ឃើញរូបនេះដំបូងអាចគិតថា មិនសមរម្យចំពោះកូនស្រី តែបើយល់រឿងរ៉ាវពិត ទើបដឹងថាកម្សត់ប៉ុនណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បរទេស៖ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប្រសិនបើឪពុកទៅមឹមដោះកូនស្រីរបស់ខ្លួន គឺជាការខុសឆ្គង ជារឿង​អាម៉ាស​ជាទីបំផុត ហើយខុសទៅនឹងច្បាប់ទៀតផង ប៉ុន្តែនៅក្នុងផ្ទាំងគំនូរអឺរ៉ុបទាំងនេះ ពិតជាទទួលបាន​ការស្រលាញ់ និងការកោតសរសើរជាខ្លាំង។ រូបភាពកូនស្រីកំពុងបំបៅដោះឪពុក ដោយសារតែឪពុក ត្រូវបានកាត់ទោសឱ្យអត់ឃ្លាន រហូតដល់ស្លាប់នៅក្នុងពន្ធនាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនូរទាំងនេះ ត្រូវបានគូរផ្អែកទៅលើប្រវត្តិរឿងរ៉ាវដែលគេហៅថា សប្បុរសធម៌រ៉ូម៉ាំង។ និយាយអំពីកូនស្រីម្នាក់​មានឈ្មោះ Pero និងឪពុករបស់នាងឈ្មោះ Cimon។ បុរសជាឪពុកត្រូវបានគេចាប់ដាក់គុក (មិនបញ្ជាក់ពី​បទ​ល្មើសអ្វីទេ) ហើយកាត់ទោសឱ្យស្លាប់ដោយអត់អាហារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រវត្តិរឿងរ៉ាវនេះ ឲ្យដឹងថា កូនស្រីបានទទូចសុំការអនុញ្ញាតពីរដ្ឋាភិបាលដើម្បី​ទៅជួបឪពុករបស់​នាង​នៅក្នុងគុក រហូតដល់គាត់ស្លាប់។ រដ្ឋាភិបាលក៏បានផ្តល់នូវបំណងប្រាថ្នាមួយនេះដល់កូនស្រីនោះ ប៉ុន្តែនាងដាច់ខាតមិនអាចនាំយកអ្វី ដែលអាចបរិភោគបាន​ជាមួយនាងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះនាងត្រូវបានមន្រ្តីពន្ធនាគារ ពិនិត្យមើលយ៉ាងល្អិនល្អន់រាល់ពេលដែលនាងទៅសួរ​សុខទុក្ខឪពុកនាងក្នុង​មន្ទីរឃុំឃាំង។ ប៉ុន្តែអ្នកយាមមិនបានដឹងគឺថា កូនស្រីកំពុងពន្យារអាយុជីវិតឪពុករបស់នាង ដោយបំបៅឪពុក​ដោយ​ទឹកដោះនោះទេ។ ក្រោយមក ឆ្មាំគុកមានការសង្ស័យ នៅពេលដែលបុរសចំណាស់នោះនៅមាន​ជីវិតជាច្រើនថ្ងៃ បន្ទាប់ពីគាត់ត្រូវបានកាត់ទោស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុត ឆ្មាំគុកក៏ចាប់បាន Pero ពេលកំពុងបំបៅដោះឪពុកនៅក្នុងគុក ហើយករណីមួយនេះត្រូវបានឆ្មាំគុក​ធ្វើ​ការឃាត់ខ្លួននាង ដើម្បីដាក់ទោសនាងថែមទៀតផងដែរ។ ប៉ុន្តែរឿងរ៉ាវដែលនាងលះបង់ចំពោះឪពុកបាន ធ្វើឱ្យបេះដូងរដ្ឋាភិបាល រំជួលចិត្ត និងអាណិតអាសូរ ហើយទីបំផុតរដ្ឋាភិបាលក៏បានដោះលែង​បុរសចំណាស់​ជា​ឪពុកនោះ ព្រមទាំងកូនស្រីឲ្យមានសេរីភាពឡើងវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនិយាយថា រឿងស្រដៀងគ្នានេះពិតជាដូចទៅនឹងសម័យកាលនៃប្រវត្តិវិទូរ៉ូម៉ាំងឈ្មោះ Valerius Maximus។ រឿងនេះក្រោយមក ត្រូវបាននិទានឡើងវិញដោយកវីនិពន្ធ Pliny the Elder កាលមានជីវិតរស់​នៅ​ពីឆ្នាំ ២៣-៧៩ មុន គ.ស។ វិចិត្រករអឺរ៉ុបជាច្រើន ពីសតវត្សរ៍ទី១៧ និង១៨ បានបង្ហាញពីរឿងរ៉ាវនៅក្នុង​គំនូររបស់ពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងគំនូរទាំងនេះរួមមាន Peter Paul Rubens, Caravaggio, Hans Sebald Beham និង Rembrandt Peale។ រឿងរ៉ាវទាំងអស់ខាងលើ ត្រូវបានគេហៅថា “mammelokker” ដែលមានន័យថា បំបៅដោះនៅ​ប្រទេសហូឡង់។ ហើយចម្លាក់មួយផ្ទាំងលើអគារមួយ ត្រូវគេដឹងថា ស្ថិតនៅច្រកចូល​ពន្ធនាគារក្នុងទីក្រុង​នៃប្រទេសហូឡង់ផងដែរ៕(ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!