រៀបការយ៉ាងធំព្រោះគិតថាកូនកំលោះជាមហាសេដ្ឋី កម្មវិធីមិនទាន់ចប់ផង កូនក្រមុំបែរទឹកភ្នែក

ព័ត៌មានប្លែកៗ៖ ស្ត្រីម្នាក់ជាម្ដាយរបស់កូនស្រីវ័យ ៣០ឆ្នាំ មកពីប្រទេសថៃ បានត្អូញត្អែថា អនាគត​កូនប្រសា​ប្រុសដែលគេអះអាងថាជាមហាសេដ្ឋី បានរត់ចោលកូនក្រមុំ ដោយបន្សល់ទុកបំណុលចំនួន ៣,៥លានបាត ឬប្រមាណ ១១ម៉ឺនដុល្លារ ក្រោយពីរៀបចំ​ពិធីអាពាហ៍ពីពាហ៍យ៉ាងធំសម្បើមមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាម្ដាយដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Noi បាននិយាយរៀបរាប់ពី​ដំណើររឿងកូនស្រីរបស់ខ្លួន នៅស្រុកប្រាឃុនឆៃ ប្រទេសថៃ កាលពីកន្លងទៅថ្មីៗថា កម្មវិធីអាពាហ៍ពិពាហ៍នោះ កូនស្រីរបស់គាត់​មានឈ្មោះ Da និងកូនកំលោះឈ្មោះ Nut បានប្រព្រឹត្តិទៅនៅក្នុង​សណ្ឋាគារយ៉ាងប្រណិត​មួយ នៅខេត្តបូរីរ៉ាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Noi បាននិយាយថា ពិធីអាពាហ៍ពិពាហ៍ គឺខ្ជះខ្ជាយខ្លាំងណាស់ ឯអ្នករៀបចំកម្មវិធីក៏ត្រូវជួលគេ សរុបចំណាយទាំងអស់រហូតជាង ១១ម៉ឺនដុល្លារឯណោះ។ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍លោក Nut បានចេញសែកចំនួន ជាង ៥ម៉ឺនដុល្លារជាថ្លៃបណ្ណាការ។ អ្នកស្រី Noi បន្តថា បន្ទាប់ពីពិធីរៀប​អាពាហ៍​ពិពាហ៍ចប់ សែកនោះក៏បាត់រកមិនឃើញ ហើយក្រុមគ្រួសាររបស់ខ្លួនមិនដឹងថា វានៅទីណានោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកូនកំលោះបានលួចចេញពីពិធីស្ងាត់ៗ ក្រោយចាប់ផ្ដើមបានប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយប្រាប់ថា ខ្លួនមាន​ការបន្ទាន់មែនទែនត្រូវចេញទៅទីក្រុងហុងកុង។ ចំណែកមិត្តភ័ក្ដិកូនកំលោះមានតែប្រមាណ ១០នាក់​ប៉ុណ្ណោះមកចូលរួម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពិធីមង្គលការ អ្នកស្រី Noi បញ្ជាក់ថា កូនស្រីរបស់គាត់បាននាំលោក Nut ធ្លាប់មកជួបគាត់ម្តង​ក្នុងពិធីបុណ្យ​សពរបស់ឪពុកនាង។ នាង Da បាននិយាយថា លោក Nut ជាមហាសេដ្ឋី ហើយបានសុំនាង​រៀបការជាមួយ នាងក៏យល់ព្រម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសារមិនបានដឹងព័ត៌មានលម្អិតផ្សេងទៀតអំពីបុរសនោះទេ ប៉ុន្តែឃើញតែបង្ហោះរូបថតហ៊ឺហា សម្ញែងទ្រព្យ ឡូយឆាយលើបណ្ដាញសង្កម។ បុរសម្នាក់នោះបាន​ចាកចេញទៅដោយមិន​បានបង់ថ្លៃចំណាយ​អ្វីទាំងអស់ ដោយទុកឲ្យកូនស្រីរបស់គាត់ជាកូនបំណុល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Noi ដែលបានធ្លាក់ខ្លួនឈឺគេងតែនៅលើគ្រែបាននិយាយថា គ្រួសាររបស់គាត់មើលមិនឃើញពី​វិធីដើម្បីដោះបំណុលដ៏ធំនេះយ៉ាងណានោះទេ។ គាត់បាននិយាយថា កូនស្រីរបស់គាត់នឹងរក​មេធាវីដ៏ពូកែ​ម្នាក់មក​ជួយនាងតតាំងនឹងកូនកំលោះ ដែលបានភូតកហុកបោកប្រាស់នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Wasant Thepnakhon ជាម្ចាស់សណ្ឋាគារ Alvarez ក្នុងខេត្តបូរីរ៉ាំ បានអះអាងថា កម្មវិធីអាពាហ៍​ពិពាហ៍នោះខ្ជះខ្ជាយប្រាក់ហួសប្រមាណ ដែលរៀបចំដោយក្រុមអ្នកឯកទេសមកពីទីក្រុងបាងកក។ ម្ចាស់សណ្ឋាគារបានប្រាប់អ្នកស្រីថា កូនកំលោះបានប្រាប់គាត់ថា កូនកំលោះជាថៅកែក្រុមហ៊ុនជើងហោះ​ហើរមួយ ដែលធ្វើដំណោះពីប្រទេសថៃទៅទីក្រុងហុងកុង តែគាត់មិនបានបង់ថ្លៃចំណាយ​ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិកសណ្ឋាគារព្យាយាមម្តងហើយម្តងទៀត ក្នុងការទាក់ទងទារប្រាក់ចំនួន១,៣ម៉ឺនដុល្លារ ចំពោះការ​ចំណាយ​លើម្ហូប និងភេសជ្ជៈ។ ខាងសណ្ឋាគារបាននិយាយថា ទីបំផុតគាត់ក៏បាន​បិទទូរស័ព្ទទាក់ទង​លែងបានតែម្តង ទើបធ្វើឲ្យផ្អើលឆោឡោតែម្ដង៕(ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!