ពស់់ថ្លាន់ដ៏ធំមួយក្បាលលេបអ្វីម្យ៉ាងប៉ោងៗ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកភូមិ(មានវីដេអូ)

បរទេស៖ ពស់ថ្លាន់ដ៏ធំមួយក្បាលប្រវែងប្រមាណ ៧ម៉ែត្រ ដោយមានលេបអ្វីម្យ៉ាងយ៉ាងធំចូលទៅក្នុងពោះ ត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងទ្រុងក្ដារបន្ទះមួយជិតផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែនោះមកចោមរោមមើល ព្រមស្រែកហៅគ្នាមកជួយចាប់ទាញ យកចេញមកក្រៅទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


កន្លែងកើតហេតុមានទីតាំងស្ថិតនៅក្នុងភូមិ Talang Kabu ស្រុក Ilir Talo តំបន់ Seluma ក្នុងខេត្ត Bengkulu ប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងវីដេអូនោះបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានឃើញសព់ថ្លាន់ដ៏ធំមួយក្បាលនេះ នៅជិតផ្ទះព្រមទាំងលេបរបស់ម្យ៉ាងយ៉ាងធំ និងចង់ដឹងអ្វីនៅក្នុងនោះ បុរសម្នាក់ដែលជាអ្នកចាប់ពស់រស់នៅក្នុងភូមិ បានយកក្រណាត់ខោ មកបញ្ឆោតឲ្យពស់ថ្លាន់ខាំ ដើម្បីងាយស្រួលក្នុងការចាប់ក្បាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការចាប់នោះ ដោយសារតែកំលាំងពស់ខ្លាំងពេក បណ្ដាលឲ្យពស់ថ្លាន់នោះ ងាកមកខាំជើងបុរសខាងលើ ចំជើងខាងស្ដាំ រហូតរបួ សបន្តិចទៀតផង។ ក្រោយមកអ្នកភូមិបាននាំគ្នាអូសពស់នោះដាក់នៅកន្លែងដើមវិញ ហើយគ្របក្ដាបន្ទះពីលើ ហើយចងខ្សែរង់ចាំអាជ្ញាធរមកជួយអន្តរាគមន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់ ក្រោយពេលចាប់យកពស់ទៅវ​ះមើលទើបដឺងថា របស់ក្នុងពោះនោះ គឺជាសត្វជ្រូកព្រៃមួយក្បាល មិនមែនជាមនុស្សនោះទេដូចការសន្និដ្ឋានរបស់អ្នកភូមិនោះឡើយ។ វីដេអូពេញដល់ចប់មិនត្រូវបានគេបង្ហោះឡើយ ព្រោះវាមានរូបភាពមិនល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ប្រភពមិនបញ្ជាក់ថាពស់នោះត្រូវអ្នកភូមិចាប់ពីក្នុងព្រៃមកទុកនៅផ្ទះ ឬវាលបមកលេបជ្រូកព្រៃរបស់អ្នកភូមិចិញ្ចឹមនៅផ្ទះនោះទេ។ វីដេអូនេះត្រូវបានគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក យូធូប ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន៕ (អត្ថបទ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!