ចូលបង្គន់ រវល់មើលតែទូរស័ព្ទ ត្រូវពស់ចឹ.កអាអូនតូច ស្រែកហៅម៉ែឲ្យជួយ​ផ្អើលពេញផ្ទះ

បុរសវ័យជំទង់ម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពស់ខាំអាអូនតូច ខណៈពេលគាត់អង្គុយបន្ទោរបង់លើបង្គន់។ Siraphop Masukarat បានចូលទៅបត់ជើងក្នុងបង្គន់ នៅល្ងាចថ្ងៃអង្គារ ហើយភ្លាមៗនោះ គេស្រាប់តែមានអារម្មណ៍ឈឺចាប់លើអាអូនតូចជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនិស្សិតសាកលវិទ្យាល័យរូបនោះ បានក្រឡេកមើលចុះក្រោម ស្រាប់តែឃើញកូនពស់ថ្លាន់ខាំ ព្រមទាំងពស់យកខ្លួនវាព័ទ្ធជុំវិញចុងអាអូនតូចរបស់គេ រហូតរបួសហូរឈ​ា មប្រឡាក់ពេញចានបង្គន់ រូចគេបានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Siraphop មានអាយុ ១៨ ឆ្នាំ ស្រែកដូចមានរឿងធំមួយកើតឡើងអ៊ីចឹង នៅពេលដែលគេរត់ចេញពីបន្ទប់ទឹកទាំងដង្ហក់ខ្យល់ ជាមួយខោធ្លាក់ដល់កជើង។ ហេតុការណ៍ដ៏រន្ធត់ និងកម្រជួបប្រទះនេះ កើតឡើងក្នុងទីក្រុងនុនថាបុរីមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយរបស់យុវជនខាងលើ មានការភិតភ័យមែនទែន ហើយប្រាប់ឱ្យគាត់ស្ងប់ចិត្ត មុនពេលគ្រូពេទ្យជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ Bang Yai ក្បែរនោះព្យាបាល។ ក្រុមគ្រូពេទ្យបានដេរអាអូនតូច Siraphop ផ្នែកខាងចុងចំនួន ៣ ថ្នេរ និងព្យាបាលមុខរបួសខាំដោយលាងថ្នាំអង់ទីប៊ីយ៉ូទិក ដើម្បីសម្ល ា ប់បាក់តេរីចេញពីចង្កូមពស់ថ្លាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Siraphop បាននិយាយថា៖ «ខ្ញុំកំពុងបត់ជើងលើចានបង្គន់ មួយសន្ទុះក្រោយខ្ញុំអង្គុយ ខ្ញុំមានអារម្មណ៍ឈឺចាប់អាអូនតូច។ ខ្ញុំក្រឡេកមើលចុះទៅ ស្រាប់ឃើញមានពស់មួយក្បាល តោងនៅកន្លៀតចានបង្គន់ បន្ទាប់មកមានឈា មគ្រប់កន្លែង។ វាគ្រាន់តែជាពស់តូចមួយ ប៉ុន្តែកំលាំងខាំរបស់វាខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា អាអូនតូចរបស់ខ្ញុំ អាចជាសះស្បើយឡើងវិញ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មានអ្នកចាប់ពស់បានមកដល់ផ្ទះកើតហេតុ ហើយបានចាប់ផ្តើមចាប់ពស់ ដែលកំពុងឆ្វាយរង្វេលក្នុងចានបង្គន់។ ពួកគេបានប្រើឧបករណ៍ដើម្បីចាប់ពស់ថ្លាន់ ដែលមានប្រវែងប្រហែល ១.២ម៉ែត្រ។ ពួកគេបានយកវាទៅដាក់ក្នុងបាវ មុនពេលដោះលែងវាទៅក្នុងព្រៃវិញ។ ម្តាយ Siraphop មានឈ្មោះ Sutapath ភ័យរន្ធត់ជាខ្លាំង គាត់បាននិយាយថា គាត់នៅតែមានការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បានបន្តថា៖ «ខ្ញុំមិនដឹងថាតើពស់ចូលក្នុងផ្ទះដោយរបៀបណាទេ។ វាអាចមកពីការបំពង់បង្ហូរទឹកភ្ជាប់ទៅនឹងបង្គន់។ អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំដឹងថាពស់ខាំពិតជាធ្វើឲ្យកូនប្រុសខ្ញុំឈឺចាប់ខ្លាំងណាស់ ប៉ុន្តែខ្ញុំធូរចិត្តណាស់ដោយវាគ្រាន់តែជាពស់ថ្លាន់ ដែលមិនមានពិស។ ប្រសិនបើវាជាពស់វែក កូនខ្ញុំប្រហែលនឹងត្រូវស្លាប់មិនខាន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ខ្លាចខ្លាំងណាស់ គ្រប់ពេលដែលគាត់ទៅបង្គន់។ ប៉ុន្តែគាត់បានជាសះស្បើយនៅមន្ទីរពេទ្យហើយ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមអ្នកជួយសង្គ្រោះ ដែលបានចាប់ពស់នេះ៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!