គាស់កកាយវីដេអូជិត ៣០ឆ្នាំមុន ឪពុកខាត់ សុឃីម នាំកូនៗ៥នាក់ បង្ហាញសមត្ថភាពលើកញ្ចក់​ទូរទស្សន៍លើកដំបូង

ថ្ងៃទី ២៣ មិថុនានេះ ជាថ្ងៃបុណ្យសពរបស់​លោក លាវ ខាត់ ត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុខឃីម ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២២ មិថុនា ម្សិលមិញ ដោយរោគាពាធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះយើងបានពាំនាំវីដេអូអនុស្សាវរីយ៍មួយ ដែល​បានថតអំឡុងឆ្នាំ ១៩៩២ បង្ហាញពីលោក លាវ ខាត់ បាននាំកូនៗចំនួន ៥នាក់ ក្នុងចំណោមកូនទាំង ៧នាក់ ឡើងមកបង្ហាញសមត្ថភាពលើប៉ុស្ដ៍ទូរទស្សន៍​លើកដំបូង។ ពួកគេបានបង្ហាញសមត្ថភាព​ជាក្រុម ដោយម្នាក់ៗបានលេង​ឧបករណ៍ភ្លេងខ្មែរ​ខុសៗគ្នា និងមានសមត្ថភាព​ច្រៀងថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូដដែលនោះ អ្នកនាង ខាត់ សុឃីម ដែលជាកូនបងគេ មានអាយុត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ ដោយកាន់ឧបករណ៍ភ្លេងតាខេ ឯចំណែកប្អូនៗរបស់នាងមានដូចជា លោក ខាត់ ចំរើន មានអាយុ ១០ ឆ្នាំ លោក ខាត់ សារុំ មានអាយុ ៧ ឆ្នាំ លោក ខាត់ សារ៉េន និងអ្នកនាង ខាត់ ស្រីវង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រ មានការកោតសរសើរដល់សមត្ថភាព អ្នកនាង ខាត់ សុឃីម និងបងប្អូន ខ្លាំងមែនទែន ដោយហេតុថា នៅពេលនោះ អ្នកទាំង ៥ មានវ័យនៅក្មេងៗសោះ ក៏ប៉ុន្តែសមត្ថភាព គួរឲ្យសរសើរ៕ អត្ថបទ៖ជាតិបុត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!