខើចមិនស្អាតដូចមនុស្សដទៃ។ ការសម្លុតធ្វើបាបដ៏អាក្រក់ទាំងនោះ បានធ្វើឲ្យនាងគ្មាន​ជម្រើសអ្វីក្រៅពីឈប់រៀនត្រឹមថ្នាក់ទី ៦ ព្រោះមិនអាចតស៊ូទៅមុខទៀតបាន។ បន្ទាប់ពីបរាជ័យក្នុងការ​ស្វែងរកការងារធ្វើនៅក្នុងភូមិ នាង Qinqin បានសម្រេចចិត្តចាកចេញទៅទីក្រុងគ័ងចូវ ដែលមានសភាពអ៊ូអរ នៅពេលនាងមានអាយុ ១៧ ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងត្រូវបានគេជ្រើសរើសឱ្យចូលធ្វើការងារ នៅក្រុមហ៊ុនផលិតសំលៀកបំពាក់មួយ។ ជាអកុសល មិត្តរួមការងារនាងបានសើចចំអកឱ្យនាងជានិច្ច ដោយពាក្យសើចចំអកមើលងាយបែបនេះ បានជម្រុញ​ឱ្យនាងលាឈប់ពីការងារ ព្រោះមិនអាចទទួលរកពាក្យមើលងាយបាននៅ ១ឆ្នាំក្រោយ។

ក្រោយមក នាងត្រូវបានសមាជិកគ្រួសារណែនាំឱ្យស្គាល់បុរសម្នាក់ មានអាយុច្រើនជាងនាង ៨ ឆ្នាំ។ ពួកគេបានរៀបការនៅពេលនាងមានអាយុ ១៨ឆ្នាំ ប៉ុន្តែនោះមិនមែនជាអាពាហ៍ពិពាហ៍ចុងក្រោយរបស់នាងទេ ពីរឆ្នាំក្រោយមក ពួកគេបានលែងលះគ្នា។ នាងបានប្រាប់អ្នកយកព័ត៌មានថា “រាល់ពេលដែលយើងឈ្លោះគ្នា ប្តីខ្ញុំ និងក្រុមគ្រួសារគាត់ តែងនិយាយថា ខ្ញុំជាមនុស្សចចេស ហើយដេញឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមានអ្វីក្រៅពីការឈឺចិត្តពីទ ណ្ឌក ម្មសង្គម នាងបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីគេ នាងបានក្លាយ​ជាមនុស្សដែលមិនហ៊ានចេញប្រកបការងារក្រៅផ្ទះ។ ក្នុងអំឡុងពេលនេះ បណ្ដាញអ៊ីនធើណិត បានក្លាយជា​ប្រភព​តែមួយគត់ ដែលនាងអាចភ្ជាប់ទំនាក់ទំនងទៅពិភពខាងក្រៅបាន។ នាងបានប្រើការ​ផ្ញើសារភាសាចិន ដែលមានឈ្មោះថា QQ ហើយនោះ គឺជាកន្លែងដែលនាង​បានជួបស្វាមីនាងបច្ចុប្បន្ន។ នាងបានបង្កើត​ទំនុកចិត្ត តាមរយៈការប្រើប្រាស់អ៊ីនធឺណិត ហើយអ្នកទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា។ ពួកគេបានឆ្លើយ​ឆ្លងគ្នាជាទៀងទាត់ ហើយបានរកឃើញថា ចៃដន្យ Zhouqiang មកពីភូមិតែមួយ​ជាមួយនាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានបង្ហើបថា នាងមិនមានច្រមុះទេ តែវាមិនធ្វើឱ្យគាត់បាក់ទឹកចិត្តទេ។ គាត់ដឹងថា ក្មេងស្រីនេះ គឺជាមនុស្សមានសុទិដ្ឋិនិយម និងមានចិត្តល្អ ទោះបីជាមានការលំបាកទាំងអស់ ដែលនាងបានស៊ូទ្រាំ​ក្នុងជីវិតក៏ដោយ។ លោក Zhouqiang បាននិយាយថា៖ «វាអាចជាវាសនា ចាប់តាំងពីខ្ញុំដឹងពីបទពិសោធន៍​របស់នាង ខ្ញុំមានអារម្មណ៍ថា ក្មេងស្រីនេះបានរស់នៅក្នុងស្ថានភាពលំបាក។ ខ្ញុំបានសម្រេចចិត្តរៀបការ​ជាមួយនាង បន្ទាប់ពីបានស្គាល់នាងប្រហែលមួយខែ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មានពួកគេបានជួបមុខគ្នា បន្ទាប់ពីមានទំនាក់ទំនងបានមួយរយៈ លោកដឹងថា លោកស្រឡាញ់ក្មេង​ស្រីនេះខ្លាំងណាស់ ដូច្នេះលោកចង់រៀបការជាមួយនាងជាខ្លាំង ព្រោះលោកមិនបានឲ្យតម្លៃចំពោះ​សំបកខាង​ក្រៅ ធំជាងចរិយាមាយាទឡើយ។ លោកបានសុំនាងរៀបការ នាងនិយាយដោយរីករាយថា យល់ព្រម ទំនាក់ទំនងរបស់ពួកគេ គឺកើតចេញពីស្នេហាពិត។ ពួកគេសប្បាយរីករាយជាមួយគ្នា ទោះបីជាមាន​ការរិះគន់​លើទំនាក់ទំនងរបស់ពួកគេក៏ដោយ។ ពួកគេមិនអើពើនឹងយោបល់អវិជ្ជមាន និងការនិយាយបង្កាច់​បង្ខូចរបស់​អ្នកដទៃនោះទេ។ ផ្ទុយទៅវិញ ពួកគេជ្រើសរើសយកចិត្តទុក​ដាក់លើផ្នែកវិជ្ជមានប៉ុណ្ណោះ៕(បកប្រែដោយ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!