ធ្លាប់ឪពុកម្ដាយរារាំងមិនឲ្យយកគ្នា ប្ដីប្រពន្ធកើតឆ្នាំ១៩១០ ជាប់កំណត់ត្រាជាគូស្នេហ៍​ចំណាស់ជាងគេ

លោកតា Julio Cesar Mora កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩១០ ខណៈពេលលោកយាយជាប្រពន្ធ Waldramina Maclovia Quinteros Reyes កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ១៩១៥។ ពួកគាត់មកពីប្រទេសអេក្វាឌ័រ (ប្រទេសមានព្រំដែនជាប់ប្រទេសប៉េរូ និងកូឡុំប៊ី) បានសម្រេចចិត្តភ្ជាប់ចំណងជាប្តីប្រពន្ធថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ១៩៤១។ បើទោះបីមានឧបសគ្គជាច្រើនរារាំងបែបណាក៏ដោយ ក៏គូស្នេហ៍មួយគូនេះ តស៊ូជាមួយគ្នា ហើយទំនាក់ទំនងគូស្នេហ៍កាន់តែមានភាពរឹងមាំឡើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីស្រលាញ់គ្នាបានកូនពូនជាចៅអស់រយៈពេល ៧៩ឆ្នាំ លោកតា Julio មានអាយុ ១១០ឆ្នាំ ហើយលោកយាយ Waldramina ជាភរិយាមានអាយុ ១០៤ឆ្នាំ បច្ចុប្បន្នបើយើងសរុបអាយុប្តីប្រពន្ធវ័យចំណាស់មួយគូនេះ មានអាយុ ២១៤ឆ្នាំ និង ៣៥៨ ថ្ងៃ។ កាលលោកតាមានអាយុ ៣១ឆ្នាំ គាត់បានជួប Waldramina គាត់ទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេលវិស្សមកាល កាលគ្រានៅរៀនលោកយាយ Waldramina បានទៅលេងបងស្រីគាត់ ដែលរស់នៅក្នុងអគារជាមួយគ្នានឹងលោកតា Julio។ ហើយវាជាពេលដែលលោកតាបានឃើញលោកយាយក្នុងគ្រាដំបូងផងដែរ ហើយក៏បានចាប់ចិត្តប្រតិព័ទ្ធភ្លាមតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ Waldramina បានប្រាប់កាសែត Times 24 ថា៖ «នៅពេល Julio César បានជួបខ្ញុំ គាត់និយាយថា គាត់បានស្រលាញ់ខ្ញុំ ពេលនោះខ្ញុំមកជាមួយឪពុក គាត់សម្លឹងមើលខ្ញុំដោយសម្ងាត់ ហើយគាត់បានសន្យានឹងខ្លួនឯងថា គាត់នឹងយកខ្ញុំធ្វើជាប្រពន្ធឲ្យបាន»។ លោកយាយបានទាក់ចិត្តលោកតា Julio ជាមួយនឹងសម្រស់ និងចរិតដ៏ល្អ ហើយរឹងមាំរបស់គាត់។ ដោយសារតែក្ដីស្រឡាញ់ ស្មារតី និងចំណេះដឹងរបស់លោកតា បានធ្វើឱ្យ លោកយាយ Waldramina ធ្លាក់ក្នុងអន្លង់ស្នេហ៍ ក្រោយបានជួបគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានដើរផ្លូវរួមគ្នាក្នុងនាមជាគូស្នេហ៍អស់រយៈពេល ៧ឆ្នាំ ពួកគាត់បានរៀបការជាសម្ងាត់ នៅព្រះវិហារ La Iglesia El Belén ដែលជាព្រះវិហារចំណាស់ជាងគេនៅរដ្ឋធានី Quito ប្រទេសអេក្វាឌ័រ។ គ្រួសារទាំងសងខាងប្រឆាំងនឹងទំនាក់ទំនងរបស់ពួកគាត់ ដូច្នេះមានតែព្រះ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ ដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ Waldramina បាននិយាយថា៖ «ពេលវេលា និងការអត់ធ្មត់ យើងអាចជម្នះគ្រប់ឧបសគ្គនៅចំពោះមុខទាំងអស់ ហើយយើងបានក្លាយជាគំរូដ៏ល្អ បំផុតសម្រាប់មនុស្សជំនាន់ក្រោយ»។ ប្តីប្រពន្ធនេះបានប្រាប់ Guinness World Records ថា៖ «សាមគ្គីភាពក្នុងគ្រួសារ ស្ថិតក្រោមការគ្រប់គ្រងនៃសេចក្តីស្រឡាញ់ ការគោរពគ្នាទៅវិញទៅមក ភាពស្មោះត្រង់ និងការអប់រំត្រឹមត្រូវ ដោយផ្អែកលើគុណតម្លៃគ្រួសារ គឺជាគន្លឹះក្នុងការរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ សុភមង្គល»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់ទាំង ២នាក់បានថ្លែងថា៖ «ការគោរព ការអាណិតអាសូរ និងការចេះគិតពិចារណា ក្នុងការរក្សាទំនាក់ទំនងរបស់យើង គឺសំខាន់ខ្លាំងណាស់។ យើងមិនដែលឈ្លោះប្រកែក ឬវ​ា យត ប់គ្នាទេ។ មានរឿងមិនចុះសម្រុងគ្នាខ្លះដែរ ប៉ុន្តែពួកគាត់មិនដែលឲ្យកូនៗកត់សម្គាល់ដឹង ដែលពួកខ្ញុំសមនឹងទទួលបានការគោរព និងស្រឡាញ់ផងដែរពីកូនៗ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ Waldramina បានប្រាប់ Times 24 ក្នុងបទសម្ភាសន៍មួយទៀតថា៖ «លោកតាបានផ្តល់ការគោរពដល់ខ្ញុំច្រើនណាស់ ហើយគាត់បានដោះស្រាយបញ្ហានៅចំពោះមុខ ដោយពន្យល់ពីមូលហេតុ ដែលវាកើតឡើង ហើយបន្ទាប់មកអ្វីៗក៏ល្អប្រសើរឡើងវិញ»។ ៧៩ ឆ្នាំបានកន្លងផុតទៅហើយ ប្តីប្រពន្ធនេះនៅតែរីករាយជាមួយនឹងជីវិតប្តីប្រពន្ធ និងក្រុមហ៊ុនរបស់ពួកគាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីស្រលាញ់ និងភាពចាស់ទុំ ដែលយើងមានជាគូតាំងពីដំបូងនៃអាពាហ៍ពិពាហ៍ បានអនុញ្ញាតឱ្យយើងស្គាល់គ្នាចិត្តគ្នាកាន់តែច្បាស់ ដើម្បីកំណត់អនាគតរួមគ្នា។ លោកតា Julio និងលោកយាយ Waldramina ចិញ្ចឹមកូន ៥នាក់ ដែលទាំងអស់គ្នាបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ គ្រួសារកាន់តែធំឡើងៗ នៅពេលដែលពួកគាត់មានចៅ ១១នាក់ ចៅទួត ២១ នាក់ និងចៅលួត ៩នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងទៅតាម Aura Cecilia ជាកូនស្រីម្នាក់បានឲ្យដឹងថា ក្រុមគ្រួសារចូលចិត្តទៅមើលកុន ឬទៅមើលល្ខោនជាមួយគ្នា។ ពួកគេចូលចិត្តដាំដំណាំ និងប្រមូលផលដំណាំ និងផ្លែឈើ ហើយចែករំលែកជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈ អាហារពេលល្ងាចជាលក្ខណៈទ្រង់ទ្រាយធំៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែរឿងដែលគួរឱ្យស្តាយនោះ គឺកូនប្រុសច្បងរបស់លោកតា Julio និង លោកយាយ Waldramina បានទទួលមរណ ភាពនៅអាយុ ៥៨ ឆ្នាំ។ នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ លោកតាលោកយាយ បានជាប់កំណត់ត្រាពិភពលោក គីនណេស The Guinness World Records ជាផ្លូវការ ថាជាប្តីប្រពន្ធចំណាស់ជាងគេបំផុតលើពិភពលោក ដែលមានអាយុសរុប ២១៤ ឆ្នាំនិង ៣៥៨ ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាលោកយាយខាងលើ មានអាយុច្រើនជាង Charlotte និង John Henderson ទៅទៀត ពួកគាត់ធ្លាប់កាន់តំណែង ជាគូស្នេហ៍ចំណាស់ជាងគេបំផុតនៅលើពិភពលោក ដោយមានអាយុសរុបចូលគ្នាត្រឹម ២១២ ឆ្នាំនិង ៥២ ថ្ងៃ៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!