មើលគូស្នេហ៍ខុសជំនាន់គេផង ៣គូនេះខុសវ័យមែនតែមានក្តីសុខនឹងគ្នាខ្លាំង

នៅក្នុងសង្គមសិល្បៈអ្នកណាក៏ដឹងពីទំនាក់ទំនងស្អិតរមួតរបស់សិល្បករ ៣គូនេះដែរ ដោយពួកគេមានតែបង្ហាញក្តីស្រលាញ់គ្នាខ្លាំងលើសដើមពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងនោះមានគូអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល គូអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វាហេទ និងគូ ទេព បូព្រឹក្ស ជាមួយលោក ងួន ចាន់ដេវីត ដោយទាំង៣គូនេះសុទ្ធតែខុសវ័យទាំងអស់ពើគឺខាងស្រីមានអាយុបង។

អ្នកនាង គង់ សុជាតិ ដែលជាមេម៉ាយកូនពីរ និងលោក ជា វិបុល ជាអតីតពានរង្វាន់លេខ១ Freshies នោះមកដល់ពេលនេះទទួលបានចំណងដៃកូនរួមគ្នាម្នាក់ឈ្មោះ ដូរី ហើយអ្នកទាំងពីរកន្លងមកមិនដែលលេចឮរឿងរ៉ាវឈ្លោះទាស់ទែងគ្នាធំដុំឡើយ។

គូស្នេហ៍ខុសវ័យមួយគូនេះក៏ស្រលាញ់គ្នាចាក់ទឹកមិនលិចផងដែរ បើតាមការបង្ហោះរូបភាពនានាក្នុងបណ្តាញសង្គមកន្លងមកជាមួយនឹងដំណើរកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។

ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត ការស្រលាញ់គ្នារបស់អ្នកទាំងពីរមានរយៈពេល ៤ឆ្នាំហើយ ក្នុងនោះមិនថាមិត្តសិល្បករ ឬហ្វេនតែងតែសួរនាំពួកគេថាពេលណារៀបការព្រោះឃើញទំនាក់ទំនងក៏ល្អ ការរកស៊ីក៏ល្អ ហើយក្រុមគ្រួសារទាំងសង្ខាងក៏ពេញចិត្តមិនមានការជំទាស់អ្វីឡើយ។

គូស្នេហ៍មួយគូនេះតែងតែជូនកាដូគ្នាទៅវិញទៅមកក្នុងឱកាសពិសេសនានា ដោយមិនខ្វល់ថាអ្នកណានិយាយដើម ឬចំអកពួកគេឡើយ សំខាន់អ្នកទាំងពីរសប្បាយចិត្ត។

ពិធីការនីនិងតារាសម្តែងដ៏ល្បីអ្នកនាង សុខ សោម៉ាវត្តី និង កំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេទ ជាដៃគូដ៏ល្អូកល្អិន ស្រលាញ់គ្នាចាក់ទឹកមិនលិច រហូតដល់ទស្សនិកជននាំគ្នាហៅថា ស្នេហាខុសជំនាន់ ហើយចំណុចនេះ សូម្បីតែសាមីខ្លួនក៏ទទួលយកថាវ័យខុសគ្នាដែរ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!