រូប​ថត​មួយ​សន្លឹក​របស់​ Mane បង្កប់​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​អាណិត​ពី​ជីវិត​កាល​មិន​​ទាន់​ល្បី​

Sadio Mane គឺ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ម្នាក់​ ក្នុង​ចំណោម​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ក្លឹប​ហង្ស​ក្រហម​ រួម​មាន​ Mohamed Salah និង​ Roberto Firmino។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិ​សេណេហ្គាល់​​បាន​ចំណាយ​ពេល​៤​ឆ្នាំ​នៅ​ Liverpool ជា​ទី​ដែល​រូប​គេ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ទូទាំង​ពិភពលោក​ជួយ​ក្លឹប​ឈ្នះ​ UEFA Champions League លើក​ទី​៦, Super Cup លើក​ទី​៤, Club World Cup លើក​ទី​១​ និង​លីគ​កំពូល​អង់គ្លេស​លើក​ទី​១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​មាន​វាសនា​ខ្ពស់​ត្រដែត​នេះ​ Mane បាន​ហែល​កាត់​ព្យុះភ្លៀង​រាប់​មិន​អស់​ ដោយ​សារ​រូប​គេ​កើត​ចេញ​ពី​គ្រួសារ​ក្រីក្រ​នៅ​ស្រុក​កំណើត​ ពេល​ខ្លះ​រក​បាយ​មួយ​ពេល​សឹង​មិន​បាន​ផង។​ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​ឆ្លង​ដែន​ចាកចេញ​ពី​ភូមិ​ស្រុក​ដើម្បី​ស្វែង​រក​ជីវិត​ថ្មី​ជាមួយ​បាល់ទាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​៩​ឆ្នាំ​មុន​ Mane បាន​ធ្វើ​តេស្ត​សមត្ថភាព​ជាប់​ឲ្យ​ក្លឹប​ Metz FC នៅ​បារាំង​ដែល​ជា​ពេលវេលា​រូប​គេ​ចងចាំ​មិន​ភ្លេច។​ ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្ដាំ​ចង់​ប្រាប់​ដំណឹង​នេះ​ទៅ​អ្នក​ផ្ទះ​ជា​ពិសេស​ម្ដាយ​របស់​ខ្លួន​ប៉ុន្តែ​គ្មាន​ទូរស័ព្ទ​​ទាក់ទង​, ម៉ាស៊ីន​ថត​ ហើយ​លុយ​ក៏​គ្មានដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mane បាន​សួរ​អ្នក​កាសែត​ថា​៖ តើ​លោក​អាច​ថត​រូប​ឲ្យ​ខ្ញុំ​១​សន្លឹក​បាន​ទេ​ ព្រោះ​ខ្ញុំ​ចង់​ផ្ញើ​ឲ្យ​ម្ដាយ​មើល​នៅ​ស្រុក?​។​ អ្នក​កាសែត​បាន​ថត​ឲ្យ​រូប​គេ​ហើយ​សួរ​រក​ Email ដើម្បី​ផ្ញើ​រូប​ឲ្យ​ប៉ុន្តែ​ Mane គ្មាន​នោះ​ទេ​ ហើយ​តារា​ស្បែក​ខ្មៅ​រូប​នេះ​ថែម​ទាំង​ប្រាប់​អ្នក​កាសែត​​ទៀត​ថា​ “តើ​បង​ថត​មិន​យក​ប្រាក់​ទេ​មែន​ទេ?” ព្រោះ​ខ្លួន​ភ័យ​ខ្លាច​គ្មាន​ប្រាក់​គ្រប់​ចំនួន​ដើម្បី​ឲ្យ​ថ្លៃ​រូប​ថត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈ​ពេល​មិន​ដល់​១០​ឆ្នាំ​រាប់​ចាប់​ពី​ថ្ងៃ​នោះ​ Sadio Mane បាន​ប្រែ​ក្លាយ​ជីវិត​របស់​ខ្លួន​សឹង​មិន​គួរ​ឲ្យ​ជឿ​ រហូត​មាន​ប្រាក់​រាប់​លាន​ដុល្លារ។​ ម៉ាស៊ីន​រក​គ្រាប់​របស់​ Liverpool មួយ​នេះ​ថែម​ទាំង​ត្រឡប់​ទៅ​ជួយ​ពលរដ្ឋ​នៅ​ស្រុក​កំណើត​វិញ​ដូចជា​សង់​សាលារៀន, មន្ទីរពេទ្យ, ផ្លូវ​ថ្នល់ និង​ត​ថាមពល​អគ្គិសនី​ឲ្យ​អ្នក​ភូមិ​ប្រើ​ជា​ដើម​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!